ធ្វើបាន ៥ ចំណុចនេះ មិនព្រួយរឿងកូនកើតផ្តាសាយញឹកទេ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អាកាស​ធាតុ​ចុះ​ត្រជាក់ គួប​ផ្សំ​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​ខ្សោយ​ផង​នោះ ជំងឺ​ផ្តាសាយ​នឹង​វាយ​លុក​លើ​ក្មេងៗ។ ទោះ​ជា​បែប​នេះ​ក្តី យើង​នៅ​តែ​អាច​ការពារ​កូន​ជា​ទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​បាន ដោយ​ធ្វើ​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។

១. បំបៅ​ដោះ​កូន

តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ខែ​ដែរ ដោយ​ហេតុ​ថា ទឹក​ដោះ​ម្តាយ​ល្អ និង​មាន​សុវត្ថិភាព​ចំពោះ​ទារក​បំផុត។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លើក​ឡើង​ថា ​កាលណា​កូន​បាន​បៅ​ទឹកដោះ​ម្តាយតែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖
– មិន​ងាយ​ទល់​លាមក
– កម្រ​ឈឺពោះ​រាករូស
– មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ
– មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង
– ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ
– អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ
– ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ
– គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
– ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។

២. កុំ​នាំ​កូន​ទៅ​ជិត​អ្នក​ជំងឺ

យើង​ដឹង​ហើយ​ថា ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ណាស់ ងាយ​នឹង​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ពី​មេរោគ​ផ្សេងៗ។ បែប​នេះ​ហើយ យើង​ត្រូវ​ថែទាំ​កូន​ឲ្យ​បាន​ដិត​ដល់ ចៀស​វាង​ការ​នាំ​កូន​ទៅ​អ្នក​ជំងឺ ដែល​អាច​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​ទាំង​នោះ​មក​កូន​យើង។

៣. ចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្តាសាយ​ធំ

បើ​កូន​អាយុ​លើស​ពី ៦ ខែ យើង​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) លើកឡើងថា ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។ វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។

ចាក់វ៉ាក់សាំង

៤. លាងសម្អាតដៃនឹងសាប៊ូឲ្យញឹកញាប់

មុន​ចាប់​ព ​បី​កូន ឬ​បញ្ចុក​អាហារ​កូន យើង​ត្រូវ​លាង​ដៃ​សម្អាត​ជាមុន ចំណែក​កូន​ក៏​ត្រូវ​លាង​សម្អាត​ដៃ​កូន​ឲ្យ​បាន​ញឹក​ញាប់​ដែរ ព្រោះ​ក្មេង​រពឹស កាល​ណា​ដៃ​ទៅ​ចាប់​កាន់​របស់​កង្វក់ មក​លូក​មាត់ ឬ​ចាប់​កាន់​ចំណី​ញ៉ាំ អាច​នឹង​មាន​បញ្ហា​សុខភាព។

៥. កុំ​នៅ​ជិត​អ្នក​ជក់​បារី

នៅ​ក្នុង​ផ្ទះ​បើ​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ជក់​បារី ត្រូវ​ប្រញាប់​ឲ្យ​ផ្តាច់​ភ្លាម ឬ​នាំ​កូន​ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់​បារី បើ​មិន​ដូច្នេះ​ទេ​កូន​យើង​អាច​ស្រូប​ផ្សែង​បារី​ទាំង​នេះ ងាយ​នឹង​មាន​បញ្ហា​ក្អក ផ្តាសាយ រលាកទងសួត ឬ​ឆ្លង​រោគ​ផ្សេងៗ​តាមផ្លូវដង្ហើមជាង​ក្មេង​ដែល​មិន​បាន​ស្រូប​ផ្សែង​បារី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
Share now :

ត្រួតពិនិត្យថ្ងៃទី 12/01/2021 | កែសម្រួលចុងក្រោយ 12/01/2021

អត្ថបទគួរអាន

ឆក់ខ្សែភ្លើង

បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ Prem Satya
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 3 នាទី
វ៉ាក់សាំងផ្តាសាយ

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ស្តាប់លឺ២

ប៉ាម៉ាក់ដឹងអត់ អូនៗ​ទើប​កើត​អាច​ស្ដាប់ឮនៅពេល​ណា​?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ស្រែងទឹកដោះ

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 2 នាទី

អ្នកអាចចូលចិត្ត

ចំណាំមើលផង! មានសញ្ញានេះ កូនកើតជំងឺរាកស្រួចស្រាល់ហើយ

រាកស្រួចស្រាវ- ពេល​អា​អូន​តូច​មាន​អាការៈ​រាក ម៉ាក់​ប៉ា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​កូន ព្រោះ​កូន​អាច​កើត​ជំងឺ​រាក​ស្រួច​ស្រាវ អាច​ប៉ះពាល់​ដល់​សុខភាព​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 13/01/2021 . អាន 2 នាទី

អាហារ ៤មុខនេះ ល្អខ្លាំងចំពោះខួរក្បាលកូនៗជិតដល់វ័យចូលរៀន

អារហារខួរក្បាល - ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បានជា​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ពង្រឹង​ថាម​ពល​ខួរក្បាល​របស់​កូន​បន្ថែម​ទៀត ដោយ​ត្រូវ​បន្ថែម​អាហារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

សញ្ញា​ទាំង​៥​នេះ បង្ហាញ​​ថា​ម៉ាក់​ៗ​ជ្រើសខោ​ទឹក​នោមកូន​ត្រឹមត្រូវ

​ខោ​ទឹក​នោម - តើ​ម៉ាក់​ៗ​ដឹង​​ទេ​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​តែ​ប្រើប្រាស់​រាល់​ថ្ងៃ​​ មាន​សាច់​ទន់​ល្មើយ​ និង​ស្រូប​ទឹក​បាន​ល្អ​ដែរ​ឬ​យ៉ាង​ណា​?​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

កូន​ក្អែ- កូន​តូច​អាយុ​បួន​ខែ​ប្រ​ហែល​ជា​២ភាគ៣ អាច​ជួប​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ(GERD) ហើយ​មាន​ប្រហែល​ជា​១០​ភាគ​រយនៃ​ក្មេង​មាន​អាយុ​១​ឆ្នាំ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា