home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​មួយ​ចំនួន​ព្រោះ​ស្រលាញ់​ពេក ចេះតែ​បណ្ដោយ​តាម​ចិត្ត​ចង់​របស់​កូន ដោយ​ឲ្យ​បន្ត​ម៉ឹម​ទឹកដោះគោ រហូត​ដល់​អាយុ ៤- ៥ ឆ្នាំ។ ប៉ុន្តែ​ទង្វើ​បែប​នោះ អាច​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​ទេ ព្រោះ​ក្មេង​ៗ​អាច​កើត​មាន​បញ្ហា​ជា​ច្រើន។

លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា គោលការណ៍​​នៃ​​ការ​​បំបៅ​ទឹក​ដោះ ឬ​បៅ​ទឹក​ដោះ​គោ​ត្រឹម​រយៈ​ពេល ២-៣ ឆ្នាំ​ប៉ុណ្ណោះ តែ​សម្រាប់​ម៉ាក់​ប៉ា​ណា​ឲ្យ​កូន​បៅ​រហូត​ដល់​ធំ​ពេក ត្បិត​មិន​ប៉ះពាល់ចំពោះ​សុខភាព​ តែ​អាច​ឲ្យ​កូន​ជួប​បញ្ហា​ការ​ទំពា ព្រោះ​ពួកគេ​ទម្លាប់​នឹង​ការ​បឺត​ជញ្ជក់​ក្បាល​ដោះ​ច្រើន​ជាង។

អត្ថបទពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន

បៅដោះគោHello_គ្រូពេទ្យ

ក្រៅ​ពី​មិន​សូវ​ចេះ​ទំពា កុមារ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ការ​រើស​ចំណី បន្លែ​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព ដូចនេះ​ពេល​មាន​ជំងឺអាច​ពិបាក​ព្យាបាល​ជាង​កុមារ​មាន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ល្អ​ដោយសារ​ជីវជាតិ​ចម្រុះ។ វេជ្ជបណ្ឌិត បាន​បន្ត​ថា៖“កុមារ​ពេល​ចូល​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ នឹង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត ទើប​អាច​ទ្រទ្រង់​រាងកាយ​ឲ្យ​មាំមួន​បាន ប្រសិន​បើ​ពឹង​លើ​ទឹកដោះគោ​មួយ​មុខ ពិតជា​មិន​គ្រប់គ្រាន់​ឡើយ។ ម៉្យាង​វិញ​ទៀត កូន​ៗ​ដែល​ម៉ឹម​ច្រើនអាច​បាត់បង់​ចំណង់​អាហារ ហើយ​ផ្ដោត​ចំពោះ​ទឹកដោះ​មួយ​មុខ”

កត្តា​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​ម៉ឹម ព្រោះ​ការ​ឆុង​ទឹកដោះគោ ឬ​ម៉ឹម​ដោះ មាន​ភាព​ងាយ​ស្រួល និង​មិន​ហត់ ខណៈ​ដែល​ការ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​ចំណាយ​ពេល និង​ហត់​នឿយ​រត់​តាម​បញ្ចុក។ លោកស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់។

នៅ​ពេល​កូន​ជួប​បញ្ហា​​រើស​អាហារ​តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា? ដើម្បី​ឲ្យ​កូន​ចេះ​ញ៉ាំ​ចំណី​ចំណុក​គ្រប់​ប្រភេទ គួរតែ​ព្យាយាម​បង្រៀន​ដោយ​អនុវត្ត​ជាមួយ​កូន​ផ្ទាល់​ៗ។ ឧទាហរណ៍ បើ​អ្នក​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​ប៉ោម យើង​ត្រូវ​ញ៉ាំ​ជាមួយ ដើម្បី​ឲ្យ​កូន​មើល ពេល​កូន​ឃើញ កូន​នឹង​ចង់​ញ៉ាំ​តាម​យើង តែ​មិន​ត្រូវ​បង្ខំ​ឡើយ ព្រោះ​កូន​នឹង​ខ្លាច។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 31/05/2019
x