បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកនឹងងាយឆ្លងរោគបំផុត

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​ខ្លាំង​ណាស់ ពិសេស​កូន​កើត​មិន​គ្រប់​ខែ កូន​មិន​គ្រប់​គីឡូ ហើយ​បើ​ម៉ាក់ៗ​មាន​បញ្ហា​ពេល​ពពោះ ឬ​ពេល​សម្រាល​ទៀត​នោះ កូន​កើត​មក​ច្បាស់​ជា​ងាយ​នឹង​មាន​ការ​បង្ក​រោគ​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

១- កត្តា​ប្រឈម​​បណ្តាល​ឲ្យ​បង្ករោគ

– ម្តាយ​ក្តៅ​ខ្លួន​លើស​ពី ៣៨អង្សារសេ មុន និង​ក្រោយ​សម្រាល
– បែក​ទឹក​ភ្លោះ​យូរ លើស​ពី ១៨ ម៉ោង
– ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ និង​ក្លិន​ស្អុយ
– ម្តាយ​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស ឬ​ផ្នែក​ណា​មួយ។

២- សញ្ញា​នៃ​ការ​បង្ក​រោគ

– ដក​ដង្ហើម​ហត់​ខ្លាំង
– ផត​ទ្រូង
– ស្រែក​ថ្ងូរ
– សម្បុរ​ស្វាយ ឬ​ស្លេក​ស្លាំង​ខុស​ពី​ធម្មតា
– ត្រជាក់​ខ្លាំង (កម្តៅទាបជាង ៣៥ សង្សារសេ)
– ក្តៅ​ខ្លាំង (លើសពី ៣៨ អង្សារសេ)
– បៅ​​តិច​ជាង​ធម្មតា ឬ​មិន​បៅ​សោះ
– ប៉ោង​តឹង​ពោះ
– យំ​ដោយ​គ្មាន​មូលហេតុ
– ស្បែក​លឿង
– លាមក​មាន​ឈាម
-ទន់​ខ្លួន ពេល​ខ្លះ​ឈាន​ដល់​ប្រកាច់។

អត្ថបទពាក់ព័ន្ធ៖

បើ​មាន​សញ្ញា​ទាំង​នេះ យើង​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ដល់​ស្លាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 9, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 9, 2019

អ្នកអាចចូលចិត្ត