ជាទូទៅ ក្មេងៗអាចបង្ហាញពីការផ្លាស់ប្ដូរឥរិយាបថមួយចំនួន ដូចជាមានអារម្មណ៍មួម៉ៅភ្លាមៗ រពឹសខ្លាំង ឬទាមទាររបស់របរផ្សេងៗ នៅពេលដែលពួកគេនឿយហត់អស់កម្លាំង។ ពិតណាស់ ប៉ាម៉ាក់គួរកត់សម្គាល់ពីសញ្ញាទាំងនេះរបស់ក្មេង ដើម្បីកាត់បន្ថយសកម្មភាពរបស់ពួកគេ ក៏ដូចជាដាក់ឲ្យពួកគេបានគេងលក់ស្រួល។ ប្រសិនបើយើងរង់ចាំរហូតដល់ក្មេងអស់កម្លាំងខ្លាំងជ្រុល យើងអាចពិបាកនឹងដោះស្រាយកាន់តែខ្លាំងឡើង។