កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ

    កូន ៦ ខែឡើង ម៉ាក់ប៉ាមិនថែមអាហារូបត្ថម្ភឲ្យ អាអូនអាចជួបនឹងបញ្ហាទាំងនេះ

    ដើម្បី​លូត​លាស់​បាន​ល្អ អាអូន​តូចៗ​ទាម​ទារ​ឲ្យ​មាន​ការ​ចិញ្ចឹម​បីបាច់​ល្អ​ដូច​គ្នា។ ចំពោះ​ទារក​ចាស់​ខែ ដូច​៥-៦ខែ មិន​អាច​នៅ​តែ​បៅ​ដោះ​ម្ដាយ​តែ​មួយ​មុខ​ទៀត​ទេ ត្បិត​ទឹក​ដោះ​ម្ដាយ​សារធាតុ​ចិញ្ចឹម​ច្រើន ប៉ុន្តែ​មិន​អាច​ផ្គត់ផ្គង់​ដល់​អា​អូន​ឲ្យ​លូតលាស់​ធំ​ទៅៗ បាន​គ្រប់​គ្រាន់​ទេ និងអាចឲ្យអាអូនជួបបញ្ហាផ្សេងៗផងដែរ។

    បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​ដែល​មាន​អាយុ​៦​ខែ​ឡើង​ទៅ ហើយ​ម៉ាក់​ប៉ា​នៅ​មិន​ទាន់​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​កូន វា​អាច​ផ្ដល់​ផល​ប៉ះ​ពាល់​ច្រើន​ដល់​អា​អូន​បាន​ដូច​ជា៖

    – ទម្ងន់
    – ខ្វះ​នូវ​អាហារូបត្ថម្ភ
    – ពិបាក​ធ្វើ​ចលនា​មាត់។ល។

    វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ ពន្យល់​ថា កាល​ណា​ម៉ាក់​ប៉ា​ផ្ដល់់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​យឺត​ពេក វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​ចលនា​មាត់​របស់​អា​អូន​ដូច ការ​ទំពា ការ​និយាយ​បញ្ចេញ​សំឡេង។ ក្នុង​ករណី​ដែល​កូន​មិន​ញ៉ាំ​អាហារូបត្ថម្ភ​ផ្សេងៗ ដូច​នេះ​កូន​យើង​ចេះ​តែ​បឺត​ជញ្ជក់ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​ក្នុង​ការ​ញ៉ាំ​អាហារ​។

    មួយ​វិញ​ទៀត កាល​ណា​ម៉ាក់​ប៉ា យូរ​នឹង​ឲ្យ​កូន​ញ៉ាំ ឬ​ភ្លក់​អាហារ​ផ្សេងៗ ជា​ពិសេស ពេល​កូន​មាន​អាយុ​១០​ខែ​ឡើង​ទៅ អា​អូន​អាច​នឹង​មាន​បញ្ហា​មួយ​ទៀត​គឺ ខ្លាច​នូវ​អ្វី​ដែល​ថ្មី។ នេះ​មាន​ន័យ​ថា ពេល​ដែល​ម៉ាក់​ប៉ា​ឲ្យ​អាហារ​ថ្មី​ប្លែកៗ ទៅ​ឲ្យ​អា​អូន​ញ៉ាំ កូន​អាច​មិន​ព្រម​ញ៉ាំ ងៀក​មុខ​ចេញ ឬ​យំ​ជាដើម ព្រោះ​វា​ជា​របស់​ថ្មី កូន​មិន​ដែល​ស្គាល់​ពី​មុន វា​ប្រៀប​បាន​ដូច​ជា​ជួប​មនុស្ស​ប្លែក​មុខ​ដែរ។ ជួន​កាល បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​អា​អូន​ក្លាយ​ក្មេង​រើស​អាហារ​បាន​ផង​ដែរ។

    លោក​ស្រី​បញ្ជាក់​បន្ថែម​ថា នេះ​មិន​មែន​មាន​ន័យ​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​ផ្ដល់​អាហារូបត្ថម្ភ​ឲ្យ​អា​អូន​ញ៉ាំ​លឿន​ពេក​ដែរ​ (ក្រោមអាយុ៦ខែ) ព្រោះ​សរីរាង្គ​គ្រឿង​ក្នុង​របស់​អា​អូន​នៅ​ខ្ចី វា​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​អា​អូន​ដែរ​ដូច​ជា ប្រតិកម្ម​ជាមួយ​ចំណី​អាហារ ងាយ​ឈឺ ងាយ​ឆ្លង​មេរោគ​។ល។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 03/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម