ក្មេងតូចរលាកគូទ មកពីអ្វី? ដោះស្រាយបែបណា?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្មេងតូចៗ អាយុ​ក្រោយ​១ឆ្នាំ ឧស្សាហ៍​រលាក​គូទ​ណាស់ ដែល​នេះ​ជា​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប ព្រោះ​វា​ធ្វើ​ស្បែក​ដ៏​ខ្ចី​របស់កូន​ទៅ​ជា​រោល​ឡើង​ក្រហម។ តើ​ក្មេង​តូច​រលាក​គូទ​បណ្តាល​មក​ពី​អ្វី? ហើយ​ត្រូវ​ធ្វើ​បែប​ណា?

១. មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​រលាកគូទ

មាន​មូលហេតុ​ជា​ច្រើន​បណ្តាល​កូន​ក្មេង​ឧស្សាហ៍រលាក​គូទ ដោយ​ក្នុង​នោះ​មានពាក់ព័ន្ធ​នឹង​ការ​អនាម័យ​ផង​ដែរ។

– ​រាក​ញឹក​ញាប់
– លាង​សម្អាត​គូទ​កូន​មិន​បានស្អាត​ល្អ
– ផ្អាប់​កន្ទប​កូនទុក​យូរ​ពេក
– អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម
– ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស។

២. ដំណោះ​ស្រាយ​ពេល​ក្មេង​រលាក​គូទ

– លាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច
– ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន
– ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់
– ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ
– ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក
– ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 3, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 3, 2019

អ្នកអាចចូលចិត្ត