home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

ការ​ឃ្លុំ​កូន​ហួស​ហេតុ​ពេក កូន​អត់​សូវ​ញ៉ាំ​ទឹក ឬ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ កូន​ទើប​ចាក់​​វ៉ាក់សាំង​ហើយ កូន​ដុះ​ធ្មេញ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​ក្មេង​ឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្ពស់ ឬ​ទៅ​ជា​ក្តៅ​ខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ពន្យល់​ថា អាការៈ​ទាំង​ខ្លួន​ទាំង​ប៉ុន្មាន​នេះ មិន​មែន​ជា​រោគ​សញ្ញា នៃ​ជំងឺ​អ្វី​មួយ​នោះ​ទេ បច្ចេកទេស​ពេទ្យ គេ​ហៅ​ថា ក្តៅ​ខ្លួន​ដោយសារ​មិន​បង្ក​រោគ។

ចំណែក​ឯ​ក្តៅ​ខ្លួន​ដោយសារ​បង្ក​រោគ​វិញ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា អាច​មក​ពី​ពពួក​វីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅ​ខ្លួន​ដោយសារ​ការ​​បង្ក​រោគ​នេះ​ ក្មេង​អាច​រលាក​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ បើសិន​ជា​រលាក​ផ្លូវ​ដង្ហើម ក្មេង​អាច​រលាក​ច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯ​បញ្ហា​ផ្លូវ​តម្រង​នោម ក្មេង​អាច​រលាក​ប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហា​ស្បែក អាច​រលាក​ស្បែក ជាដើម។

ទោះ​យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ​ទេ ជា​រោគ​សញ្ញានៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ ហើយ​មិន​មែនឲ្យតែ​កូន​ក្តៅខ្លួន ម៉ាក់ប៉ា​ត្រូវ​តែ​ភ័យ​ស្លន់ស្លោ​​រត់​ទៅ​ពេទ្យ​នោះ​ដែរ។

កូនក្តៅ​ខ្លួន​ក្នុង​លក្ខខណ្ឌ​បែប​ណា ត្រូវ​ទៅ​ជួប​ពេទ្យ?

ទី១ ៖ ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។
ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។
ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។
ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។

តាម​ក្បួន​ពេទ្យ​ក្មេង​ដែល​ឡើង​កម្តៅ​ចាប់ ៣៧,៥ អង្សារសេ​ឡើង​ទៅ ទើប​ហៅ​ថា​ក្តៅខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​បើ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​កុមារ​ទាន់​ពេល​វេលា ក្មេងក្តៅខ្លួន កម្រ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ណាស់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 19/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x