តាមលក្ខណៈធម្មជាតិ ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយជាងទឹកដោះគោ។ ឥឡូវនេះ ម៉ាក់ប៉ាមួយចំនួនបានជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅបន្ទាប់ពីផ្ដាច់ដោះ ព្រោះថាសម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមលក្ខណៈធម្មជាតិ ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយជាងទឹកដោះគោ។ ឥឡូវនេះ ម៉ាក់ប៉ាមួយចំនួនបានជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅបន្ទាប់ពីផ្ដាច់ដោះ ព្រោះថាសម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាង និងទន់ជាង ហើយជួយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឲ្យមានការរំលាយបានរហ័ស និងងាយស្រួល។
ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ ព្រោះតូចជាងខ្លាញ់នៅក្នុងទឹកដោះគោ ហើយសម្បូរទៅដោយអាស៊ីដខ្លាញ់ច្រវ៉ាក់ខ្លី និងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ។
បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ។
ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើន។ បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែ ថែមទាំងមានផ្ទុកនូវជីវចម្រុះ និងរ៉ែដែលមានគុណភាពខ្ពស់។
បន្ថែមពីលើសារសំខាន់ទាំង ៤ ខាងលើ ទឹកដោះពពែ មានផ្ទុកនុយក្លេថាយ ដែលជាសារធាតុចិញ្ចឹមមួយសំខាន់រហូតដល់ទៅ ៤ដងច្រើនជាងទឹកដោះគោ និងមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កូន និងការពារសុខភាពក្មេងពីជំងឺតូចធំផ្សេងៗទៀតផង។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕