១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង!

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អង់ទីប្យូទិក ត្រូវ​យើង​​ស្គាល់​ថា​ជា​ថ្នាំ​ផ្សះ ប្រើ​ដើម្បី​ព្យាបាល​ការ​​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី មិន​មែន​វីរុស។ នៅ​ពេល​យើង​ប្រើ​ខុស​ អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ជា​ច្រើន ពិសេស​ចំពោះ​ក្មេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ ប៉ាម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​ស៊ាំ​ថ្នាំ។ ១០ សំណួរ​ក្នុង​អត្ថបទ​នេះ ជា​អ្វី​ដែល​ប៉ាម៉ាក់​ភាគ​ច្រើន​ចង់​ដឹង​បំផុត ពាក់​ព័ន្ធ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​បាន។

១- ថ្នាំ​ផ្សះ​ប្រើ​ព្យាបាល​ផ្តាសាយ​ក្មេងៗបានអត់?

ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គឺ​គ្មាន​ប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។

២- ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាលតាំង​ពី​ដំបូង?

ករណីភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិកព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើង ​អាចនឹង​មាន​បញ្ហាឆ្លង​​ពពួក​បាក់តេរី​នឹងស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។

៣- សំបោរពណ៌​លឿង ​ឬ​បៃតង​ ​ជា​សញ្ញាបង្ក​រោគ​ដោយ​បាក់តេរី​?

ពេល​ផ្ដាសាយ ជា​រឿង​ធម្មតា​ទេ ​ក្មេង​នឹង​មាន​សំបោរ​ ឬ​ស្លេស្មពណ៌​លឿង​ ឬ​បៃតង​ ហើយ​អាច​មាន​រយៈ​ពេល​ប្រមាណ ១០​ ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ ក៏​អាច​បណ្តាល​មក​ពី​បាក់តេរី​ដូច​គ្នា ស្រប​ពេល​ក្មេង​កើត​ផ្តាសាយ ក្មេង​​អាច​មានការ​ក្អក​ រួម​ជាមួយ​ស្លេស្ម​ឬ​សំបោរ​ពណ៌​លឿង ឬ​ពណ៌​ខៀវច្រើន​ជាង ១០​ថ្ងៃ និង​ក្តៅ​ខ្លួន​ខ្ពស់​ជាង ៣៩ ​អង្សារសេ (យ៉ាង​ហោច​ណាស់ ៣​-៤ ​ថ្ងៃ)។ ក្នុង​ករណី​នេះ ចាំបាច់​ត្រូវ​ប្រើ​អង់ទីប្យូទិកហើយ​។

៤- កូន​ត្រូវ​ប្រើ​អង់ទីប្យូទិកពេល​រលាក​ត្រចៀក​ដែរ​ទេ?

ពេល​មានការ​​រលាក​ត្រចៀក ប្រមាណ​ជាង​ពាក់​កណ្តាល​ក្មេង​មាន​​ជំងឺ​នេះ ​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​​មិន​បាច់​ប្រើអង់ទីប្យូទិក​នោះ​ដែរ។ បើ​ក្មេង​មិន​មាន​ក្តៅ​ខ្លួន​ខ្លាំង​ ឬ​ឈឺ​ត្រចៀក​ខ្លាំង​នោះ​ទេ គួរ​ធ្វើ​ការ​សង្កេត​តាម​ដាន​សិន ​ជា​ការ​ល្អ​ជាង។

៥- អង់ទីប្យូទិកអាច​ព្យាបាល​គ្រប់​ការ​ឈឺ​កដែរទេ?

ភាគ​ច្រើន​ការ​ឈឺ​ក ​គឺ​បណ្តាល​មក​ពី​វីរុស ខណៈ​ថ្នាំ​អង់ទីប្យូទិក​ អាច​ព្យាបាល​បាន​ត្រឹម​តែ ករណី​រលាក​ក ​បង្ក​ឡើង​ដោយ​សារ​ពពួក​វីរុស Group A streptococci virus តែ​ប៉ុណ្ណោះ។

៦- ថ្នាំ​អង់ទីប្យូទិក​មាន​ផល​រំខានដែរទេ?

ប្រាកដ​ជា​មាន​ផល​រំខាន​ហើយ ប៉ុន្តែ​មាន​តែ​ក្មេង​ម្នាក់ ​ក្នុង​ចំណោម ១០​នាក់ ​ប៉ុណ្ណោះ​ ដែល​នឹង​មាន​ផល​រំខាន​ពី​ថ្នាំផ្សះ ដោយ​ផល​រំខាន​ទាំង​នោះ​មាន​ដូច​ជា កន្ទួល​ក្រហម ប្រតិកម្ម​ថ្នាំ (អាលែកហ្ស៊ី) ចង្អោរ រាក និង​ចុក​ពោះ​ជា​ដើម។

៧- ថ្នាំ​អង់ទីប្យូទិកត្រូវ​ការ​ពេល​ប៉ុន្មាន​ទើប​មាន​ប្រសិទ្ធិភាព?

ការ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​គឺត្រូវ​ការ​ពេល​ចន្លោះ​ពី ៤៨​-៧២ ​ម៉ោង ដើម្បី​សម្លាប់​បាក់​តេរី ហើយ​ត្រូវ​ប្រាកដ​ថា ​កូនយើង​​មិន​ឈប់​ញ៉ាំ​ថ្នាំ​លឿន​ពេក​នោះ​ទេ ព្រោះ​អាការៈ​ជំងឺ ​នឹង​បាត់​ទៅ​វិញ​បណ្តើរៗ ​ព្រោះ​ភ្លាមៗ​ជំងឺ​នោះ​មិន​ទាន់​ជាដាច់​នោះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖

៨- ប្រើ​អង់ទីប្យូទិក​យូរ​ទៅ​ អាច​ធ្វើឲ្យ​បាក់តេរី​ស៊ាំ​ថ្នាំ​ដែរទេ?

ករណី​បាក់តេរី​ស៊ាំ​ថ្នាំ​ អាច​នឹង​កើត​មាន ​បាន​បើ​សិន​ជា​ក្មេង​មិន​បាន​ប្រើប្រាស់​ថ្នាំផ្សះ (អង់ទីប្យូទិក) ​បាន​ត្រឹម​ត្រូវ ឬ​ប្រើ​ថ្នាំ​ដដែលៗ។ គួរ​ប្រើ​ថ្នាំ​​ព្យាបាល​ជំងឺ ​ឬ​សម្លាប់​មេរោគ​តែមួយ​ក្រុម វា​ល្អ​ជាង​ប្រើ​ថ្នាំ​​ត្រូវ​នឹង​មេរោគ​គ្រប់​មុខ។

៩- ថ្នាំ​ប្រឆាំងពពួក​វីរុស​ជា​អ្វី?

វា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ដោយ​វីរុស​ ជាជាងបង្ក​រោគ​ដោយ​​ពពួក​បាក់តេរី។

១០- ប្រើថ្នាំអង់ទីប្យូទិកយ៉ាង​ម៉េច​ទើប​ត្រឹម​ត្រូវ?

ដើម្បី​ប្រាដក​ថា យើង​បាន​ប្រើ​ថ្នាំ​ផ្សះ​ត្រឹម​ត្រូវ​លើ​កូន ត្រូវ​ដឹង​ពី​ចំណុច​ខាង​ក្រោម​ឲ្យបាន​ច្បាស់ មាន​ដូច​ជា៖

– អង់ទីប្យូទិក​​ ជួយ​ព្យាបាល​តែ​ការ​បង្ក​រោគ​ដោយ​សារ​បាក់តេរី​តែប៉ុណ្ណោះ។
– អង់ទីប្យូទិក មិន​មាន​ប្រសិទ្ធិភាព​ចំពោះ​ផ្តាសាយ​ឡើយ។
– ត្រូវ​ប្រាកដ​ថា​ កូន​ញ៉ាំ​ថ្នាំ​ដូច​ដែល​គ្រូពេទ្យ​បាន​ណែនាំ។
– កុំ​ប្រើ​ថ្នាំ​សល់ ​ឬ​ថ្នាំដដែលៗ ​សម្រាប់​ជំងឺ​ផ្សេង​គ្នា​ដោយ​មិន​មាន​ណែនាំ​ពី​គ្រូពេទ្យ។
– ត្រូវ​បោះចោល​ថ្នាំ​អង់ទីប្យូទិក​មិន​ប្រើ។
– កុំ​ទុក​ថ្នាំ​សម្រាប់​ប្រើ​ពេល​ក្រោយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 03/10/2019 | កែសម្រួលចុងក្រោយ 09/10/2019

ប្រភព

អត្ថបទគួរអាន

បំបៅដោះ

កូនទើបកើតបំបៅប៉ុន្មានដង ទើបសមល្មម? ចុះទឹក ត្រូវងូតរាល់ថ្ងៃឬ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
ថែទាំកូន

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
ជំងឺរាក

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 09/07/2020 . 1 min read
អុតស្វាយ

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read

អ្នកអាចចូលចិត្ត

បើកូនមីញ៉ូបភ្នែកតាំងពីតូច ប៉ាម៉ាក់គួរធ្វើម៉េចទៅ?

ភ្នែក - បច្ចុប្បន្ន​​មាន​ក្មេង​ជា​ច្រើន ជួប​បញ្ហា​ភ្នែក​មីញ៉ូប។ បញ្ហា​មីញ៉ូប​ភ្នែកនេះ​ កើតឡើង​ពីការ​​វិវិត្ដ​ទៅ​មុខ​កាន់​តែ​ខ្លាំង​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច

កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

ក្ដៅខ្លួន - ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

ចិញ្ចឹមកូន​ - ប្រសិន​បើ​ក្រពះ-​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យ​ការ​ស្រូប​យក​ពពួក​សារធាតុ​មួយ​ចំនួន​ដែល​គេ​និយម​ហៅ​ថា micronutrient ដែល​មាន​តួនាទី​ជួយ​ដល់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

មេរោគក្នុងទឹកនោម-ចាប់តាំង​ពី​កូន​កើត​មក​ភ្លាម​ម៉ាក់​ៗ​ប្រាកដជា​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​ភ្លែត ហើយ​ក្មេង​ខ្លះ​បន្ត​រហូត​ដល់​អាយុ ៣-៤ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី