តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្ន​នេះ ក្មេងណា​ក៏​ដូច​ក្មេង​ណា សឹង​តែ​​គ្រប់​វ័យ ​សុទ្ធ​តែ​មាន​បញ្ហា​ត្រចៀក​ ដោយ​សារ​តែ​ការ​កកើតអាចម៍​ត្រចៀក​ច្រើន​ពេក។ ប៉ាម៉ាក់ៗ​ជាច្រើន ​តែង​ព្យាយាម​កាវ​អាចម៍​ត្រចៀក​កូន ដោយ​វិធី​ផ្សេងៗ ទាំង​មិន​ដឹងថា បើ​ប្រហែស​តែ​បន្តិចកូន​នឹង​មាន​បញ្ហា​ត្រចៀក​ភ្លាម។ ទោះ​យើង​កាវ​អាចម៍​ត្រចៀក​យ៉ាង​ប្រុង​ប្រយ័ត្ន មិន​មែន​ដាច់​រលាត់​ក៏​ដោយ ប៉ុន្តែ​បើ​គ្មាន​អនាម័យ ក្មេង​នឹង​មាន​បញ្ហា​ត្រចៀក​ដដែល ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ខ្លះៗ​ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។

១- ហានិភ័យពេល​កាវ​អាចម៍ត្រចៀកក្មេង

ការ​ប្រើ​ឧបករណ៍​ត្បាររចៀក​ អាច​បណ្តាល​ឲ្យ​អាចម៍​ត្រចៀក​ចូលជ្រៅ​ទៅ​ក្នុង​ត្រចៀក​បាន​ បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅក្នុង​ត្រចៀក។ លើស​ពី​នេះ​ទៀត ​អាច​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក​ដោយ​អចេតនា​បាន ដូច្នេះបើ​មាន​ការ​ព្រួយ​បារម្ភ​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក ​គួរ​ទៅរក​អ្នក​ឯកទេស​ ដើម្បី​បាន​ការ​ណែនាំ​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ Hydrogen peroxide ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ ត្រូវ​តែ​ធ្វើ​មុន​គេ។

២- របៀបយកអាចម៍ត្រចៀកចេញបានត្រឹមត្រូវ

ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​កាវ​​យក​អាចម៍​ត្រចៀក​ចេញឲ្យ​ក្មេងៗ។

– ការ​រៀប​ចំ៖

  • កំណាត់​ទន់​មួយ​កំណាត់
  • ដប​កញ្ចក់
  • ទឹក​អ៊ីដ្រូហ្ស៊ែន​ពែ​អុកស៊ីត (Hydrogen peroxide)
  • ដុំ​សំឡី​ត្បារ​ត្រចៀក

– របៀបយកអាចម៍​ត្រចៀក៖

  • ជំហានទី ១៖ ជ្រលក់​កំណាត់​ទន់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ប្រើ​វា​លាង​សម្អាត​អាចម៍​ត្រចៀកនៅ​ជុំវិញ​ត្រចៀក​ខាង​ក្រៅ​។ សូម​កុំ​ញុក​ក្រណាត់​ចូល​ក្នុង​ត្រចៀក ព្រោះ​ជា​ទូទៅ​អាចម៍​ត្រចៀក​នឹង​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។
  • ជំហានទី ២៖ អាចម៍​ត្រចៀក​ គឺ​ស្ថិត​នៅ​ក្នុងត្រចៀក​ ដូច្នេះ​​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ ដើម្បី​ទទួល​បាន​ដំបូន្មាន​ក្នុង​កាវយក​វា​ចេញ​ឲ្យ​បាន​ស្អាត​ល្អ។ ប៉ា​ម៉ាក់ ​អាច​ប្រើប្រដាប់​កាវ​​អាចម៍​ត្រចៀកតូច​មួយ ឬ​ក្នុង​ករណី​ចាំ​បាច់​ ​អាច​ប្រើ​ថ្នាំ​ទឹក​បន្តក់​ក្នុង​ត្រចៀក​បាន។
  • ជំហានទី ៣៖ យប​ដប​កញ្ចក់​មួយ​ លាង​សម្អាត​ឲ្យ​ស្អាត​ បន្ទាប់​ចាក់​ទឹក Hydrogen peroxide ទៅ​ក្នុង​​ពាក់​កណ្តាល រួច​ចាក់​ទឹក​ធម្មតា​ពាក់​កណ្ដាល​ទៀត​ទៅ​ក្នុង​ដប​នោះ បន្ទាប់​មក​ក្រឡុក​វា​ឲ្យ​សព្វ។ ចំពោះ​ការ​លាយ​ទឹក Hydrogen peroxide ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិតជា​មុន​សិន។
  • ជំហានទី ៤៖ ​ត្រូវ​កាន់​ដប​ឲ្យ​ជាប់​ក្នុង​ដៃ​ ​ដើម្បី​ឲ្យ​មាន​កម្ដៅ​ឧណ្ឌៗ ហើយ​ឲ្យ​កូន​យើង​​ដេក​លើ​ភ្លៅ​ ​ដោយ​ផ្អៀង​ត្រចៀក​​មាន​បញ្ហា​មក​លើ។ ​ត្រូវបន្តក់​​ទឹក​ថ្នាំបាន​លាយ​រួច​ ទៅ​ក្នុង​ត្រចៀក​រហូត​ដល់​ពេញ ហើយ​ត្រូវចាំ​ថា ​ឲ្យ​កូន​នៅ​ស្ងៀម​នៅ​ពេល​ដែលបណ្តក់​ទឹក​ថ្នាំ Hydrogen peroxide ចូក​ទៅ​ក្នុង​ត្រចៀក​កូន។
  • ជំហានទី ៥៖ ទុក​ឲ្យ​កូន​នៅ​ស្ងៀម​ប្រហែល ៥នាទី ​បន្ទាប់​មក​ចាំ​ដាក់​ឲ្យ​កូនអង្គុយ ទឹក​ថ្នាំ​នឹង​ធ្វើ​ឲ្យ​អាចម៍​ត្រចៀក​ទន់ និង​អាច​ហូរ​ពី​ផ្នែក​ខាង​ក្នុង មក​ក្រៅ​ត្រចៀក​បាន រួច​ប្រើ​ក្រណាត់​ទន់​សើម​ ជូត​ត្រចៀក​ផ្នែក​ខាង​ក្រៅ​ចេញ​ឲ្យ​ស្អាត។
  • ជំហានទី ៦៖ បន្ត​​ព្យាបាល​បែប​នេះ​រយៈពេល ៣-៥ ថ្ងៃ​ ដោយ​ធ្វើ​ ១ ដង/ថ្ងៃ។ លើស​ពី​នេះ​ នៅ​ពេលកូន​ងូត​ទឹក ​សូម​ប្រើ​សំឡី​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ឌៗ រួច​ច្របាច់​បាញ់​ចូល​ត្រចៀក​បន្តិច បែប​នេះអាចម៍​ត្រចៀក​នឹង​ចេញ​មក​ក្រៅ​ជា​កំណាត់​ធំ​ៗមិន​ខាន។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- អ្វីត្រូវចងចាំ

ចំពោះ​ក្មេងរពឹស​នៅ​មិន​ស្ងៀម មិន​ត្រូវ​ប្រើ​ទឹក Hydrogen peroxide ដាច់​ខាត ដោយ​សារ​តែ​វា​អាច​ហៀរ​ចេញ និង​អាច​នាំ​ឲ្យ​មាន​នូវ​ផលវិបាក​ជាច្រើន​ទៀង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 11/10/2019 | កែសម្រួលចុងក្រោយ 14/10/2019

ប្រភព

អត្ថបទគួរអាន

ថែទាំកូន

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
ជំងឺរាក

ពេលកូនចេះអ្វីមួយតែងរមៀត (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 09/07/2020 . 1 min read
អុតស្វាយ

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
ភ្នែក

បើកូនមីញ៉ូបភ្នែកតាំងពីតូច ប៉ាម៉ាក់គួរធ្វើម៉េចទៅ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 08/07/2020 . 3 mins read

អ្នកអាចចូលចិត្ត

កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

ក្ដៅខ្លួន - ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

ចិញ្ចឹមកូន​ - ប្រសិន​បើ​ក្រពះ-​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យ​ការ​ស្រូប​យក​ពពួក​សារធាតុ​មួយ​ចំនួន​ដែល​គេ​និយម​ហៅ​ថា micronutrient ដែល​មាន​តួនាទី​ជួយ​ដល់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

មេរោគក្នុងទឹកនោម-ចាប់តាំង​ពី​កូន​កើត​មក​ភ្លាម​ម៉ាក់​ៗ​ប្រាកដជា​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​ភ្លែត ហើយ​ក្មេង​ខ្លះ​បន្ត​រហូត​ដល់​អាយុ ៣-៤ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ជំងឺបេះដូង - ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត គឺ​ជា​ការ​វិវត្ត​មិន​ប្រក្រតី​នៃ​បេះ​ដូង​ពី​កំណើត​ដែល​មាន​៣០%​ក្នុង​ចំណោម​ជំងឺ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា