កុំយកអីផ្តេសផ្តាសលាបបង្ហើយកូនឲ្យឆាប់រឹង ពេទ្យថាប៉ះពាល់ខួរក្បាល

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

បង្ហើយ​ក្មេង​ទើប​កើត​ទន់​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​ទើប​ម៉ាក់​ប៉ា ឬ​ចាស់ៗ​មួយ​ចំនួន​តែង​យក​ប្រេង​កូឡា ឬ​ពន្លៃ​បុក ទៅ​លាប​លើ​បង្ហើយ​នោះ​ឲ្យ​ឆាប់​រឹង។ តែ​គ្រូពេទ្យ​ថា ធ្វើ​បែប​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ក្មេង។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បង្ហើយ​ក្មេង​ជា​កន្លែង​ផ្តុំ​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ វា​នឹង​រីក​លូត​លាស់​បន្តិច​ម្តងៗ​ទៅ​តាម​វ័យ​​ធំ​ធាត់​របស់​ទារក កាលណា​យើង​របស់​អ្វី​មួយ​ទៅ​លាប ឬ​បិទ ប្រៀប​បាន​នឹង​បង្អាក់​ការ​លូត​លាស់។

ក្រៅ​ពី​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរក្បាល​ទារក ការ​យក​ប្រេង​កូឡា ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​មក​បុក រួច​បិទ​នៅ​លើ​បង្ហើយ ធ្វើ​ឲ្យ​កើត​ជា​កំណក​ដុំៗ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​អាចម៍​ក្របី​នោះ ក្បាល​ក្មេង​ខ្លះ​កកើត​ទៅ​ជា​រោគ​ផ្សិត ព្រម​ទាំង​មាន​ការ​ប៉ះពាល់​ដល់​​ផ្លូវ​ដង្ហើមនិង​ឈាន​ដល់​ការ​រលាក​សួត​ក៏​មាន ដោយសារ​ការ​ស្រូប​​សារធាតុ​ទាំង​នោះ។

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិត​បន្ត​ថា បង្ហើយ​កូន ម៉ាក់​ប៉ា​មិន​ចាំបាច់​ប៉ះពាល់​អ្វី​ទាំង​អស់ គ្រាន់​ងូត​ទឹក​រួច​យក​កន្សែង​ទន់​មក​ផ្តិត​ថ្នមៗ​ឲ្យ​ស្ងួតទឹក​នៅ​លើ​ក្បាល ពិសេស​បង្ហើយ នោះ​បង្ហើយ​នឹង​វិវត្ត​ទៅ​ជា​រឹង​តាម​វ័យ​របស់​ទារក អាច​នៅ​អាយុ​ជិត​១ខួប ឬ​យូរ​ជាង​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 06/12/2019 | កែសម្រួលចុងក្រោយ 06/12/2019

អត្ថបទគួរអាន

ក្រោយនាំចូលជនជាតិចិន ១៣ នាក់​ផ្ទុក COVID-19 កម្ពុជាផ្អាកជើងហោះហើរមកពីហ្វីលីពីន

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី
COVID-19

លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី
COVID-19

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី
ទារកឆ្លងមេរោគ

ទារកឆ្លងមេរោគចូលក្នុងខ្លួនចេញសញ្ញាបែបនេះ ម៉ាក់ប៉ាមិនត្រូវព្រងើយកន្តើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី

អ្នកអាចចូលចិត្ត

មាន​ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

COVID-19 - មាន​ករណី​លាប់​ឡើង​វិញ​ពី​ជំងឺ COVID-19 ម្នាក់ ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ បើ​តាម​ការ​ឲ្យ​ដឹងពី​ប្រធាន​មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បុរស​ខាង​លើ​ជា​អ្នក​ត្រលប់​ពី​អារ៉ាប់ប៊ីសាអូឌី

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី ១០០ខ្នង

COVID-19 - ក្រោយ​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 លើ​ស្ត្រី​កង​ទ័ព​មួយ​ខៀវ​ម្នាក់ រស់នៅ​សង្កាត់សិត្បូ ក្រុង​តាខ្មៅ នៅថ្ងៃទី៨ សីហានោះ កង​កម្លាំង​មួយ​ខៀវ ៧១​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មន្ទីរពេទ្យខេត្តចាត់ទុករបាយការណ៍ចៅសង្កាត់សិត្បូ អំពីសកម្មភាពស្ត្រីកងទ័ពមួកខៀវ មិនត្រឹមត្រូវ

COVID-19 - ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល​នោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា របាយការណ៍​របស់​ចៅ​សង្កាត់ គ្មាន​ប្រភព​ច្បាស់​លាស់ ខុស​ពី​ការ​ចុះ​ធ្វើ​...

ដោយ ដេត ធន្នី

ក្រសួងបំភ្លឺករណីស្ត្រីកងទ័ពមួកខៀវឆ្លង COVID-19 និងច្រានចោលព័ត៌មានឆ្លងចូលសហគមន៍

COVID-19 - ព្រឹកមិញ​នេះ​មាន​ការ​ចែក​រំលែក​តៗ​គ្នា​អំពី​របាយកាណ៍​ពាក់​ព័ន្ធ​នឹង​ករណី​ស្ត្រី​កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា​ម្នាក់ ដែល​បាន​រក​ឃើញ​វិជ្ជមាន...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី