home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទារកមហាសំណាងកើតចំថ្ងៃពិសេស-ម៉ោងពិសេស រហូតក្រុមហ៊ុនមួយប្រកាសចិញ្ចឹមដល់ធំ

ទារកមហាសំណាងកើតចំថ្ងៃពិសេស-ម៉ោងពិសេស រហូតក្រុមហ៊ុនមួយប្រកាសចិញ្ចឹមដល់ធំ

អាច​ជា​រឿង​ចៃដន្យ​ខ្លាំង បន្ទាប់​ពី​ទារិកាជន​​ជាតិ​អាមេរិកម្នាក់ បាន​​​លាភ​សំណាង​ ពី​ក្រុមហ៊ុន លក់​ទំនិញ​ទូ​ទាំង​ពិភព​លោក​​ដ៏​ធំ​របស់​អាមេរិក ឈ្មោះ 7-Eleven ដោយ​ទទួល​​ការ​ឧបត្ថម្ភ​​ចេញ​លុយថ្លៃ​ជីវភាព ក៏​ដូច​ជា​ការ​សិក្សា​រហូត​ដល់​ធំ បន្ទាប់​ពី​កើត​ចំ​ថ្ងៃ​ពិសេស​។

តាម​សារព័ត៌មាន USA Today ទារិកាឈ្មោះ J’ Aime Brown កើត​នៅ​ក្រុង St. Louis នៃ​រដ្ឋ Missouri នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ២០១៩ ដែល​​នេះ ចំ​ថ្ងៃ​ពិសេស​របស់​ក្រុមហ៊ុន​កម្រិត​សាជីវកម្ម​ពិភព​លោក 7-Eleven ​កំណត់​យក​ជា​ថ្ងៃ​ពិសេស​របស់​ក្រុមហ៊ុន។

​រឹត​តែ​មិន​គួរ​ឲ្យ​ជឿ​ទៅ​ទៀត​នោះ គឺ​ទារិកាអាមេរិក​ខាង​លើ បាន​​កើត​នៅ​វេលា​ម៉ោង ៧​ និង​១១​នាទី ព្រម​ទាំង​​ មាន​ទម្ងន់ ​៧ ​​ផោន និង ​១១ ​អោនស៍ (ខ្នាត​រង្វាស់​ទម្ងន់​អាមេរិក) ដែល​សុទ្ធ​សឹង​​ជា​​លេខហ៊ុង​សុយ​របស់​ក្រុមហ៊ុន​​ខាង​លើ។ ឃើញ​បែប​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ប្រាក់​ឧបត្ថម្ភចំនួន ៧ ១១១​ ដុល្លារ ព្រម​​ទាំង​ចេញ​ថ្លៃ​ជីវភាព​​ខាង​ក្រៅ បូក​រួម​​ទាំង​​ផ្តល់​ខោ​ទឹក​នោម​ឥត​គិត​ថ្លៃដល់ J’ Aime Brown ហើយ​ថែម​ទាំង​ចេញ​ថ្លៃ​សិក្សា​មួយ​ចប់​នា​អនាគត​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

តាម​ការ​សម្ភាសរបស់​ CNN ម៉ាក់​របស់ J’ Aime Brown បាន​និយាយ​ថា៖ “វា​ជា​រឿង​​ចៃ​ដន្យ​ខ្លាំង​មែន​ទែន មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សំណាង​មែន ហើយ​សូម្បី​តែ​កំពុង​ពពោះ J’ Aime Brown ក៏​​ឧស្សាហ៍​ចូល​​ឃើញ​ស្លាក 7-Eleven ​ផង​ដែរ ទោះ​បី​ខ្ញុំ​មិន​សូវ​បាន​ចូល​ទិញ​របស់​នៅ​​ទី​នោះ​ក៏​ដោយ ​”៕

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 21/07/2019
x