backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2020

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ម៉ាក់​ប៉ា​ណា​ក៍​ដូច​គ្នា​ដែរ សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​លូត​លាស់​បាន​ល្អ និង​សម្រេច​ទៅ​តាម​បំណង​ដែល​កូន​ប្រាថ្នា ជា​ពិសេស​គឺ​កូន​លូត​លាស់​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ភាព​សប្បាយ​រីក​រាយ។ តែ​បើ​ចង់​ឲ្យ​កូន​ធំ​ដឹង​ក្ដី​ដោយ​ភាព​វិជ្ជមាន និង​សប្បាយ​រីក​រាយ យើង​ជា​ម៉ាក់​ប៉ា​គួរ​ចិញ្ចឹម​បី​បាច់​កូន​ដោយ​របៀប​ណា​ទើប​ល្អ?

ទាក់​ទង​នឹង​ការ​ចិញ្ចឹម​កូន​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប មាន​និយម​ន័យ​នៃ​ពាក្យ​ភាព​វិជ្ជមាន​ខុស​ៗ​គ្នា ហើយ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​ក៏​មិន​ដូច​គ្នា​ទាំង​អស់​ដែរ។ ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​កូន​ធំ​ធាត់​ដោយ​ភាព​វិជ្ជមាន ឬ​ក្លាយ​ជា​ក្មេង​ក្លាហាន ម៉ាក់​ប៉ា​គួរ៖

ទី១. បណ្ដោយ​កូន​ខ្លះ (កុំ​ទម្រើស​កូន)

ទី២. កុំ​ឲ្យ​កូន​លេង​គ្រឿង​អេ​ឡិច​ត្រូ​និច​ច្រើន

ទី៣. លើក​ទឹក​ចិត្ត​កូន

ទី៤. ឲ្យ​កូន​ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្ទាល់។ល។

លោក​បន្ត​ថា ចំពោះ​ភាព​វិជ្ជមាន​នៃ​ការ​លូតលាស់​របស់​កូន​តូច​ៗ​ពាក់​ព័ន្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ពោះ ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ល្អ​អំឡុង​ពេល​ពពោះ ឬ​ឲ្យ​ម៉ាក់​ៗ​ចៀស​វាង​មើល​រឿង ឬ​ជួប​ប្រទះ​ហេតុ​ការណ៍​ធ្វើ​ឲ្យ​ភ័យ ឬ​ពិបាក​ចិត្ត​ជាដើម។

បន្ថែម​ពី​លើ​អ្វី​ដែល​វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ធ្វើ​តាម​វិធី​ប៉ុន្មាន​នេះ ដើម្បី​ចិញ្ចឹម​កូន​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ និង​ក្លាហាន​បាន​ដូចជា៖

– ចេះ​សរសើរ ពេល​កូន​ធ្វើ​បាន​ល្អ (តែ​កុំ​ហួស​ហេតុ)

– ទទួល​យក​ទាំង​ភាព​ជោគ​ជ័យ និង​បរាជ័យ​របស់​កូន

– បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ការ​ដឹង​គុណ

– បង្រៀន​កូន​ពី​ទំនួល​ខុស​ត្រូវ។ល។​

មុន​នឹង​ចង់​ឲ្យ​កូន​លូត​លាស់​ដោយ​ក្ដី​រីករាយ ម៉ាក់​ប៉ា​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​ថា យើង​ផ្ដល់​ជា​គំរូ​ល្អ​ទៅ​ដល់​កូន បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​កូនៗ និង​បរិយាកាស​នៅ​ក្នុង​គ្រួសារ​មិន​អាប់​អួ។ល។ ប៉ា​ម៉ាក់​ដែល​មាន​ភាព​សប្បាយ​រីករាយ​ច្រើន កូន​ៗ​ក៏​ពោរ​ពេញ​ដោយ​ក្ដី​រីករាយ និង​ភាព​វិជ្ជមាន​តាម​ហ្នឹង​ដែរ តែ​បើ​មួយ​ថ្ងៃ​ៗ​ម៉ាក់​ប៉ា​គិត​តែ​ឈ្លោះ​គ្នា ក្នុង​ផ្ទះ​មាន​រឿង​ក្ដៅ​ក្រហាយ ក្មេង​ក៏​មិន​អាច​ទទួល​បាន​ក្ដី​រីករាយ​សប្បាយ​បាន​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម