មិនចង់មានបញ្ហា ពេលកូនតូចគេង ម៉ាក់ប៉ាប្រយ័ត្នរឿង៤យ៉ាងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

មាន​កូន​តូច ម៉ាក់ប៉ា​នឿយ​បន្តិច​ហើយ ត្រូវ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​លូត​លាស់​បាន​ល្អ និង​មាន​សុវត្ថិភាព។ ចំពោះ​អ្នក​ដែលក្លាយ​ជា​ម៉ាក់​ប៉ាថ្មីថ្មោង មាន​រឿង​ជាច្រើន​ដែលត្រូវ​ព្យាយាម​ដឹង​ឲ្យ​បាន ដើម្បី​ជា​ជំនួយ​ក្នុង​ការរស់​នៅ​ប្រចាំថ្ងៃ ជា​ចំណេះដឹង​សម្រាប់​ចិញ្ចឹម​បីបាច់​កូន​បាន​ល្អ Hello គ្រូពេទ្យ នឹង​​បង្ហាញ​​ប្រការ​គួរ​ចៀស​វាងមួយ​ចំនួន ពេល​ដាក់​កូន​គេង។

១- កុំដាក់​ឲ្យ​គេង​ផ្កាប់មុខ៖ កូន​ក្មេង ក​នៅ​ទន់​​ណាស់ មិន​​អាច​ប្រែ​​ខ្លួន​ដូច​ក្មេង​ធំ​ទេ កាល​គេ​គេង​ផ្កាប់ ធ្វើ​ឲ្យ​ថប់​ដង្ហើមនិងស្ទះដង្ហើម អាច​ឲ្យ​ស្លាប់​បាន។ ទោះកូនរឹង​ដៃ​រឹង​ជើង​ជាង​មុន​បន្តិច ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​​បន្ត​ឲ្យ​អាអូនគេង​ផ្ងារ​មុខ​ឡើង​លើ​ទោះ​បី​ជា​ភ្ញាក់​ហើយ​ក៏​ដោយ​។ យើង​ត្រូវ​ចាំ​ថា ក​​​អា​អូនជា​កន្លែង​​​ងាយ​ស្រួល​បត់​​​​ដូច​នេះ​​ត្រូវ​ការពា​របេប៊ី​ពី​បញ្ហា​ថប់​ផ្លូវ​ដង្ហើម​​។

២- កុំឲ្យ​កូន​គេងលើទ្រនាប់កៅស៊ូ៖ កូន​ក្មេង​ស្បែក​នៅ​ខ្ចី ងាយ​នឹង​មាន​ប្រតិកម្ម​កាល​ណា​ប៉ះ​អ្វី​ដែល​រឹង ឬ​​ជាតិ​កៅស៊ូ​ទៅ​ជា​រមាស់ ស្កៀប កន្ទួលស្បែក។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​រើស​ពូក ឬ​កម្រាល​គេង​ណា​ដែល​ទន់ៗ ពេល​កូន​គេង​ទៅ​មាន​ផាសុកភាព មិន​រមាស់ ស្កៀប។

៣- កុំឲ្យកូនគេងលើអង្រឹងគ្មានរបាំងការពារ៖ ចាប់​ពី​ពេល​កូន​ចាប់​ក្រឡាប់ ម៉ាក់ប៉ា​ត្រូវ​ដាក់​របាំង​ការពារ​សុវត្ថិភាព ឬ​ខ្នើយ​ទប់​កូន ដើម្បី​​បង្ការ​ពេល​គេ​ភ្ញាក់​ឡើង ក្រឡាប់​ធ្លាក់​ពី​លើ​​គ្រែ ឬ​អង្រឹង។

៤- កុំ​ដាក់​របស់​ទន់ៗ​ក្បែរ​កូន៖ កន្សែង ឬ​ភួយ​ទន់ៗ​កុំ​ដាក់​ក្បែរ​ ឬ​ដណ្តប់ឲ្យ​កូន​តូច​ច្រើន​ពេក​អី គេ​អាច​នឹង​ធាក់ ឬ​ទាញ​យក​មក​គ្រប​លើ​មុខ ធ្វើ​ឲ្យ​ថប់​​ដង្ហើម។

៥- កុំដាក់​កូន​ឲ្យ​គេងយប់ជាមួយអ្នកដទៃ៖ បន្ទប់​គេង​ត្រូវ​មាន​សីតុណ្ហភាព​សម​ល្មម មិនមានសំឡេងរំខាន។ បើ​អាច កុំ​បណ្តោយ​កូន​តូច​ឲ្យ​គេង​ជាមួយ​​សាច់​ញាតិ ឬ​អ្នក​នៅ​ជាមួយ ព្រោះ​គេ​អាច​មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​ងងុយ​គេង ដើម្បី​ថែទាំ​កូន​យើង​ឲ្យ​បាន​ដិត​ដល់​ដូច​យើង​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 10, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 10, 2019

អ្នកអាចចូលចិត្ត