backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2020

ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?

ម៉ាក់ៗ​ជា​ច្រើន​មាន​ចម្ងល់​ទាក់ទិននឹង​ម៉ោង​គេង​របស់​កូន ​ព្រោះ​កូន​ខ្លះ​គេង​ច្រើន​ជាង​ម៉ឹម ឬ​កូន​ខ្លះ​ទៀត​ម៉ឹម​ច្រើន​ជាង​គេង។ វេជ្ជបណ្ឌិត ហ៊ាង រតនា នឹង​បង្ហាញ​ពី​ម៉ោង​គេង​ត្រឹមត្រូវ​របស់​ទារក​ទើប​នឹង​កើត​ភ្លាម​រហូត​ដល់​កូន​មាន​អាយុ​ ២​ឆ្នាំ។

– ទារក​ទើប​កើត​-៣ខែ គួរ​ឲ្យ​គេង ១៤ ទៅ ១៧ ម៉ោង/ថ្ងៃ

– ទារក​អាយុ​ចន្លោះ ៤-១១ខែ គួរឲ្យ​គេង ១២ ទៅ ១៦ ម៉ោង/ថ្ងៃ

– ទារក​អាយុ ចន្លោះ ១២- ១៦ខែ គួរ​ឲ្យ​គេង ១០ ទៅ ១២ ម៉ោង/ថ្ងៃ

– ទារក​អាយុ ១៧-២៤​ខែ គេង​ឲ្យ​បាន ១០ ម៉ោង/ថ្ងៃ

វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ក្មេង​ទើប​កើត​គេង ២ ឬ ៣​ម៉ោង​ត្រូវ​លើក​មក​បំបៅ​ម្ដង បើ​ទោះ ជា​កូន​មិន​ឃ្លាន​ក៏​ដោយ។ មួយ​វិញ​ទៀត នៅ​ការ​ម៉ឹម​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​សុខភាព​កូន​រឹងមាំ​ឡើយ​ទាល់​តែ​គេង​បានគ្រប់​គ្រាន់​តាម​តម្រូវ​ការ​ដែរ​ទើប​ទារក​លូតលាស់​បាន​ល្អ។

លោក​បាន​បន្ត​ថា ក្មេង​ទើប​កើត​គេង​យូរ​ណាស់​ហើយ​វ័យ​កាន់​តែ​ធំ​ ការ​គេង​ក៏​ចាប់​ផ្ដើម​បន្ថយ​បន្តិច​ម្ដង ៗ រហូត​ដល់​អាយុ​២ ឆ្នាំ ​ក្មេង​ខ្លះ​លែង​ចង់​គេង​ថ្ងៃ​ហើយ ឬ​គេង​តែ​ម្ដង​ប៉ុណ្ណោះ រហូត​ដល់​យប់​ទើប​ចូល​គេង​ដូច​មនុស្សធំ។ ប៉ុន្តែ​មិន​គួរ​ទម្លាប់​ឲ្យ​កូនចូល​គេង​យប់​ជ្រៅ​ម៉ោង​១០ ឬ​ម៉ោង១១ ឡើយ​ព្រោះ​ចូល​គេង​វេលា​នោះ​កូន​គេង​មិន​ស្កប់​ទេ​ យ៉ាង​ច្រើន​ត្រឹម​ម៉ោង​៨ ឬ​យូរ​បំផុត​ ៩​យប់​ ដោយ​មុន​ពេល​គេង​យើង​អាច​អាន​សៀវភៅ ឬ​និទាន​រឿង​ផ្សេង​ៗ​ តែ​បើ​ឲ្យ​កូន​មើល​ទូរស័ព្ទ​អាច​ខក​ម៉ោង​ដេក​កាន់​តែ​ខ្លាំង។

ទារក

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម