ដល់ពេលកូនតូចមានអាយុគ្រប់ ៦ ខែ ក៏ជាពេលត្រូវបន្ថែមអាហារដែលមានជីវជាតិចម្រុះក្រៅពីទឹកដោះម្តាយ ដោយចាប់ផ្តើមពីបបរខាប់គ្រប់គ្រឿង។ បន្លែ ផ្លែឈើ សាច់ គ្រប់ប្រភេទដ៏សម្បូរបែប យើងអាចយកមកចម្អិនបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំ ទើបអាចបង្គ្រប់សារធាតុចិញ្ចឹម ធ្វើឲ្យរាងកាយ បញ្ញាស្មារតីលូតលាស់បានល្អ មានភាពរឹងមាំ មិនសូវមានជំងឺណាមកបៀតបៀនកូនបានឡើយ។