home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់!

តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់!

ស្រីៗខ្លះ ពិសេស​គ្នា​យើង​ទើប​មាន​កូន​ដំបូង អាច​នឹង​មាន​អារម្មណ៍​ខ្មាសអៀន​ច្រើន ពេល​ត្រូវ​បំបៅដោះ​កូន​នៅ​ទី​សាធារណៈ។ ប៉ុន្តែ​គ្នា​យើង ត្រូវ​ចាំ​ថា មិន​មែន​មាន​តែ​យើង​ម្នាក់​ត្រូវ​ឆ្លង​កាត់​រឿង​នេះ​ទេ គ្រប់​ម៉ាក់ៗ​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​ឆ្លង​ការ​អារម្មណ៍​ខ្មាសអៀន​នេះ​ដូច​គ្នា ហើយ​សំខាន់​បំផុតបេប៊ី​គួរ​ឲ្យ​ស្រលាញ់របស់​យើង​ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​យើង។ ឈប់​ខ្មាស​អៀនទៀត​ទៅ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ខ្លះៗ រឿង​បំបៅ​កូនតាមទីសាធារណៈឲ្យ​គ្នា​យើង​បាន​យល់។

១- សិទ្ធអាចបំបៅកូន​នៅទីសាធារណៈ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​ទី​សាធារណៈ ត្រូវ​ចាត់​ទុក​​ជា​រឿង​ស្រប​ច្បាប់ និង​ជា​សិទ្ធអាទិភាព​ទៀត​ផង។ ទាំង​ម៉ាក់ៗ និងបេប៊ី សុទ្ធ​តែ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ មាន​ន័យ​ថា ក៏​គ្មាន​នរណា​ អាច​រារាំង​យើង​មិន​ឲ្យ​បំបៅ​កូនឡើយ ទោះ​កំពុង​នៅ​តាម​ទី​សាធារណៈក៏​ដោយ។ ម្យ៉ាង​ទៀត​ ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​ត្រូវ​គេ​ចាត់​ទុក​​វា​ជា​វិធី​ផ្តល់​សារធាតុ​ចិញ្ចឹមត្រឹម​ត្រូវ និង​សំខាន់​បំផុត​សម្រាប់បេប៊ី។

២- អនុវត្ត​នៅ​ផ្ទះ

បើ​គ្នា​យើង ​បារម្ភ ខ្មាស​អៀន​ ពី​រឿងបង្ហាញ​ស្បែក​នៅ​ទី​សាធារណៈ ​គួរ​តែ​ព្យាយាមធ្វើសម​នៅ​ផ្ទះ ​នៅ​មុខ​កញ្ចក់ ឲ្យ​បាន​ស៊ាំ​ជា​មុខ​ក៏បាន។ គួរ​សាក​ល្បងស្លៀក​​សំលៀក​បំពាក់ និង​បញ្ចេញ​​កាយ​វិការ​ផ្សេង​ៗ​គ្នា ​ដើម្បី​ប្រាកដ វិធី​បំបៅ​របស់​យើង​ ផ្តល់​ផាសុកភាព ទាំង​ខ្លួន​យើង និង​បេប៊ី​។ គ្នា​យើង ក៏​អាច​ស្នើ​ឲ្យ​ប្តី ជួយ​សង្កេត​មើល​ ថាតើ​កាយ​វិការ​បែប​នេះ សមរម្យ​ដែរ​អត់?

៣- ត្រូវមានការបិទបាំង

អាច​ប្រើ​ភួយ កន្សែង ដើម្បី​គ្រប​ស្មា និង​ក្បាលនៅ​ពេល​បំបៅ​ដោះតាម​ទី​សាធារណៈ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ និង​ដក​ដង្ហើម។ ​ធ្វើ​បែប​នេះ​ យើង​​ក៏​អាច​បំបៅ​កូន​​នៅ​ពេល​​កំពុង​ដើរ​បាន​ទៀតផង។

បំបៅដោះ Hello គ្រូពេទ្យ

៤- ប្រើ​កន្សែង ឬក្រមា ចង់ទ្រកូនផ្អោប​នឹង​ទ្រូង

ប្រើ​កន្សែង ឬក្រមា ឬ​ទម្រគេ​ផលិត​សម្រាប់​ចង់កូនផ្អោប​នឹង​ទ្រូង អាច​ជួយ​ធ្វើ​ឲ្យ​ការ​បំបៅ​កូន​ មាន​ភាព​ប្រុង​ប្រយ័ត្ន និង​ងាយ​ស្រួល​ជាង​មុន​ព្រោះ ​ផ្សេង​អាច​គិត​ថា​កូនយើង ​កំពុង​តែ​គេង។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ជ្រើសរើសអាវទ្រនាប់ងាយស្រួយ​សើយ

​គួរ​តែ​ជ្រើស​រើស​អាវ​ទ្រនាប់​ណា ​ងាយ​ស្រួល​សើយ​ឡើង នៅ​ពេល​ត្រូវ​​បំបៅ​ដោះ​កូន ឬក៏​អាវ​ទ្រនាប់​អនុញ្ញាត​ឲ្យ​យើង​​ទាញ​សុដន់​ចុះ​ក្រោម​ទៅ​ក្រោម​បាន។

៦- ជ្រើសរើសកន្លែងសមរម្យ

នៅ​ពេលបំបៅ​កូន​នៅ​ទី​សាធារណៈ​ គួរ​​រក​កន្លែង​ណា​ អាច​អង្គុយ​បាន​ស្រួល និង​មិន​សូវ​មានគេ​ឃើញ ​ដូច​ជា​នៅ​ជ្រុង​តូច​មួយ​ក្នុង​ភោជនីយដ្ឋាន ឬអង្គុយ​នៅ​ក្រោម​ដើម​ឈើ ជ្រុង​មួយ​ក្នុងហាង​លក់​សៀវ​ភៅ ឬ​កៅអី​ឡាន​ក្រុង ជាប់​នឹង​បង្អួច​។

៧- ត្រូវញញឹម

បើ​សម្គាល់​ឃើញ​ថា ​មាន​នរណា​ម្នាក់​កំពុង​សម្លឹង​មើល​មកយើង និង​កូនយើង ​ត្រូវ​ផ្តល់​ស្នាម​ញញឹម​ដល់​ពួក​គេ​វិញ។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ ជា​រឿង​ល្អ ​ដូច្នេះ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ទេ​ បើ​នរណា​ម្នាក់​​វាយ​តម្លៃយើង​ដោយ​សារ​ការ​បំបៅ​ដោះ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 tips for breastfeeding in public. https://www.todaysparent.com/baby/breastfeeding/10-tips-for-breastfeeding-in-public/. Accessed April 19, 2017

Breastfeeding in public: Tips and Laws for nursing mothers. http://www.whattoexpect.com/first-year/breastfeeding/breastfeeding-in-public/. Accessed April 19, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 28/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x