កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្រោយ​ទារក​កើត បើ​សង្កេត​ឃើញ​កូន​មាន​ស្នាម​ក្រហម​ស្រដៀង​ខ្នៅ ឬ​ដៅ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​នោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យដឹង​ថា ស្នាម​ក្រហម​នោះ​ជា​ប្រភេទ​ជំងឺ​មិន​ធម្មតា។

លោក​បាន​បន្ត​ថា ស្នាម​ក្រហម​នោះ​មាន​ឈ្មោះ​ថា Hemangioma វា​មាន​គ្រោះថ្នាក់ ព្រោះ​ជា​បណ្ដុំ​សរសៃ​ឈាមនៅលើស្បែក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា ដុំ​នេះ​វា​នឹង​រីក​ធំ​ទៅ​ៗ​តាម​វ័យ​របស់​កូន ពោល​ពេល​កូន​កើត​មក​មាន​តូច​ប៉ុណ្ណោះ ហើយ​កូន​ធំ​វា​ក៏​ធំ​ដែរ។

ថែទាំកូន

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ដុំ Hemangioma នេះ​ជា​ប្រភេទ​មហារីក​កម្រិត​ស្រាល ដែល​មិន​វិវត្ត ហើយ​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​កុមារ​ទេ គ្រាន់តែ​អាច​រីក​ធំ​ទៅ​ៗ ហើយ​បែក​ហូរ​ឈាម ឬ​អាច​ទៅ​ជា​ដំបៅ ឈឺ​ចុកចាប់ និង​បើ​កើត​លើ​មុខ​ធ្វើឲ្យ​បាត់បង់​សម្រស់​ផ្ទៃ​មុខ​មាត់។

ក្រៅ​ពី​កើត​លើ​មុខ វា​អាច​កើត​នៅ​លើ​ដៃ​ជើង លើ​ថ្លើម លើ​ក្បាល លើ​បំពង់​អាហារ លើ​ប្រព័ន្ធ​ដង្ហើម ជាដើម។ ចំណែក​វិធី​ព្យាបាល​វិញ គឺ​ពេទ្យ​អាច​ឲ្យ​ថ្នាំ​លាប និង​វះកាត់​កន្លែង​នោះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង​អាយុ​របស់​កូន​ផង​ដែរជាមួយគ្រូពេទ្យជំនាញ។

អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 03/12/2019 | កែសម្រួលចុងក្រោយ 03/12/2019

អត្ថបទគួរអាន

វ៉ាក់សាំង

នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
សម្រាលកូន

ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
បំបៅដោះ

កូនទើបកើតបំបៅប៉ុន្មានដង ទើបសមល្មម? ចុះទឹក ត្រូវងូតរាល់ថ្ងៃឬ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
សុខភាពថ្លើម

មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read

អ្នកអាចចូលចិត្ត

មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

មហារីកក្រពះ - មហារីកក្រពះជាជំងឺសាហាវ បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ ដូចនេះយើងគួរដឹងរោគសញ្ញាដូចជា....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

សម្រាលកូន - ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែង មិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
សម្រាលកូន, ពពោះ 10/07/2020 . 2 mins read

ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

រលូតកូន - បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិត។ បញ្ហា​នេះ​មិន​សូវ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ

សាច់ឆ្កែ -បន្ទាប់ពី​ខេត្ត​សៀមរាប អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ-លក់ ពិឃាដ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ទ្រី រ៉ាវី