ឆ្លើយតបនឹងចម្ងល់នេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា “តាមការសិក្សាវិទ្យាសាស្ត្រនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ព្រោះមានការសិក្សាខ្លះយល់ស្របថាអាចឲ្យបាន តែខ្លះទៀតបដិសេធនឹងការផ្ដល់ថ្នាំប៉ារ៉ាសេតាមុលឲ្យកូនមុន។ ដូចនេះហើយ ខាងវិទ្យាសាស្ត្រនៅត្រូវការសិក្សាបន្ថែមទាក់ទងនឹងបញ្ហានេះ”។
ជាធម្មតា ក្រោយពេលទារកចាក់វ៉ាក់សាំងហើយ អាអូននឹងធ្វើឲ្យទារកចេញសញ្ញាផលរំខានតិចតួចដូចជា៖
១. ក្ដៅខ្លួន ដែលជាសញ្ញានៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំង
២. ឈឺនៅកន្លែងចាក់ (ភ្លៅ ស្មា…)
៣. ទារកមិនស្រួលខ្លួន
ទោះជាមិនទាន់មានការសិក្សាណាមួយច្បាស់លាស់ទាក់ទងនឹងការប្រើថ្នាំប៉ារ៉ាសេតាមុល មុននិងក្រោយចាក់វ៉ាក់សាំងភ្លាមយ៉ាងណាក៏ដោយ ម៉ាក់ប៉ាគួររង់ចាំតាមដានកម្ដៅកូនសិន ក្នុងករណីកម្ដៅចាប់ពី ៣៨អង្សារសេ ចាំផ្ដល់ថ្នាំប៉ារ៉ាសេតាមុលឲ្យអាអូន។