កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ចាប់តាំង​ពី​កូន​កើត​មក​ភ្លាម​ម៉ាក់​ៗ​ប្រាកដជា​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​ភ្លែត ហើយ​ក្មេង​ខ្លះ​បន្ត​រហូត​ដល់​អាយុ ៣-៤ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹងថា​ការ​ស្លៀក​ខោ​ទឹកនោម​នេះ​ ត្បិត​តែ​ជួយ​សម្រាល​ការ​បោក​គក់​កន្ទប​កំណាត់ តែ​បើ​មិន​បាន​ផ្លាស់ប្ដូរ​ញឹកញាប់​នាំឲ្យ​កូន​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ គឺមេរោគចូលក្នុងផ្លូវទឹកនោម។

ជំងឺ​មេរោគចូល​ក្នុង​ផ្លូវទឹក​នោម របស់​កូន​តូច​មកពី​មាន​ការ​រលោក​នៅតាម​ផ្លូវ​បង្ហូរ​នោមចូលដល់បង្ហួរ​នោម ផ្លោក​នោម និងដល់​តម្រង​នោម   ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​មូលហេតុ​មាន​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​មិន​ទាន់​ប្ដូរ ក៏​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម​​ផង​ដែរ ហើយ​ចំពោះ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។

មូលហេតុ​ដែល​ខោ​ទឹកនោម​នាំឲ្យ​កើត​ជំងឺ​មេរោគ​ក្នុង​ទឹក​នោម ព្រោះ​មាន​ម៉ាក់​ៗ​ខ្លះ​ទុក​ឲ្យ​កូន​បន្ទោបង់ ឬ​នោម​ក្នុង​ខោ​មួយ​យប់​ទល់​ភ្លឺ​ជាង ១០ ម៉ោង​ឯណោះ។ មួយ​ទៀត​មនុស្ស​ធំ​ដែល​ឈឺ​នោម​យប់​ឡើង តែ​ខ្ជិល​ក្រោក​ទៅ​នោម​ក៏​នាំឲ្យ​រលាក ឬ​ឆ្លង​មេរោគ​ទៅ​តំបន់​ផ្លូវទឹកនោម​នោះ​ដែរ ឬ​អ្នក​ដែល​មិន​សូវ​ផឹក​ទឹក សុទ្ធតែ​ប្រឈម​មុខ​នឹង​ជំងឺ​មួយ​នេះ។

ថែទាំកូន

រីឯ​មូលហេតុ​ដទៃ​ទៀត​នាំឲ្យ​កូន​មាន​មេរោគ​ក្នុង​ទឹកនោម​ដូចជា កូន​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​ខ្លាំង​ច្រើន​ពេក ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង តែ​វា​ទៅ​សម្លាប់មេរោគល្អ (normal flora ) នៅ​តំបន់​ផ្លូវ​ភេទ ដូចនេះ​វា​ងាយ​នឹង​ឲ្យ​បាក់តេរី​អាក្រក់​ចូល ឬ​ក្មេង​ដែល​មានទំរង់ផ្លូវទឹកនោម​មិន​ប្រក្រតី​ក៏​អាច​ងាយ​រលាក​នៅ​ផ្លូវ​បង្ហូរ​នោម​ដែរ។

ចំពោះរោគសញ្ញាវិញមានដូចជាក្ដៅខ្លួន ទឹកនោមពណ៌ខុសប្រក្រតី ពិបាកក្នុងការនោម យំស្រែកដោយសារឈឺចាប់ពេលនោម ជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 01/07/2020 | កែសម្រួលចុងក្រោយ 01/07/2020

អត្ថបទគួរអាន

ចាញ់កូន

ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 02/07/2020 . 1 បានអាន​ចំនួន
ពន្យារកំណើត

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
បេះដូងពីកំណើត

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
ពពោះ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន

អ្នកអាចចូលចិត្ត

ដើមខែថ្មី គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយថែម ១ នាក់ទៀត

COVID-19-នៅ​ព្រឹក​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២០ នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព្យាបាល​អ្នក​ជំងឺ COVID-19 ជា​សះស្បើយ ១ នាក់...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

វិធីបែងចែកស្នាមអុជក្រហម ដោយសារមូសខាំ និងស្នាមគ្រុនឈាម

គ្រុនឈាម - រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 30/06/2020 . 1 បានអាន​ចំនួន

នេះជាចំនួនទឹក​ប្រាក់ ពលរដ្ឋខ្មែរក្រីក្រ និងងាយរងគ្រោះដោយ COVID-19 ទទួលបាន

COVID-19 - ក្នុង១គ្រួសារ​ទទួល​បាន​ប្រាក់​ចំនួន ១២ ម៉ឺនរៀល បូក​បន្ថែម ៥២ ០០០៛ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​បូក​បន្ថែម៤ ម៉ឺនរៀល​ម្នាក់​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

សម្រាលកូនមុនខែ - មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើសញ្ញា...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សម្រាលកូន, ពពោះ 30/06/2020 . 2 បានអាន​ចំនួន