backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិក​ងាយ​ៗ ជួយ​ឲ្យ​កូន​​​មាន​ភាព​ឆ្លាត​វៃ​ និង​ប៉ិនប្រសប់​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2021

តិចនិក​ងាយ​ៗ ជួយ​ឲ្យ​កូន​​​មាន​ភាព​ឆ្លាត​វៃ​ និង​ប៉ិនប្រសប់​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​គ្រប់​រូប​តែងតែ​ចង់​ឲ្យ​​កូន​មាន​ភាព​ឆ្លាត​វៃ​ និង​ប៉ិនប្រសប់​។​ ជាក់​ស្ដែង​ មាន​វិធីសាស្ត្រ​ងាយ​ៗ​ជា​ច្រើន ដែល​អាច​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍសតិ​បញ្ហា​របស់​ក្មេង។​ ប៉ា​ម៉ាក់​អាច​រំញោច​អារម្មណ៍​របស់​កូន​​ ដើម្បី​​ធ្វើ​ឲ្យ​​មាន​ភាព​ច្នៃប្រឌិត​ ភាព​ប៉ិនប្រសប់​ និង​ឆ្លាត​វៃ​។​ ​ជា​ទូ​ទៅ​ ខួរ​ក្បាល​​អា​អូន​នឹង​វិវត្ត​តាម​រយៈ​ពេល​ និង​បទពិសោធន៍​ផ្សេង​ៗ​។  ​តិចនិក​ខាង​ក្រោម​​នេះ អាច​ជួយ​ឲ្យ​កូន​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​បន្ថែម​ទៀត​។

១. ជៀសវាង​ឲ្យ​កូន​មើល​ទូរទស្សន៍​​ ឬទូរសព្ទច្រើន​

​​​​ប៉ា​ម៉ាក់​ភាគ​ច្រើន​តែងតែ​ឲ្យ​កូន​មើល​ទូរទស្សន៍​ ឬទូរសព្ឬច្រើន​ ប៉ុន្តែ​ពេលវេលា​សម្រាប់​​កម្មវិធី​ទូរទស្សន៍​ទាំង​នេះ​ មិន​បាន​ផ្ដល់​រំញោច​ដល់​ខួរក្បាល​ទារក​ទាល់​តែ​សោះ​។​ វា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ជំនាញ​នៃ​ការ​យល់​ដឹង​របស់​អា​អូន​ ព្រម​ទាំង​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការអភិវឌ្ឍបញ្ញា​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ប្រើប្រាស់​ពេលវេលា​នេះ​ ដើម្បី​ឲ្យ​កូន​ចូលរួម​សកម្មភាព​រាងកាយ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​គិត​ និង​ការ​បន្លាស់​ទី​។​ រាល់​ហ្គេម​ងាយ​ៗ​ ដូចជា​បាល់​ទាត់​សម្រាប់​ទារក​ ឬ​លេង​ចាប់​បាល់​ អាច​ជួយ​បង្កើន​ជំនាញ​សម្របសម្រួល​របស់​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

២. បង្កើន​​ភាព​ជិតស្និទ្ធ​​ជា​មួយ​នឹង​កូន​

អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា​ ការ​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​កូន​អាច​​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ពួក​គេ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្ហាញ​ការ​ស្រលាញ់​ចំពោះ​អា​អូន​ លេង និង​ឱប​កូន​ ដើម្បី​ជួយ​​ជំរុញ​​​ខួរ​ក្បាល​កូន​​ឲ្យ​កាន់​តែ​ឆ្លាត​វៃ​។​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ជជែក​ជាមួយកូន​​ និង​បង្កើត​ទំនាក់ទំនង​ផ្លូវ​ចិត្ត​ វា​អាច​ជួយ​ក្នុង​ការអភិវឌ្ឍជំនាញ​គិត​របស់​​កូន​។​ បន្ថែម​ពី​នេះ​ វា​នឹង​ធ្វើ​ឲ្យ​កូន​​កាន់​តែ​មាន​ភាព​ជឿជាក់​ និង​អារម្មណ៍​សុវត្ថិភាព​។

​​៣. បង្កើត​ការ​ប្រកួតប្រជែង​សម្រាប់​កូន​​

ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ចូលរួម​សកម្មភាព​ផ្សេងៗ​ដែល​ស័ក្ដិសម​ទៅ​តាម​វ័យ​របស់​ពួក​គេ​ ពីព្រោះ​​ការ​ប្រកួតប្រជែង​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​​ចេះ​ប្រើប្រាស់​ខួរ​ក្បាល​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​។​ ចូរ​ប្រើប្រាស់​វត្ថុ​​​ដូច​ជា​បាល់​ ឬ​ឧបករណ៍​ផ្គុំ​រូបភាព​ដើម្បី​បង្កើត​ហ្គេម​សប្បាយ​ៗ​នៅ​ផ្ទះ​។​ ជាមួយ​នឹង​សកម្មភាព​ងាយ​ៗ​ទាំង​នេះ​ ប៉ា​ម៉ាក់​អាច​បង្រៀន​កូន​ និង​ជួយ​ពួក​គេ​ឲ្យ​រៀន​ពី​ពណ៌​ សណ្ឋាន​ និង​លេខ​ផ្សេង​ៗ​។​

ក្មេងឆ្លាតវៃ២

៤. ណែនាំ​កូន​​​ពី​ការ​អាន​សៀវភៅ ​

​​វា​មិន​មែន​ជា​រឿង​ឆាប់​រហ័ស​ពេក​ឡើយ​ ក្នុង​ការ​ណែនាំ​កូន​​ឲ្យ​ស្គាល់​សៀវភៅ​ នៅ​ពេល​ដែល​ពួក​គេ​នៅ​វ័យ​ក្មេង​។​ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​កូន​មាន​​អាយុ​ពីរ​បី​ខែ​ ប៉ា​ម៉ាក់​អាច​អាន​កាសែត​ ឬ​សៀវភៅ​ឲ្យ​ឮៗ ដើម្បី​អាច​ឲ្យ​កូន​​បាន​ស្ដាប់​ផង​ដែរ​។​ ទោះ​បី​ជា​អាអូន​​មិន​ទាន់​អាច​និយាយ​បាន​ ប៉ុន្តែ​ពួក​គេ​អាច​ចាប់​បាន​នូវ​​អ្វី​ដែល​យើង​និយាយ​ទាំង​អស់​។​ លើស​ពី​នេះ​ ប៉ា​ម៉ាក់​ក៏​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សៀវភៅ​ដែល​មាន​រូបភាព​ នៅ​ពេល​ដែល​កូន​កាន់​តែ​ធំ​ឡើង ព្រម​ទាំង​និទាន​រឿង​ឲ្យ​​ពួក​គេ​​ស្ដាប់​។​ កត្តា​នេះ​ ក៏​អាច​ជួយ​បន្ថែម​ពាក្យ​ពេចន៍​សម្រាប់​កូន​ ក៏​ដូចជា​ឲ្យ​អា​អូន​បាន​ដឹង​​អំពី​ផ្ទះ​ និង​ពិភពលោក​ខាង​ក្រៅ​កាន់​តែ​ច្បាស់​ថែម​ទៀត​។

​​​​៥. បំបៅ​ដោះ​កូន​ រហូត​ដល់​ពួក​គេ​អាយុ​២​ឆ្នាំ​

យោង​តាម​ការ​សិក្សា​ផ្សេង​ៗ​​បាន​បង្ហាញ​ថា​ ទារក​ដែល​​បៅ​ដោះ​ម្ដាយ​​រយៈពេល​២​ឆ្នាំ​ អាច​មាន​IQ​ខ្ពស់​ជាង​ទារក​ដែល​មិន​បាន​បៅ​ដោះ​ម្ដាយ​ យ៉ាង​ហោច​ណាស់​៥%។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​បំបៅ​ដោះ​កូន​តាំង​ពី​ពួក​គេ​កើត​ រហូត​ដល់​អាយុ​២​ឆ្នាំ​ ទើប​ជា​ការ​ប្រសើរ​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ ប៉ា​ម៉ាក់​​ចាំបាច់​បន្ថែម​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កូន​ ដែល​ត្រូវ​​បាន​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ជួយ​ឲ្យ​កូន​​រឹងមាំ​ ព្រម​ទាំង​មាន​សុខភាព​ល្អ​។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម