ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន ម៉ាក់ម៉ាក់ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាច មានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។

ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនអូន​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖

១- វិធីព្យាបាលមុនលើស្បែក៖ ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះវា​នឹង​អាច​បង្ក​ឲ្យ​មាន​ស្នាម។

ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនអូន​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ “ត្រអក” តែម្តង។

២- ដឹងពីសុវត្ថិភាព៖ ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនអូន​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម អាច​បង្ក​ឲ្យ​ប៉ះពាល់​កម្រិត​បរិមាណ​អ័រម៉ូន​ក្នុង​ឈាម បណ្ដាល​ឲ្យ​ការ​លូតលាស់​បេប៊ី​មិន​ប្រក្រតី។

៣- ផលិតផលគួរប្រើ៖ ដើម្បី​បញ្ចៀស​ប្រតិកម្ម​ផ្សេងៗ​លើ​ស្បែក​អូនអូន ម៉ាក់ម៉ាក់​គប្បី​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ​គីមី​តិចតួច​បំផុត ដូចជា៖
– សាប៊ូធម្មតា៖ ទោះជា​សាប៊ូ​ធម្មតា​មាន​ប្រតិកម្ម​តិចតួច​លើ​ស្បែក​អាអូន (ទារក) ប៉ុន្តែ​ការងូតទឹក​មិន​ត្រូវ​ប្រើ​សាប៊ូ​ច្រើន​ពេក​ទេ ហើយ​មិន​គួរ​ងូត​ឲ្យ​អាអូន​ញឹកញាប់​ពេក​ដែរ គប្បីងូត ២-៣ ដង/សប្តាហ៍ គ្រប់គ្រាន់​ហើយ ព្រោះ​ងូតទឹក​ច្រើន​ដង​ពេក​អាច​បណ្ដាល​ឲ្យ​ស្បែក​អាអូន​ស្ងួត។
– គ្រឿងផ្សំពីធម្មជាតិ៖ គ្រប់ពេល​សម្រេច​ចិត្ត​ទិញ​ផលិត​ថែរក្សា​ស្បែក ក្មេង​ត្រូវ​ដឹង​ច្បាស់​ផលិត​ផល​ទាំងនោះ​ផ្សំឡើង​ពី​អ្វី គប្បី​ជ្រើសរើស​ផលិតផល​ផ្សំ​ពី​ប្រេង​ធម្មជាតិ​ប្រសើរ​ជាង ប៉ុន្តែ​បើទោះ​ជា​ផលិតផល​ទាំងនោះ​ផ្សំ​ពី​ប្រេង​ធម្មជាតិ ក៏​ប្រតិកម្ម​លើ​ស្បែក​អាអូន អាច​នឹង​កើតមាន​ដូច​គ្នា គ្រាន់តែ​ថា​ផលិតផល​ធម្មជាតិ​មាន​សុវត្ថិភាព​ជាង​ផលិតផល​ដទៃ​ប៉ុណ្ណោះ។
– ផលិតផលសាមញ្ញធម្មតា៖ ចៀសវាង​ប្រើប្រាស់​ផលិតផល​មាន​គ្រឿងផ្សំ​ច្រើន ព្រោះ​គ្រឿងផ្សំ​កាន់តែ​ច្រើន​អាច​បង្កឲ្យ​មាន​ប្រតិកម្ម​ស្បែក​កាន់​តែ​ច្រើន​ដូចគ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 22/10/2018 | កែសម្រួលចុងក្រោយ 31/01/2019

ប្រភព

អត្ថបទគួរអាន

ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Sao Solynet
ចេញផ្សាយថ្ងៃទី 01/01/2019

បើអាអូន មានបញ្ហាស្បែកស្ងួត នេះជាមូលហេតុ និងរបៀបដោះស្រាយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Sao Solynet
ចេញផ្សាយថ្ងៃទី 22/10/2018