លោកវេជ្ជបណ្ឌិតបានណែនាំម៉ាក់ៗដែលមានកូនកើត Milia នេះគួរតែយកកូនទៅជួបពេទ្យ ដើម្បីធ្វើការព្យាបាលនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនិងស្បែកដើម្បីទទួលការព្យាបាល ដូចជាថ្នាំលាប បកដោយថ្នាំ និងកោសសម្អាតជាដើម។ បញ្ហានេះ គ្មានវិធីបង្ការ ឬទប់ស្កាត់មិនឲ្យកើតឡើងបានឡើយ តែទារកក៏មិនទាំងអស់ទេ ដែលកើត Milia លើស្បែក ហើយទារកខ្លះក៏កើតច្រើនពេញមុខ ហើយខ្លះទៀតលើច្រមុះ ឬកៀនច្រមុះបន្តិច។
មួយវិញទៀតលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានហាមមិនឲ្យម៉ាក់ប៉ាយកអ្វីទៅលាបដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះមិនត្រឹមមិនបាត់ ថែមទាំងកើតបញ្ហាស្បែកផ្សេងៗទៅវិញដូចជារោល រមាស់ និងឡើងពងបែកវិញ។
អត្ថបទពាក់ព័ន្ធ៖ កូនអត់កើតលឿង អាចយកទៅហាលថ្ងៃបានអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕