ទារកសម្រាលដោយវះកាត់ អាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមមួយនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​ដែល​សម្រាល​ដោយ​វះកាត់ អាច​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី ដោយសារ​ការ​នៅ​សេស​សល់​ទឹកភ្លោះក្រោយ​សម្រាល​រួច គ្មាន​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

១- រោគ​សញ្ញា​វិបត្តិ​ស្ទះ​​ផ្លូវ​ដង្ហើម

ទារក​ដែល​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី ​អាច​មាន​រោគ​សញ្ញា​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ម៉ាក់ប៉ា​ត្រូវ​សង្កេត​មើល​កូន​ឲ្យ​បាន​ដិត​ដល់។

– ទារក​ឡើង​សម្បុរ​ស្វាយ
– ដក​ដង្ហើម​ញាប់​ខ្លាំង
– ចុង​ដង្ហើម និង​ចន្លោះ​ឆ្អឹង​ជំនី​ផត​ជ្រៅ
– ទារក​ថ្ងូរ
– ទ្រូង​ប៉ោង​មួយ​ចំហៀង
– ចង្វាក់​ជីពចរ​ថយ​ចុះ
– សម្ពាធ​ឈាម​ទារក​ថយ​ចុះ ឬ​ឡើង​ខ្លាំង។

អត្ថបទពាក់ព័ន្ធ៖ 

២- ការ​ព្យាបាល​វិបត្តិ​ស្ទះ​ផ្លូវ​ដង្ហើម

វិបត្តិ​ស្ទះ​ផ្លូវ​ដង្ហើម​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ចំពោះ​ទារក ក្នុង​ករណី​ម៉ាក់ប៉ា​សង្ស័យ​ថា កូន​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​បន្ទាប់​ពី​សម្រាល​រួច ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត។ ចំពោះ​ទារក​ដែល​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី បើ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ ​វា​អាច​បាត់​ទៅ​វិញ​ក្នុងរ​យៈពេល ២ ឬ៣ ថ្ងៃ​ប៉ុណ្ណោះ។

ក្រៅ​ពី​វិបត្តិ​ផ្លូវ​ដង្ហើម​ខាង​លើ ទារក​ទើប​នឹង​កើត​ក៏​ជួប​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដែរ ដូចជា ឈ្លក់​ទឹក​ព្រៃ​មិន​ល្អ មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ (ទារក​កើត​មិន​គ្រប់​ខែ) ជំងឺ​ធ្លាយ​ស្រោម​សួត ជំងឺ​លើស​សម្ពាធឈាមអាកទែរ​ក្នុង​សួត ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 06/11/2019 | កែសម្រួលចុងក្រោយ 06/11/2019

អត្ថបទគួរអាន

ភ្លេចភ្លាំង

មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
ទឹកចូលសួត

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
បែកទឹកភ្លោះ

ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
COVID-19

ថ្ងៃនេះមានអ្នកជាសះស្បើយ COVID-19 ១ នាក់ តែគ្មានអ្នកឆ្លងថ្មីទេ!

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 1 នាទី

អ្នកអាចចូលចិត្ត

ករណីបុរសជនជាតិហុងគ្រីដែលរត់ចេញពីចត្តាឡីស័ក ពិតជាផ្ទុក COVID-19 មែន!

COVID-19-ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​លទ្ធផល​តេស្ត​របស់​បុរស​ជនជាតិ​ហុងគ្រី​ដែល​បាន​រត់​គេច​កាលពី​យប់​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះ​ពិត...

ដោយ ទ្រី រ៉ាវី

សមត្ថកិច្ចរកឃើញជនជាតិហុងគ្រី ដែលរត់គេចចេញពីមណ្ឌលចត្តាឡីស័ក

COVID-19-យោង​តាម​ការ​ចុះផ្សាយ​របស់​អង្គភាព freshnews បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ហុងគ្រី​ដែល​បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នោះ សមត្ថកិច្ច​....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

មានករណីសង្ស័យផ្ទុក COVID-19 ១ នាក់ ហើយថែមទាំងរត់គេចពីកន្លែងធ្វើចត្តាឡីស័កទៀត

COVID-19-តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា គ្មាន​ករណី​ឆ្លង និង​ជា​សះស្បើយ​ថ្មី​ឡើយ។ តែ​មាន​អ្នក​រត់​គេច​ពី​កន្លែង​ធ្វើ....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?

ប៊ីចេង - គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី