អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/09/2020 . អាន 2 នាទី
Share now

សម្រាប់​ទារក​តូចៗ អាហារ​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នានា​ទៅ​ឲ្យ​អា​អូន​នោះ​គឺ​ទឹក​ដោះ​ម៉ាក់​ៗ។ ផ្ទុយ​ទៅ​វិញ ដ្បិត​ទឹក​ដោះ​ម្ដាយ​ជា​ថ្នាំ​ទិព្វ​របស់​ទារក តែ​ទឹក​ដោះ​ម្ដាយ​មិនសូវជាសម្បូរវីតាមីន K ទេ។

វីតាមីន​ K មាន​នាទី​ជួយ​ក្នុងកំណក​ឈាម ពោល​គឺ​វា​ជួយ​សម្រួល​ទៅ​ដល់​កន្លែង​ណា​ដែល​មានហូរ​ឈាម​​ក្នុង​រាង​កាយ។ បើ​អា​អូន​មិន​ទទួល​បាន​វីតាមីនKគ្រប់​គ្រាន់ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​វីតាមីន K នាំ​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​អាច​បណ្ដាល​ឲ្យ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ទារក​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង។

ជា​ទូទៅ នៅ​ពេល​ដែល​ទារក​កើត​មក គ្រូពេទ្យ​នឹង​ចាក់​វីតាមីន K ឲ្យ​អា​អូន​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ការ​ចាក់​វីតាមីន​អាច​មិន​គ្រប់​គ្រាន់ ហើយ​ពេល​បៅ​ដោះ​ម្ដាយ​ក៏​មិន​សូវ​ជា​ជួយ​បញ្ហា​នេះ​ដែរ ព្រោះ​ទឹក​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន​ K ដូច​នេះ​ម៉ាក់ៗ គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បុរ​ទៅ​ដោយ​វីតាមីន K ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា៖

បន្លែ ៖ ត្រសក់ សាលាដ Broccoli ស្ពៃក្ដោប (និយាយ​រួម បន្លែ​បៃតងៗ)
– ផ្លែឈើ ៖ ប៊ើរ គីវី ទំពាំង​បាយ​ជូរ​បៃតង…
– សាច់ ៖ ត្រី ស៊ុត ថ្លើម (គោ ជ្រូក) ទ្រូងទា ។ល។

បន្ថែម​ពី​លើ​នេះ លោក​ស្រី​បញ្ជាក់​ថា ម្ដាយ​ដែល​បំបៅ​ដោះ​កូន​គ្រប់​រូប​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ (ទាំង​បន្លែ និង​សាច់) ទទួល​យក​វីតាមីន ឬ​ជាតិ​រ៉ែ​ដែល​មាន​ក្នុង​អាហារ​ទាំង​នោះ​បាន​ល្អ ដើម្បី​បម្លែង​ជា​ទឹក​ដោះ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ឲ្យ​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ប៉ាម៉ាក់បើធ្វើរឿងទាំងនេះច្រើន ដូច​កំពុងដាក់​សម្ពាធកាន់តែខ្លាំងលើកូន​

ចិញ្ចឹមកូន - ការ​ដែល​ម៉ាក់ប៉ា​មាន​ការ​រំពឹង​ទុក​ខ្ពស់​ទៅលើ​កូន​អាច​ល្អ​សម្រាប់​កូន​មែន ប៉ុន្តែ​បើ​ម៉ាក់ប៉ា​ដាក់​សម្ពាធ​ដល់​កូន​ខ្លាំង​ពេកអាច...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

សារធាតុចិញ្ចឹម - ការ​ទទួល​បាន​ជីវជាតិ​ ឬ​សារធាតិ​ចិញ្ចឹមគ្រប់​គ្រាន់​​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​លូតលាស់​របស់កុមារ​ ដែល​នេះ​ហើយ​បាន​ជា​ប៉ាម៉ាក់​​ត្រូវ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

លាមកទារក - សណ្ឋាន​លាមក​របស់​អា​អូន អាច​ប្រាប់​ឲ្យ​ម៉ាក់​ប៉ា​​ដឹង​ច្រើន​ពី​សុខភាព​របស់​កូន ហើយវាមានសណ្ឋានទៅតាមអាហារដែលកូនញ៉ាំចូលទៅដូច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 11/09/2020 . អាន 2 នាទី

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

កាល់ស្យូម - ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

ចិញ្ចឹមកូន

ប៉ាម៉ាក់ធ្វើរឿង​ ៥ យ៉ាងនេះ អាចធ្វើឲ្យកូនមិនស្តាប់បង្គាប់

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 3 នាទី
បបរខាប់គ្រប់គ្រឿង

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ទល់លាមក

អាអូន​មិន​ទាន់ ​៦ ខែ​ ស្រួល​បួលផង ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
កាបូបស្ពាយ

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី