ការលូតលាស់ និងអាកប្បកិរិយា
កូនយើងអាចចូលចិត្តមើលសៀវភៅ បើកមើលម្តង ១ ទំព័រយ៉ាងជក់ចិត្ត ជាមួយរូបភាពដែលមាននៅក្នុងសៀវភៅទាំងនោះ។ ម៉ាក់ប៉ាត្រូវបង្កើតទម្លាប់ឲ្យកូនអានបានច្រើន ដើម្បីអាអូនមានចំណូលចិត្តអានតាំងពីនៅតូច ដោយយកកូនទៅបណ្ណាល័យសម្រាប់កុមារ ឬបង្កើតម៉ោងអាននៅក្នុងផ្ទះ ដោយទៅហាងលក់សៀវភៅ ឬខ្ចីសៀវភៅពីមិត្តភ័ក្ដិ។