home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ

៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ

មាន​ម៉ាក់​ៗ​ខ្លះ​គិត​ថា ឲ្យ​កូន​ម៉ឹម​ទឹកដោះគោ​ងាយ​ស្រួល​ជាង​ម៉ឹម​ដោះ តែ​នោះ​ជា​ការ​ខុស​ទៅ​វិញ​ទេ។ មិន​ត្រឹម​តែ​គិត​ខុស​ទេ ពេលខ្លះ​យើង​ថែម​ទាំង​ធ្វើ​រឿង​ខុស​មួយ​ចំនួន​ទៀត​ផង ហើយ​អាច​នាំ​ឲ្យ​កូន​តូច​មាន​បញ្ហា​ទៅ​វិញ។ ខាងក្រោម​នេះ​ជា​រឿង ៣ យ៉ាង​ដែល​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ហាម​មិន​ឲ្យ​ម៉ាក់​ៗ​ធ្វើ​ពេល កូន​កំពុង​ម៉ឹម​ដោះ​គោ៖

១- មិន​កាន់​កំប៉ុង​ទឹកដោះ​គោ

មាន​ម៉ាក់​ៗ​ជាច្រើន​ដែល​កូន​មិន​ទាន់​ចេះ​កាន់​ដប​ទឹក​ដោះ​គោ​ផង តែ​បែរជា​ពេល​ម៉ឹម​បណ្ដោយ​ឲ្យ​កូន​កាន់​ដប​ខ្លួនឯង។ ទង្វើ​បែប​នេះ​ពិតជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ពេល​កូន​ឈ្លក់​ទៅ​កូន​មិន​អាច​ទាញ​ដប​ចេញ​ពី​មាត់​ខ្លួនឯង​ណាស់ ហើយ​ការ​ឈ្លក់​នោះ​អាច​ធ្លាក់​ដល់​បំពង់​ខ្យល់​កូន​ក៏​មាន។

ថែទាំកូន

២- មិន​លើក​កូន​ម៉ឹម

ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​ភាគច្រើន​តែង​ធ្វើ​ខុស​ចំណុច​នេះ​មួយ ដោយ​ពេល​បំបៅ​គឺ​ឲ្យ​កូន​គេង​ផ្ទាល់​តែ​ម្ដង។ តែ​ទង្វើ​បែប​នេះ​ពេទ្យ​ថា​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ពេល​ដេក​បៅ​បំពង់ក​កូន​ក៏​ផ្ដេក​ដែរ ហើយ​ពេល​កូន​បៅ​គឺ​ងាយ​នឹង​ឈ្លក់ ដូចនេះ​ហើយ​ក្មេង​ជាច្រើន​ជួប​បញ្ហា​ម៉ឹម​រួច​ក្អែ​ចេញ​មក​វិញ​អស់ និង​ពេល​ខ្លះ​ឈ្លក់​ចេញ​មក​តាម​ច្រមុះ​ទៀត។

៣- មិន​ទះ​ខ្នង​កូន​តិច​ៗ

ក្រោយ​ម៉ឹម​រួច ម៉ាក់​ៗ​ជាច្រើន​តែងតែ​ឲ្យ​កូន​គេង​ភ្លាម ដែល​ទង្វើ​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ភើ​ចេញ​ទឹក​ដោះ​គោ​មក​វិញ​បាន។ រឿង​ត្រឹមត្រូវ ក្រោយ​កូន​ម៉ឹម​រួច​ត្រូវ​លើក​កូន​មក​បញ្ឈរ និង​រឹត ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​ទឹកដោះ​គោ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ​អស់ និង​មិន​ក្អែ ឬ​ភើ​ចេញ​មក​វិញ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x