ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

មាន​ក្មេង​ៗ​មួយចំនួន ​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​ មាន​បញ្ហា​ជាប់​គល់​អណ្ដាត ។ ជាប់​គល់​អណ្ដាត​នេះ កើតឡើង​ដោយសារ​សរសៃ​ស្ដើង​ជាប់​ជាមួយ​នឹង​គល់​អណ្ដាត ហើយ​ម៉ាក់​ប៉ា​ដែល​មានកូនបែប​នេះ​អាច​យក​ទៅ​កាត់​ចោល​បាន។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​មាន​ជាប់​គល់​អណ្ដាត​មាន​ផល​វិបាក​មួយ​ចំនួន​ដូចជា ​ពិបាក​បញ្ចេញ​សំឡេង​ និយាយ​មិន​សូវ​ច្បាស់ ហើយ​សម្រាប់​ក្មេង​នៅ​តូច​វិញ​ពិបាក​ជញ្ជក់​បៅ បៅ​ឈ្លក់ បៅ​មិន​គ្រប់ មិនសូវ​ឡើង​គីឡូ ព្រោះ​មាន​សភាព​តឹង ហើយ​នៅ​ពេល​កូន​ធំ​ឡើង​ទៅ​ជួប​បញ្ហា​អនាម័យ​មាត់​ធ្មេញ។ ទោះ​វា​គ្រាន់តែ​ភាព​មិន​ប្រក្រតី​តិចតួច​មែន តែ​បើ​កូន​ជាប់​អណ្ដាត​កម្រិត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ទារក​ពិបាក​ដកដង្ហើម​តាម​មាត់។

ថែទាំកូន

ក្នុង​នោះ​ដែរ​លោកវេជ្ជបណ្ឌិត​​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​កាត់​តាំងពី​តូច​ទៅ ព្រោះ​​ថា​​នៅ​វ័យ​​កាន់​តែ​​តូច​​មាន​​ឈាម​​ហូរ​​តិច ក្មេង​​មិន​​រើ​បម្រាស​ខ្លាំង។ សម្រាប់​ដំណើរការ​កាត់​ទៀតសោត​ក៏​មិន​យូរ​ដែរ ព្រោះ​ពេទ្យ​គ្រាន់តែ​យក​កន្ត្រៃ​មក​ច្រឹប​បន្តិច​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​សណ្ដំ​អ្វី​ទាំងអស់។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 15, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2020

អ្នកអាចចូលចិត្ត