បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​ទារក​យំ​ស្រែក រឿង​ដំបូង​ដែល​ប៉ា​ម៉ាក់​ពិនិត្យ​រក​មើល​មុន​គេ គឺ​ត្រចៀក ព្រោះ​ខ្លាច​មាន​សត្វ​ល្អិត​អ្វី​ចូល។ ដូចនេះ​បើ​ពិ​​និត្យឃើញ​មាន​សត្វ​ចូល​ត្រចៀក​ពិតមែន​ គួរតែ​ធ្វើ​ដូច​ការ​ណែនាំ​ខាងក្រោម។

លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ឲ្យ​ដំបូន្មាន​ថា គួរតែ​រក​វិធី​យក​ចេញ​ភ្លាម​ៗ​ទាំង​ដោយ​ខ្លួនឯង ឬ​ទៅ​ជួប​គ្រូ​ពេទ្យ។ លោក​បន្ត​ទៀត​ថា ប្រសិនបើ​មាន​សត្វ​ចូល​ត្រចៀក​កូន​តូច គួរតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​យក​វា​ចេញ​តាម​បែប​បច្ចេកទេស។

ប៉ុន្តែ​បើ​មិន​នាំ​កូន​មក​ពេទ្យ​ទេ អ្នក​អាច​យក​សឺរ៉ាំង​បូម​សេរ៉ូម​ប្រៃ​ឲ្យ​ពេញ ហើយ​បាញ់​ចូល​ទៅ​ក្នុង​ត្រចៀក​ខាង​មាន​សត្វ​ល្អិត​ចូល នោះ​សត្វ​ល្អិត​នឹង​ផុស​ចេញ​មកក្រៅ ហើយ​ចាំផ្អៀង​ឲ្យ​ទឹក​ហូរ​ចេញ​។ មួយ​វិញ​ទៀត​ប្រសិនបើ​គ្មាន​សេរ៉ូម​ប្រៃ​ទេ យើង​អាច​ប្រើ​ទឹក​ស្អាត ដាក់​ចូល​ក្នុង​ត្រចៀក ដើម្បី​ឲ្យ​សត្វ​ផុស​ឡើង​មក​ក៏​បាន។

អត្ថបទពាក់ព័ន្ធ៖ កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?

សត្វចូលត្រចៀកHello_គ្រូពេទ្យ

សម្រាប់​ពេទ្យ​វិញ មាន​វិធី ២ ដើម្បី​យក​សត្វ​ចេញ​ពី​ក្នុង​ត្រចៀក ទី​១ គឺ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​សត្វ​នោះ​ចេញ​មក​ក្រៅ ហើយ​ទី​២ វិញ​គឺ​ប្រើ​ឧបករណ៍​បូម​យក​មក​តែម្ដង។ វិធី​ទាំងនេះ​ប្រើ​ចំពោះ​កូន​ក្មេង និង​មនុស្ស​ធំ​បាន​ដូចគ្នា​។

វិធី​ចាក់​ទឹក​ក្នុង​ត្រចៀក មិន​ត្រឹម​តែ​អាច​យក​សត្វ​ល្អិត​ដែល​ចូល​ទៅ​សំងំ​ខាំ​ខាង​ក្នុង​នោះ​បាន​ទេ ចំពោះ​អ្នក​មាន​បញ្ហា​ទឹក​ចូល​ត្រចៀក​វិញ ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដូចគ្នា ហើយ​មាន​ប្រសិទ្ធភាព​ទៀត​ផង។

រឿង​ត្រូវ​ដឹង ពេល​មាន​សត្វ​ចូល​ត្រចៀក មិន​គួរ​រក​អ្វី​មក​ត្បារ​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឲ្យ​សត្វ​នោះ​កាន់តែ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ សត្វ​ខាំ ឬ​សត្វ​នោះ​ដាច់ដោច បាក់​ដៃជើង ចូល​ក្នុងត្រចៀក នាំ​ឲ្យ​នៅ​ឈឺត្រចៀក ពេល​ខ្លះ​ទៅ​ជា​ដំបៅ​ត្រចៀក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 05/08/2019 | កែសម្រួលចុងក្រោយ 05/08/2019

អ្នកអាចចូលចិត្ត

ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

ពពោះ - អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ការចាក់វ៉ាក់សាំងឱ្យទារក (វីដេអូ)

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ Chan Vutha

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី