home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឃើញម៉ាប់ៗគួរឲ្យក្នាញ់ តែទារក ៦-៧ ខែ ក៏អាចលើសទម្ងន់ ប្រឈមនឹងជំងឺដែរ

ឃើញម៉ាប់ៗគួរឲ្យក្នាញ់ តែទារក ៦-៧ ខែ ក៏អាចលើសទម្ងន់ ប្រឈមនឹងជំងឺដែរ

ធម្មតា ម៉ាក់​ប៉ា​រូប​ណា​​ដែល​មិន​ចង់​ឃើញ​កូន​មាន​សាច់​មាន​ឈាម មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់​នោះ។ ទារក​ដែល​ម៉ាប់ៗ​ហ្នឹងហើយ កំពុង​ពេញ​ក្នាញ់ ចង់​តែ​ចាប់​ក្រញិច​ទេ តែ​បើ​កូន​ថ្លោស​ពេក ក៏​អាច​មិន​ល្អ​​ដែរ។

បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​ទម្ងន់​កូន​ថ្លោស​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​មើល​ទៅ​លើ​ខ្សែ​កោង​នៃ​ការ​លូត​លាស់​ទម្ងន់​របស់​ទារក។ ប្រសិន​ជា​កូន​ថ្លោស​នៅ​ក្នុង​កម្រិត​ធម្មតា វា​មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​បើ​កូន​ថ្លោស លើស​កម្រិត​ធម្មតា​នៃ​អាយុ​របស់​ទារក គឺ​ម៉ាក់​ប៉ា​ត្រូវ​មើល​ដែរ​ថា កូន​អាច​មាន​ជំងឺ​អី​ដែល​បណ្ដាល​ឲ្យ​ថ្លោស​ខ្លាំង​លើស​កម្រិត​នេះ​ឬ​ក៏​អត់។

ទារក​ អាយុ ​៦-៧ខែ​ ​ថ្លោសៗ​អ៊ីចឹង អាច​ប្រឈម​នឹង​កើត​ជំងឺ​ប៉ះពាល់​ដល់​សុខភាព​ទេ?

សំណួរនេះលោក​ស្រី​វេជ្ជបណ្ឌិតឆ្លើយ​ថា ជា​ទូទៅ ទារក​ស្ទុះ​គីឡូ​ខ្លាំង ឡើង​គីឡូ​លឿន​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំដំបូង តែ​ដល់​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ ទារក​អាច​ចាប់​ផ្ដើម​ស្រក​គីឡូ​នោះ​អស់ ហើយ​បែរ​ជា​លូត​កម្ពស់​វិញ។ ទារក​ថ្លោសៗ​មិន​ប្រាកដ​ថា ធំ​ឡើង​នៅ​តែ​មាន​ទម្ងន់​លើស ឬ​ធាត់​រហូត​ទេ តែ​បើ​ក្មេង​ធំ​ហើយ គីឡូ​នៅ​តែ​ធាត់​ដដែល​មិន​ស្រក អ៊ីចឹង​នៅ​ពេល​ដែល​ក្មេង​លូតលាស់​ពេញ​វ័យ​ទៅ អាច​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូច​យើង​មនុស្ស​ចាស់​ដែរ​ដូច​ជា៖

– ជំងឺ​ទឹក​នោម​ផ្អែម
– ជំងឺ​លើស​ឈាម
– ជំងឺ​មេតាបូលិក
– ជំងឺ​លើស​ជាតិ​ខ្លាញ់​ជា​ដើម។

វេជ្ជបណ្ឌិត​ឯកទេសកុមារ​រូបនេះបន្ថែមឲ្យដឹងទៀត​ថា ចំពោះ​ទម្ងន់​ទារក កត្តា​ដែល​កំណត់​ការ​លូតលាស់​ អាស្រ័យ​ទៅ​លើ៖

ទី១.កត្តា​ហ្សែន
ទី២.កត្តា​បរិស្ថាន​ជុំវិញ។

បើ​ម៉ាក់ប៉ា​កើត​មក​ថ្លោស​ពី​តូច កូន​ក៏​អាច​កើត​មក​ថ្លោស​ពេល​នៅ​តូច​ហ្នឹងដែរ (កត្តាហ្សែន) ឬ​ទារក​នោះ​បៅ​បាន គេង​បាន ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ថ្លោស​ដែរ (កត្តា​បរិស្ថានជុំវិញ)។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

កូនសុខភាពល្អមិនឈឺ តែគីឡូមិនគ្រប់ស្ដង់ដារ គួរដូរទឹកដោះគោអត់?

ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់?

កូនម៉ឹមដោះម្តាយមិនសូវឡើងគីឡូសោះ អាចឲ្យញ៉ាំទឹកដោះគោបន្ថែមបានអត់?

ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត?


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 24/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត