home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន

មូលហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន

ការ​ស្រលាញ់ និង​បារម្ភ​ចំពោះ​កូន​បាន​ជំរុញ​ឲ្យ​ម៉ាក់​ៗជាច្រើន​ហ៊ាន​លះបង់​ការងារ​ខ្លួន​ស្រលាញ់ និង​អាច​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ក្រាស់ក្រែល ហើយ​បែរ​មក​នៅ​តែ​ផ្ទះ​មើល​កូន​វិញ។ ក្នុង​ការ​សម្ភាស​របស់ Helloគ្រូពេទ្យ​ ទៅ​លើ​ម៉ាក់​ៗ​ជិត ២០ នាក់ ឃើញ​ថា​មាន ៤ មូលហេតុ​សំខាន់​ធ្វើឲ្យ​ខ្លួន​មិន​ស្ដាយ​ស្រណោះ​ជីវិត​ធ្វើការ​មក​នៅ​ផ្ទះ​វិញ។

១- គ្មាន​អ្នក​ជួយ

អ្នកស្រី សៅ ពុទ្ធានី បាន​ឲ្យ​ដឹង​ថា​មុន​ពេល​រៀបការ និង​មាន​កូន​ អ្នកនាង​បាន​បម្រើ​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ធំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​តួនាទី​ជា​មេកា តែ​ក្រោយ​មក​ ត្រូវ​ផ្លាស់​តាម​ប្ដី​មក​ធ្វើការ​នៅ​កំពង់ចាម ដូចនេះ​ហើយ​មាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។ អ្នក​ម៉ាក់​វ័យ ២៦ ឆ្នាំ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា៖ “ក្រោយ​ឆ្លង​ទន្លេ​បាន ៤-៥ ខែ​កន្លែង​ការងារ​ប្ដី ក៏​ត្រូវ​ប្ដូរ ហើយ​មិន​ចង់​រស់នៅ​បែក​ឆ្ងាយ​ពី​គ្នា​ក៏​សម្រេច​ចិត្ត​មក​ទាំង​កូន​តូច។ ពេល​មក​ដល់​កំពង់ចាម ខ្ញុំ​ក៏​សាកល្បង​ធ្វើការ​ដែរ តែ​កូន​តូច ហើយ​គ្មាន​សាច់ញាតិ ហើយ​នៅ​ម្ដុំ​កន្លែង​រស់នៅ​នោះ​គ្មាន​សាលា​ណា​ទទួល​ទារក​ទៀត ដូចនេះ​មានតែ​ឈប់​ហ្មង​ទៅ”

២- មិន​ទុក​ចិត្ត​អ្នក​ដទៃ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ម៉ាក់​វ័យ​ក្មេង អ៊ុំ អាលីហ្សា និង​មាន​កូន​ទី​២ នាក់​រួច​មក​ហើយ​ នោះ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ទុក​ចិត្ត​អ្នក​នៅ​ជាមួយ ឬ​កន្លែង​មើល​ក្មេង​ឡើយ ព្រោះ​ឃើញ​កន្លង​មក​មាន​ករណី​អ្នក​មើល​ថែ​ទាំង​នៅ​សាលា និង​នៅ​ផ្ទះ​វាយ​ធ្វើ​បាប​កូន​ច្រើន​ណាស់។ អតីត​បុគ្គលិក​ធនាគារ​រូប​នេះ​ក៏​បន្ថែម​ទៀត​ថា នៅ​ផ្ទះ​ក៏​មាន​អ្នកនៅ​ជាមួយ​​ដែរ តែ​មិនមែន​ឲ្យ​មើល​កូនទេ ​ឲ្យ​ធ្វើ​កិច្ច​ការ​ជំនួស​វិញ ហើយ​ខ្លួន​នៅ​ថែរក្សា ព្រោះ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​កូន និង​គិត​ថា​ខ្លួន​មាន​អនាម័យ​គ្រប់គ្រាន់​មិន​ងាយ​ធ្វើឲ្យ​កូន​ឈឺ​ផ្ដាស។

ឈប់ធ្វើការHello_គ្រូពេទ្យ
រូបតំណាង

មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​ថា​បាន​ស្វែង​រក​តិចនិក​បង្រៀន ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ល្អ ដោយ​មិន​ចាំបាច់​ពឹង​លើ​ផ្អែក​លើ YouTube ព្រោះ​ខ្លាច​កូន​មើល​ប៉ះ​ចំ​អ្វី​មិន​ល្អ។ រឿង​សំខាន់​មួយ​ទៀត​ដែល​ធ្វើឲ្យ​ លីហ្សា ឈប់​​ពី​ការងារ​មិន​ស្ដាយ​សោះ ព្រោះ​ធ្លាប់មាន​អ្នក​រួម​ការងារ​ កូន​ឧស្សាហ៍ឈឺ​​​សុំ​ច្បាប់​គេ​ច្រើន​ ប៉ះពាល់​ដល់​លទ្ធផល​ការងារ ទើប​មិន​ចង់​មាន​បញ្ហា​បែប​នោះ ដែរ ហើយ​គិត​ថា​ពេល​កូន​ធំ​បន្តិច​ ចាំ​ស្វែង​រក​ការងារ​ជា​ថ្មី។

៣- ជា​ភារកិច្ច​ចាំបាច់

“ខ្ញុំ​គិត​ថា ការ​មើល​ថែរក្សា​កូន​គឺជា​ភារកិច្ច​ដ៏​ចាំបាច់​មួយ​ដែល​យើង​ជា​ម្ដាយ​ត្រូវតែ​ធ្វើ។ ធ្វើការ​ងារ​ក្រៅ​ត្បិត​បាន​ប្រាក់​ច្រើន​មែន តែ​បើ​យើង​យក​មក​បែងចែក​ឲ្យ​គ្រប់​ផ្នែក នោះ​យើង​នឹង​ដឹង​ថា វា​មិន​សូវ​ជា​ចំណេញ​ច្រើន​ទេ ម្យ៉ាង​បើ​គិត​ពី​អនាគត​កូន អ្នក​នឹង​ដឹង​ថា​ការ​លះបង់​នោះ ពិតជា​មិន​ស្ដាយក្រោយ​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បីបាច់​កូន ធ្វើ​ការងារ​ផ្ទះ រៀបចំ​ចំណី​អាហារ​មាន​ផាសុកភាព នោះ​ការ​លូតលាស់ បញ្ហា​ស្មារតី​អ្នក​ផ្ទះ​ក៏​តាម​នោះ​ដែរ”។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​បុគ្គលិក​អ្នក​គ្រប់គ្រង​ផ្នែក​សណ្ឋាគារ​ក្នុង​ទីក្រុង​បាត់ដំបង ជា ភក្រ្តា បាន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​ខ្លួន។

៤- អារម្មណ៍​ព្រួយបារម្ភ​ចំពោះ​កូន

សម្រាប់​អ្នកស្រី សៀវ ធីតា បាន​ប្រាប់​ថា ខ្លួន​ទៅ​ធ្វើការ​ដោយ​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទេ ព្រោះ​ចេះតែ​គិត​ពី​កូន ខ្លាច​យំ ខ្លាច​គេ​ធ្វើ​បាប ខ្លាច​កូន​ឃ្លាន ជាពិសេស​នឹក​កូន​តែម្ដង។ អតីត​និស្សិត​ឱសថ​រូប​នេះ​បន្ត​ទៀត​ថា ពេល​កូន​នៅ​ក្នុង​អំឡុង​ពេល ៣ ឆ្នាំ​ចុះក្រោម​ត្រូវ​ទទួល​ការ​មើល​ថែ​ឲ្យ​បាន​ដិតដល់ អ៊ីចឹង​ហើយ​បាន​ជា​ស្ត្រី​វ័យ ៣៤ ឆ្នាំ​រូប​នោះ​សុខចិត្ត​ចោល​ប្រាក់​ចំណូល​ជាង ១ ពាន់​ដុល្លារ​រាល់​ខែ​មក​មើល​ថែ​កូន​វិញ។

មួយ​វិញ​ទៀត​អ្នកស្រី​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ហើយ​ថា ទាល់តែ​កូន​ចូលរៀន​ទើប​ងាក​ទៅ​ធ្វើការ​វិញ ព្រោះ​មុន​មាន​កូន គ្រួសារ​បាន​រៀបចំ​ផែនការ​ច្បាស់លាស់​អស់ហើយ ដើម្បី​មិន​ឲ្យ​ពិបាក​ក្នុង​អំឡុង​ពេល​ឈប់​ធ្វើការ​នេះ​ឯង។

អត្ថបទ​ពាក់ព័ន្ធ៖ ចង់​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ចិត្ត​ល្អ ម៉ាក់ប៉ា​ៗ​អាច​បង្រៀន​វិធី​ទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 10/06/2019
ត្រួតពិនិត្យដោយ ដេត ធន្នី
x