ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? សញ្ញាអីខ្លះគួរបារម្ភ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ម៉ាក់​ប៉ា​មួយ​ចំនួន​ច្រើន​មាន​កង្វល់​ទាក់​ទង​នឹង​ការ​បន្ទោរបង់​របស់​កូន​តូច ដោយ​កូន​ជុះ​ច្រើន​ពេក​ក៏​ភ័យ កូន​មិន​ជុះ​ក៏​ភ័យ ខ្លាច​មាន​បញ្ហា​អី​មួយ​មិន​ប្រក្រតី។ អ៊ីចឹង​ដើម្បី​ឲ្យ​អស់បារម្ភ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​ភាព​ញឹក​ញាប់​នៃ​ការ​បន្ទោ​បង់​របស់​ទារក។

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ ទារក​បន្ទោ​បង់​តិច ឬ​ច្រើន ញឹក​ញាប់ ឬ​មិន​សូវ​ញឹក​ញាប់ អាស្រ័យ​ទៅ​លើ​របប​អាហារ​របស់​កូន ក្នុង​នោះ​កូន​តូច​ដែល​ម៉ឹម​ទឹក​ដោះ​ម្តាយ បន្ទោ​បង់​ញឹក​ញាប់​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ។

ចំពោះ​មូលហេតុ​ដែល​ទារក​ម៉ឹម​ដោះ​ម្តាយ ជុះ​ញឹក​ញាប់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​នោះ ដោយសារ​តែ​ទឹក​ដោះ​ម្តាយ​ជួយ​ចលនា​ពោះវៀន​ សម្បូរ​សារធាតុ​ចិញ្ចឹម វីតាមីន និង​អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ ហើយ​ក៏​ជួយ​ដល់​ការ​វិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​រឹងមាំល្អ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ការ​ជួយ​ដល់​ចលនា​ក្រពះ​ពោះវៀន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេង​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ បន្ទោរ​បង់​ញឹក​ញាប់ និង​ទៀង​ពេល មិន​សូវ​មាន​បញ្ហា​បន្ទោបង់។

អត្ថបទពាក់ព័ន្ធ៖ ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូប​នេះ​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ តែ​ក្មេង​ទើប​នឹង​កើត​បន្ទោបង់​ញឹក​ញាប់​ខ្លាំងទាំង ​អាច​នោម និងជុះ ៥-១០ដង/ថ្ងៃ ហើយ​ចំនួន​នៃ​ការ​បន្ទោ​បង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ទៅ​តាម​វ័យ​ធំធាត់​របស់​គេ។ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី មិន​ចោទ​ជា​បញ្ហា​ឡើយ។

ចំពោះ​​សញ្ញា​​ដែល​​ត្រូវ​បារម្ភ​ខ្លាច​​កូន​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​បន្ទោ​បង់​ញឹកញាប់ជ្រុល ឬ​មិន​ជុះ​ច្រើន​ថ្ងៃ​នោះ រួមមាន កូន​មិន​ព្រម​ម៉ឹម គិត​តែ​ពី​គេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមក​រាវ ឬ​រឹង​ជ្រុល ថែម​ទាំង​មាន​ពណ៌​ខុស​ប្រក្រតី គឺ​លាមក​ពណ៌​ក្រហម លាមក​ពណ៌​ខ្មៅ​ស្អុយ​ខុស​ធម្មតា ឬ​លាមក​មាន​ពណ៌ស។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 09/12/2019 | កែសម្រួលចុងក្រោយ 09/12/2019

អត្ថបទគួរអាន

COVID-19

មន្ទីរពេទ្យខេត្តចាត់ទុករបាយការណ៍ចៅសង្កាត់សិត្បូ អំពីសកម្មភាពស្ត្រីកងទ័ពមួកខៀវ មិនត្រឹមត្រូវ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 1 នាទី
COVID-19

ក្រសួងបំភ្លឺករណីស្ត្រីកងទ័ពមួកខៀវឆ្លង COVID-19 និងច្រានចោលព័ត៌មានឆ្លងចូលសហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 3 នាទី
COVID-19

ក្រសួងជូនដំណឹងស្ដីពីការប្រឡងបាក់ឌុប នឹងធ្វើឡើងនៅចុងឆ្នាំនេះ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 1 នាទី
COVID-19

អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 10/08/2020 . អាន 2 នាទី

អ្នកអាចចូលចិត្ត

ផលប៉ះពាល់រយៈពេលវែង-ខ្លី លើក្មេងខ្វះអាហារូបត្ថម្ភស្រួចស្រាល់​ មិនបានព្យាបាល

ខ្វះអាហារូបត្ថម្ភ - ក្មេង​តូចៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ អាច​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន ហើយ​ក្នុង​នោះ​ដែរ កុមារ​អាច​ទទួល​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 10/08/2020 . អាន 2 នាទី

កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក

គីសសរីរាង្គដៃស្បូន - ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន ជា​ជំងឺ​មួយ​ដែល​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ស្ត្រី ហើយ​សភាព​ដែល​នៅ​ក្នុង​ឃើញ​ហើយ​គួរឲ្យ​ខ្លាច​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ក្មេងក្តៅខ្លួនមានគ្រោះថ្នាក់ទេ? ចុះករណីណាខ្លះត្រូវនាំកូនទៅពេទ្យ?

ក្តៅខ្លួន - តាម​រយៈ​ការ​ជួប​សម្ភាសន៍​ជាមួយ​អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោក​បាន​ពន្យល់​ថា អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ថែទាំកូន, ចិញ្ចឹមកូន 10/08/2020 . អាន 2 នាទី

បន្តរកឃើញអ្នកឆ្លង COVID-19 ៣ ករណីថ្មីជាបុរសជនជាតិខ្មែរ និងជាសះស្បើយ ២ នាក់

COVID-19 - ក្រសួង​សុខាភិបាល​កម្ពុជា​ជូន​ដំណឹង​ថា ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ៣...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី