តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?

    ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?

    មាន​ដែល​សង្កេត​ឃើញ​ទេ​ថា គ្រប់​ទារក​ទើប​នឹង​កើតទាំងអស់ សុទ្ធ​តែ​ត្រូវ​ពាក់​ស្រោម​ដៃ ស្រោម​ជើង តែ​ម៉ាក់ប៉ា​ថ្មី​ថ្មោងៗ​មាន​ដឹង​ពេល​ណា​ដែល ទារក​គួរឈប់​ពាក់​ស្រោមដៃ ស្រោម​ជើង​បាន? ខាងក្រោម​នេះ​ជា​ការ​ចែក​បទ​ពិសោធន៍​របស់​ម៉ាក់ៗ​មួយ​ចំនួន ៖

    -បងស្រី វុទ្ធី ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់ បាន​ឲ្យ​ដឹងថា “កូន​ខ្ញុំ​ទាំងអស់ សុទ្ធ​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​៣ខែ​ដូចៗគ្នា។

    -បងស្រី លីន ក៏​ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ដែរ បាន​ឲ្យ​ដឹង​ថា ស្រោម​ដៃ​ស្រោម​ជើង​ពាក់​ឲ្យ​ទារក​រហូត​ដល់​មាន​អាយុ​៣​ខែ ហើយ​ការ​ពាក់​ស្រោម​ដៃ​ទារក​ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្វាច​មុខ។

    -ចំណែកបង​ស្រី ដាវី ជាបុគ្គលិក ក៏​បាន​ឲ្យ​ដឹង​ដែរថា ការ​ពាក់​ស្រោម​ដៃស្រោមជើង​មិន​មែន​ពាក់​ជាប់​រហូត​មិន​ដោះ​ទេ កាល​ណា​ពាក់​ស្រោម​ដៃ​ជាប់​អាច​ធ្វើ​ឲ្យ​ដៃ​កូន​ក្តោប​ចូល ពិបាក​លា​ដៃ ហើយ​មួយ​វិញ​ទៀត ពេល​ងូត​ទឹក​ឲ្យ​កូន ត្រូវ​ដុស​លាង​សម្អាត​ដៃ​កូន​ឲ្យ​សព្វ​គ្រប់​ច្រក​ល្ហក ជៀស​វាង​កូន​បៀម​ដៃ​មាន​មេរោគ អាច​បណ្តាល​ឲ្យ​ឈឺ​ជំងឺ​ផ្សេងៗ។

    បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​ឲ្យ​យោបល់​ថា បើ​និយាយ​ពី​ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ដល់​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ម៉ាក់ប៉ា និង​កាល​កំណត់​លូត​លាស់​របស់​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ​គឺ​ល្អ​សម្រាប់​ទារក ដោយ​សារ​វា​ជួយ​កុំ​ឲ្យ​កូនរងារ ស្រូបញើស និង​ជួយ​រក្សា​សីតុណ្ហភាព​ខ្លួន​កូន​ផង​ដែរ ពេល​អាកាសធាតុ​ត្រជាក់។

    រុំទារកទើបកើត

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Newborn Guide: How Long Should Baby Wear Mittens? – https://sg.theasianparent.com/how-long-should-baby-wear-mittens-and-other-reminders-about-your-babys-nails
    How long is it appropriate to keep hand mittens on a newborn – https://www.healthychildren.org/English/tips-tools/ask-the-pediatrician/Pages/How-long-is-it-appropriate-to-keep-hand-mittens-on-newborn-baby.aspx
    Why do babies wear mittens? – https://www.quora.com/Why-do-babies-wear-mittens

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 4 ថ្ងៃកន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: