home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ

មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ

ម៉ាក់ៗ​មួយ​ចំនួន ពេល​សម្រាល​កូន​រួច​មាន​ទឹក​ដោះ​ហើយ តែ​បែរ​ជា​មិន​បំបៅ​ដោះ​កូន​នោះ​ទេ សុខ​ចិត្ត​ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ​ជំនួស​វិញ។ ការ​ដែល​ម៉ាក់ៗ​ធ្វើ​បែប​នេះ​កូន​មិន​ទទួល​បាន​សារជាតិចិញ្ចឹម​គ្រប់គ្រាន់ ​ឯសុដន់​ខ្លួន​ឯង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទៀត នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា នៅ​​ក្នុង​ក្រពេញ​ទឹកដោះ កាលណា​វា​ចេញ​មក​អស់​ហើយ ត្រូវ​បង្កើត​ទឹក​ដោះ​ថ្មី​មក​ទៀត គឺ​ជា​វដ្ត​របស់​វា ហើយ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ចំណេញ​ទាំង​សុខភាព​ខ្លួន​ឯង និង​កូន។

អ្វី​ដែល​លោក​វេជ្ជបណ្ឌិត​សង្កត់​ធ្ងន់​នោះ ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះ​កូន​អាច​ប្រឈម​ហានិភ័យ​ជំងឺ​ទាក់ទង​នឹង​សុដន់ ព្រោះ​ទឹក​ដោះ​មិន​បាន​បញ្ចេញ​មក​ក្រៅ នៅ​កក​ខះ ធ្វើ​ឲ្យ​ស្ទះ​ក្រពេញ​ទឹក​ដោះ យូរ​ទៅ​ជា​បង្កើត​ជា​គីសដោះ អាប់សែ ករណី​ធ្ងន់ធ្ងរ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ដោះ។

“ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ អា​ចាស់​ចេញ​ម៉ោ អាថ្មី​បង្កើត វា​ដូច វិលជំុ (Circle) កាលណា​គាត់​អត់​បំបៅ មានន័យ​ថា ទឹកដោះ​ចាស់​នៅ​កក​ខះ យូរៗ​ទៅ​នៅ​ពេល​គាត់​បំបៅ​ដោះ​កូន​ថ្ងៃក្រោយ ធ្វើ​ឲ្យ​ស្ទះ​ក្រពេញ​ទឹកដោះ ទឹកដោះ​នៅ​យូៗ​ទៅ​បង្កើត​ទៅ​ជា​គីស​ដោះ ដល់​ធំៗ​ទៅ​ជា​អាប់សែ ស្ទះ​នៅ​កក​យូរៗ​ទៅ ពេល​ស្ត្រី​អាយុ​ច្រើន បង្កើត​បាន​ជា​ដុំ​តូចៗ នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​ជំងឺ​មហារីកដោះ”។ លោក​វេជ្ជបណ្ឌិត គាន់ អូន រៀបរាប់។

ដើម្បី​កាត់​បន្ថយប​ញ្ហា​ប្រឈម​ខាង​លើ និង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ លោក​វេជ្ជបណ្ឌិតថា ស្ត្រី​​ត្រូវបំ​​បៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ ទៅ​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x