backup og meta

ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 12, 2020

    ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់?

    ម្តាយ​ដែល​មាន​កូន​តូច​មួយ​ចំនួន​ផ្លាស់​ប្តូរ​ម្សៅ​ទឹក​ដោះ​ឲ្យ​ម៉ឹម​ពី​ម៉ាក​មួយ​ទៀត​ម៉ាក​មួយ​ផ្សេង​ទៀត ក្រោម​ហេតុ​ផល​ផ្សេងៗ។ តើ​ការ​ផ្លាស់​ប្តូរ​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ល្អ ឬមិន​ល្អ?

    ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បកស្រាយ​ថា តាម​ក្បួន​ពេទ្យ អត់​មានផល​ប្រយោជន៍​អី​ទាំង​អស់ ក្នុង​ការ​ដូរ​ទឹកដោះ​គោ​ពី​ម៉ាក​មួយ​ទៅ​ម៉ាក​ទៀត បើ​កូន​មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​ជំងឺ។

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​ថា ម្តាយ​មួយ​ចំនួន​ដូរ​ម៉ាក​ទឹក​ដោះ​គោ ដោយសារ​តែ​មិន​អស់​ចិត្ត គិត​ថា កូន​ម៉ឹម​មិន​ត្រូវ​សោះ កូន​ម៉ឹម​ទៅ​មិន​ឡើង​គីឡូ​សោះ លោកស្រី​បញ្ជាក់​ថា ការ​ចិញ្ចឹម​កូន​មិន​ពឹង​ផ្អែក​លើ​ទឹក​ដោះ​គោ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ការ​អាហារូបត្ថម្ភ​ផ្សេង​ទៀត។ នៅ​ពេល​កូន​អាយុ​បាន​៦​ខែ គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ​ដល់​កូន ហើយ​អាហារ​ផ្សេងៗ​នោះ ក៏​មិន​មែន​របស់​ពិសេស​មក​ពី​ណា​ដែរ គឺ​បន្លែ ផ្លែឈើ ស៊ុត ត្រី សាច់ ដែល​យើង​ចម្អិន​ឲ្យ​កូនញ៉ាំ មិន​មែន​ពឹង​ផ្អែក​លើ​ទឹកដោះ​គោ​មួយ​មុខ​សុទ្ធ​នោះ​ទេ។

    ប៉ុន្តែ​ក្នុង​ករណី​​កូន​ម៉ឹម​ម្សៅ​ទឹក​ដោះគោ​ជួប​បញ្ហា​មិន​ប្រក្រតី ដូច​ជា​ធ្វើ​ឲ្យ​រាក​រូស ទល់​លាមក​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដូរ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​កូន​ក្មេង​មាន​ច្រើន​ប្រភេទ​ណាស់ អាច​មាន​ទឹក​ដោះ​សម្រាប់​ជំងឺ​រាក ទឹកដោះ​សម្រាប់​ក្មេង​ជួប​បញ្ហា​ទល់​លាមក ទឹកដោះ​គោ​សម្រាប់​ក្មេង​អាលែកហ្ស៊ី ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម