កូនតូចក្បាលកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

ដោយ

បញ្ហា​អាចម៍​ក្របី​លើ​ក្បាល​កូន​តូច​ៗ​មាន​បញ្ហា​អាចម៍​ក្របី ពិតជា​គួរឲ្យ​ឈឺក្បាល​សម្រាប់​ម៉ាក់ប៉ា​ខ្លាំង​ណាស់។ ដូចនេះ​ហើយ​បាន ជា​ម៉ាក់ប៉ា​ជាច្រើន​ស្វែង​រក​មធ្យោបាយ​កម្ចាត់​អាចម៍​ក្របីនោះ​ចេញ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ស្នាម​អាចម៍​ក្របី​នោះ វា​គ្មាន​ផល​រំខាន ឬ​ធ្វើឲ្យ​រមាស់ និង​ឈឺចាប់​ចំពោះ​កូន​តូច​ឡើយ​ទេ។ តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​ត្រឹម​សោភណភាព​កូន​ប៉ុណ្ណោះ​ឯង ហើយ​វា​នឹង​ចាប់ផ្ដើម​ធូរស្រាល​មក​វិញ ទោះ​ជា​គ្មាន​ការ​ព្យាបាល​ក៏​ដោយ​ក្នុង​រយៈពេល ២-៣ សប្តាហ៍ ឬ​ច្រើន​ខែ​បន្ត។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ថា ការ​លាង​សក់ និង​ស្បែក​ក្បាល​របស់​យើង​ថ្នម​ៗ​ដោយ​ប្រើ​សាប៊ូ​កក់​សក់​ទារក​នោះ អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម អាចម៍​ក្រមី​ថែមទៀត។

មូលហេតុ​នាំឲ្យ​ក្មេង​កើត​អាចម៍​ក្របី​នេះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​ប្រើ​របៀប​ចាស់​បុរាណ ដោយ​យក​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់ ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​លាប​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​ឆាប់​រឹង។ ការ​លាប​របស់​អស់​ទាំង​នោះ​ក៏​អាច​បណ្ដាល ឲ្យ​កើត​ទៅ​ជា​ផ្សិត​ផង​ដែរ។

ការ​លាប​ប្រេង​កូឡា​នៅ​បង្ហើយ មិន​ត្រឹម​តែ​អាច​បង្ក​ជា​អាចម៍​ក្របី​នោះ​ទេ វា​ថែម​ទាំង​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ខូច​កោសិកា​ខួរ​ក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 15/09/2020 | កែសម្រួលចុងក្រោយ 15/09/2020

អត្ថបទគួរអាន

បញ្ហាស្បែក

៣ យ៉ាង ធ្វើឲ្យស្បែកទារកមានបញ្ហាញឹក ម៉ាក់ប៉ាគួរតែចាប់អារម្មណ៍

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
កាបូបស្ពាយ

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
នំកញ្ចប់

ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 14/09/2020 . អាន 2 នាទី
វ៉ាក់សាំងឆ្កែឆ្កួត

គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 14/09/2020 . អាន 2 នាទី

អ្នកអាចចូលចិត្ត

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

ព្យួរសេរ៉ូម-បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 1 នាទី

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ដុសធ្មេញ - ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 1 នាទី

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ថែទាំកូន-ក្នុង​ឱកាស​ឈប់​សម្រាល​ពិធី​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុន​នេះ ប្រាកដជា​មាន​ការ​ជួបជុំសាច់ញាតិ និង​ញ៉ាំ​អាហារ​យ៉ាង​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 14/09/2020 . អាន 2 នាទី

ក្តៅកាន់តែខ្លាំង មកដឹងពីតិចនិកមិនឲ្យកូនតូចៗទាស់នំចំណី (វីដេអូ)

ទាស់នំចំណី-អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, ថែទាំកូន 11/09/2020 . អាន 1 នាទី