ធ្វើបែបណា ដើម្បីឲ្យកូនទទួលបានជាតិដែកគ្រប់គ្រាន់ មិនស្លេកស្លាំង

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីសែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ កង្វះ​ជាតិ​ដែក​លើ​ទារក ឬ​កុមារ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ។

តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ប្រាកដ​ថា កូន​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ដឹង​បាន​តាម​រយៈ​ការ​សម្គាល់​ទៅ​លើ​ភាព​ស្លេក​ស្លាំង ឧស្សាហ៍​បែក​ញើស​ស្អិត ឬ​ក៏​ត្រជាក់​ចុង​ដៃ​ចុង​ជើង អស់​កម្លាំង ជាដើម។

ដើម្បី​ប្រាកដ​ថា កូន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​ទាំង​អស់ ត្រូវ​តែ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ។ ក្នុង​ករណី​ស្ត្រី​ជា​ម្តាយ​ត្រូវ​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​កូន អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ម៉ឹម ដោយ​ទឹក​ដោះ​ម្តាយ អាច​ទុក​ក្នុង​បរិយាកាស​ធម្មតា បាន​រហូត​ដល់​ ៨​ម៉ោង​ឯណោះ។

ចំពោះ​កូន​អាយុ​ចាប់ពី ៦ខែ​ឡើង​ទៅ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់ប៉ា​អាច​បន្ថែម​ជាតិ​ដែក​តាម​រយៈ​ចំណី​អាហារ​បាន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក រួម​មាន​ពពួក​សាច់​ក្រហម និង​បន្លែ​បៃតង។

ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមា​រត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។

– ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ
– ក្មេង​អាយុ ២៤-៤៥ ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ 
– ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 30/07/2020 | កែសម្រួលចុងក្រោយ 30/07/2020

អត្ថបទគួរអាន

ថែទាំកូន

ឃើញមុខកូនដំបូងអាចរំភើបដល់ស្រក់ទឹកភ្នែក តែម៉ាក់ប៉ាត្រូវដឹងរឿងចាំបាច់ទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 3 នាទី
ចិញ្ចឹមកូន

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 3 នាទី
អាលែកហ្សី

កូនតូចៗឡើងកន្ទួលលើស្បែក រួមជាមួយសញ្ញាប៉ុន្មាន​នេះ ម៉ាក់ប៉ាត្រូវឈប់ឲ្យម៉ឹមទឹកដោះគោ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ដបទឹកដោះគោ

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី

អ្នកអាចចូលចិត្ត

ប៉ាម៉ាក់បើឃើញ​កូន​មាន​បញ្ហាដំណេក ត្រូវពិនិត្យ​ចំណុចទាំង ៥ នេះឡើងវិញ

គេង - ក្មេង​ដល់​វ័យ​ចូល​សាលា​អាច​នឹង​មិន​ត្រូវ​ការ​ការ​គេង​ច្រើន​ដូច​ពេល​ពួកគេ​នៅ​តូច ប៉ុន្តែ​ទោះជា​បែប​នេះ​ក៏​ពួកគេ​នៅ​តែ​ត្រូវការ​ការ​សម្រាក​...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

រលាកបំពង់ក មានសញ្ញាអីខ្លះ? ម៉េចបានក្មេង ងាករលាកបំពង់កៗ?

រលាកបំពង់ក - ជំងឺ​រលាក​បំពង់ក​លើ​កុមារ​ច្រើន​កើត​នៅ​ចន្លោះ​អាយុ ៦ខែ-៦ឆ្នាំ ក្នុង​នោះ​ការ​សិក្សា​បញ្ជាក់​ថា ក្មេង​ម្នាក់​អាច​កើត​ជំងឺ​រលាក​បំពង់​ក​ពី ៣-៨...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ថែទាំកូន, ចិញ្ចឹមកូន 06/08/2020 . អាន 2 នាទី

ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកនេះការពារកូនកុំឲ្យមូសយាយីបាន

មូសខាំ - ដល់រដូវកាលមូសខាំដូចនេះ ម៉ាក់ប៉ាគួរចេះដឹងពីតិចនិកទាក់ទងនឹងវិធីការពារកូនៗកុំឲ្យត្រូវមូសខាំទៅជាឈឺ ជាមួយតិចនិកដូច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 05/08/2020 . អាន 2 នាទី

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព

ភេសជ្ជៈក្មេងមិនគួរផឹក - ម៉ាក់ប៉ា​ដឹង​ហើយ​ថា​ការ​រក្សា​ជាតិ​ទឹក​ឲ្យ​កូន​គឺ​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​ និង​បែក​ញើស​ច្រើន...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា