home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីសុខភាពមិនសូវល្អ កូនអត់ម៉ឹមទឹកដោះម្តាយខ្វះភាពកក់ក្ដៅមួយនេះ

ក្រៅពីសុខភាពមិនសូវល្អ កូនអត់ម៉ឹមទឹកដោះម្តាយខ្វះភាពកក់ក្ដៅមួយនេះ

កូន​ដែល​បៅ​ទឹកដោះម្តាយ ​មិន​ត្រឹម​តែ​មាន​សុខភាព​ល្អ មិន​សូវ​មាន​ជំងឺ​នោះ​ទេ ថែម​ទាំងទទួល​បាន​ភាព​កក់​ក្តៅ​រវាង​ម្តាយ និង​កូន។

លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទារក​ដែល​មិន​បាន​បៅ​ទឹកដោះ​ម្ដាយ​ច្រើន​កើត​ជំងឺ​ផ្សេងៗ​ដូចជា​រាក ផ្លូវ​ដង្ហើម និង​បញ្ហា​ស្មារតី​មិន​សូវ​ឆ្លាត​ឡើយ។

ការបំបៅដោះកូនHello_គ្រូពេទ្យ

នាយក​រង​អង្គការ​មួយ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទារក​ដែល​មិន​បាន​បៅ​ដោះ​ម្ដាយ​មិន​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ​ឡើយ តែចំពោះ​កូន​ដែល​បាន​បៅ​ទឹក​ដោះ​ម្ដាយ​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង ហើយ​នៅ​ពេល​ដែល​កូន​ធំ​ទៅ ​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ​មាន​ការ​នឹក​រលឹក និង​ត្រលប់​មក​ជិត​ម្ដាយ​ឲ្យ​បាន​ច្រើន។

“ការ​សិក្សា​តាម​បែប​ជីវសាស្ត្រ​បាន​បង្ហាញ​ថា កូន​បៅ​ដោះ​ម្ដាយ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ​ច្រើន។ កូន​ដែល​មិន​បាន​បៅ​ដោះ​ម្ដាយ ​គឺ​មិន​សូវ​ស្និទ្ធ​ជិតជាមួយម្ដាយឡើយ ខុស​ពី​កូន​បៅ​ដោះ​ម្ដាយ ដោយ​កូន​បៅ​ដោះ​ម្ដាយ​តែងតែ​ចង់​នៅ​ក្បែរ​កៀកកើយ នែបនិត្យ​ជិត​ខ្លួន ព្រោះ​ម្ដាយ​ត្រូវ​លើក​មក​ឱប​ឲ្យ​បៅ​ជាប់​ខ្លួន ហើយ​ទទួល​បាន​ការ​ថ្នាក់ថ្នម​គ្រប់​ពេល​មិន​ថា​ថ្ងៃ ឬ​យប់​ឡើយ។ ចំណែក​កូន​បៅ​ដោះ​គោ​វិញ គឺ​មិន​ទទួល​បាន​អារម្មណ៍​បែប​នោះ​ឡើយ”។

លោក​បាន​បន្ត​ទៀត​ថា កូន​ខ្លះ​ព្រោះ​តែ​មិន​បាន​បៅ​ដោះ​ម្ដាយ ពេល​និយាយ​ស្ដី​ជាមួយ​ប្រៀប​ដូច​ម្ដាយ​ជា​មិត្តភ័ក្ដិ​ទៅ​វិញ ហើយ​កូន​ខ្លះ​ទៀត​មិន​សូវ​ចង់​និយាយ​ស្ដី​ជាមួយ​ម្ដាយ​ឪពុក​ឡើយ។ ដូចនេះ​ហើយ​កូន​នឹង​ខ្វះ​ភាពកក់ក្ដៅ​ផ្នែក​អារម្មណ៍ ពេល​មិន​បាន​បៅ​ដោះ​ម្ដាយ។

អត្ថបទពាក់ព័ន្ធទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 05/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x