ខែទី ២៣៖ លោក​កូន​ស្ដេច​កូរ កំពូល​រពឹស មិន​ខ្លាច​គ្រោះ​ថ្នាក់ ​អាច​រៀន​មួយ​ថ្ងៃ បាន ១០ពាក្យ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/03/2019 . អាន 3 នាទី
Share now

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?
កូន​​​​រៀន​ពាក្យ​ថ្មី ១​ថ្ងៃ​បាន ១០ ពាក្យ​ហើយ។ ក្នុង​វ័យ​នេះ​កូន​​យើង​​អាច​មាន​ការ​រីក​ចម្រើន​​ខាង​ផ្នែកភាសា​ដូចជា៖
– អាចនិយាយ​ប្រយោគ​មាន​ ២​-៤ ​ពាក្យ
– អាច​ច្រៀង​បទ​ចម្រៀង​ស្រួលៗ​បាន
– ចេះ​ធ្វើ​តាម​ការ​ណែនាំរបស់ម៉ាក់ប៉ា
– និយាយ​តាម​ពាក្យ​ដែល​គេ​ស្តាប់​ឮ
– ស្គាល់​មនុស្ស​ របស់របរ និង​ផ្នែក​នៃ​រាង​កាយ។

ការ​លូត​លាស់​របស់​កូន​​​យឺត​ជាង​មុន​បើ​ប្រៀប​ទៅ​កាល​ពី ​១​ឆ្នាំ។ នៅ​អាយុ​១​ឆ្នាំ​ ក្មេង​ឡើង​គីឡូ​ជា​មធ្យម ៣​ដង​​នៃ​គីឡូ​ពេល​កើត ហើយ​ដល់​អាយុ ២​ឆ្នាំ​​គេ​ឡើង​តែ ​១,៤​  គីឡូ​ក្រាមតែ​ប៉ុណ្ណោះ។ កូនៗ​​​ពេល​នេះមិន​ដូចជា​កូន​ង៉ា​ទៀត​ទេ គេ​ឈរ​ត្រង់​ខ្លួន​មាន​សកម្មភាព​ជាង​មុន ហើយ​ខ្លាញ់​ដែល​មាន​ក៏​ចាប់​ផ្តើម​អស់​ដែរ។

លើស​ពី​នេះ​ទៀត អាអូន​អាច​ដើរ​កាន់​របស់ និង​អាច​រត់​បាន​ថែម​ទៀត។ វ័យនេះ​ជា​វ័យ​ពេញ​រពឹស​ខ្លាំង។ ពួកគេ​អាច​ឡើង​លើ​តុ ទូ​ និង​ទៅ​កន្លែង​គ្រោះ​ថ្នាក់ (អាងទឹក រត់​ឡើង​ចុះ​ជណ្ដើរ) បាន ដូចនេះ​យើងគួរ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។

២- ជួយកូនបែបណា?
ដើម្បី​ជួយឲ្យ​កូនៗ​ចេះ​ពាក្យ​ឲ្យ​បាន​កាន់​តែ​ច្រើន យើង​សាក​ល្បង​​តាម​ចំណុច​ខាង​ក្រោម៖
– យក​ពាក្យ​ដែល​កូន​​​និយាយ​​រៀប​​​​ជា​ប្រយោគ
– ពេល​និទាន​រឿង​ឲ្យ​កូន​ស្តាប់ យើង​អាច​ចោទ​ជា​សំណួរ ឬ​ចង្អុល​រូប​ប្រាប់​​​គេ
– អាន​សៀវភៅ​គ្រប់​ប្រភេទ ​អាន​ច្រើន​អាច​ជួយ​កូន​ឲ្យ​ចេះ​ពាក្យ​កាន់​តែ​ច្រើន​
– ពេល​​​នាំ​កូន​ដើរ​លេង​ក្រៅ​ ឬ​ជិះ​ឡាន គួរ​តែ​ចង្អុល​ប្រាប់​របស់​តាម​ផ្លូវ​ឲ្យ​កូន​​​ស្គាល់។

​គួរ​តែ​និយាយ​​​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ​ទោះបី​ជាមើល​ទៅ​ដូច​​និយាយ​តែ​ម្នាក់​ឯង​ក៏​ដោយ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ការ​លូត​លាស់​របស់​ក្មេងអត់​ដូច​គ្នា​ទាំង​ស្រុង​ទេ កុំ​បារម្ភ​ពេក​អី លុះ​ត្រា​តែ​អាអូន​​​​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ការ​ញ៉ាំ ឬ​ការ​គេង​ចាំ​ ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ត្រូវដឹងពីអីខ្លះ?
កូន​​​អាច​មាន​អាការៈ​​ថប់​បារម្ភ ពេល​នៅ​ឆ្ងាយ​ពី​ម៉ាក់ប៉ា។ អាការៈ​បែប​នេះ​ជា​រឿង​ធម្មតា​ទេ អាច​​មក​ពីគេ​ជួប​មនុស្ស​ប្លែក​មុខ ដូចជា មេដោះ​ថ្មី បង​ប្អូន​ថ្មី ឬគេ​គិត​ថាយើង​លួច​ដើរ​លេង​ចោល​​គេ​ជាដើម។​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នេះពេល​មុន​ទៅ​ណា​មួយ យើង​​គួរ​តែ​និយាយ​លា​កូន​​តាម​សម្រួល។ ជៀសវាង​ការ​ទៅ​ចោល​ដោយ​មិន​បាន​ប្រាប់​គ្នា​ ព្រោះ​​​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូន​មាន​អារម្មណ៍​ថា យើង​​បោះ​បង់​គេ​។ ជាទូទៅ​កូន​ អា​ច​មាន​អាការៈ​បែប​នេះ ​រយៈពេល​​ខ្លី​ប៉ុណ្ណោះ តែ​​បើ​នៅបន្តបែប​នេះ​​យូរ​ ​​គួរ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បីរក​មូល​ហេតុ។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?
រឿង​ខូច​និយាយ​គ្នា​អត់​ស្ដាប់។ ទារ​លេង​នេះ​លេង​នោះ ចង់​បាន​នេះ ចង់​បាន​នោះ​អត់​ឈប់ ប្រាប់​ច្រើន​ក៏​នៅ​តែ​អត់​ស្ដាប់។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ដូច​បញ្ជាក់​រាល់​ដង មាន​តែ​របៀប​បង្រៀន ឬ​និយាយ​ម៉ឺងម៉ាត់ ដោយ​ហេតុផល ថា​កូន​ធ្វើ​ចឹង​អត់​ល្អ កូន​អី​ខូច​និយាយ​អត់​ស្ដាប់​គ្នា…។ យូរៗ​ទៅ គេ​អាច​ស្ដាប់ ហើយ​កែ​ទម្លាប់​អាក្រក់​នេះ​បាន។
ការ​ឃ្លាន​ ​ឬ​ងងុយ​គេង​ក៏​ធ្វើ​ឲ្យ​លោក​កូន​​រក​រឿង​ដែរ ដូចនេះ​ពេល​ចេញ​ទៅ​ក្រៅ​​ ​គួរ​យក​អាហារ​សម្រន់​​តាម​ខ្លួន ហើយ​កុំ​ភ្លេច​ឲ្យ​កូន​គេង​ពេល​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ខែ​ទី ២០៖ ចេះ​និយាយ​បាន១-២ម៉ាត់ ចូលចិត្ត​មើល​រូបភាព

    ការ​លូត​លាស់ និង​អាកប្បកិរិយា១- កូនចេះអីខ្លះ? ធ្មេចបើកៗ ​២០ខែ​បាត់ លឿន​នោះ​លឿន។ ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat

    ខែ​ទី ១៩៖ ចេះ​បាន​ម៉ាម៉ាត់ៗ តែ​ដៃ​និង​ភ្នែក​រវៀស​ជាង​មុន

    ច្បាស់​ណាស់​ អាអូន​​អាច​រពឹស​ចាប់​មិន​ឈ្នះ វារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​​ឬ​ខ្លាច​ច្រើន​ មិន​ហ៊ាន​​ទៅ​ណា​ទាំង​អស់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat

    ខែ​ទី ១៨៖ អាអូន​លែង​ចូល​ចិត្ត ​គោៗហើយ

    ត្រូវតែ​ព្យាយាម​បន្ត​ឲ្យ​កូនៗ​ញ៉ាំ​ទឹក​ដោះ​គោ ប៉ុន្តែ​មិន​ត្រូវ​បង្ខំ​ទេ។ អ្វី​ដែល​ត្រូវ​ញ៉ាំ​គឺ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat

    ខែទី ១៧៖ អាអូន​ចង់​លេង​ច្រើន ហើយ​ស្រែក​ដាក់​យើង​បបួល​លេង​រហូត

    គ្រោះ​ថ្នាក់​សព្វមុខ​ អាច​កើត​ឡើង​គ្រប់​ពេលវេលា បើ​ធ្វេសប្រហែស រាប់​ចាប់​ពី​គ្រោះ​ថ្នាក់​តូច​តាច រហូត​ដល់​បាត់បង់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat

    អត្ថបទគួរអាន

    ខែទី ១២៖ ១ខួបហើយ អាអូន​រៀន​ដើរ ហើយ​​លូត​លាស់អី​ខ្លះ​?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat
    ចេញផ្សាយថ្ងៃទី 25/11/2018 . អាន 3 នាទី

    ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat
    ចេញផ្សាយថ្ងៃទី 25/11/2018 . អាន 3 នាទី

    ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat
    ចេញផ្សាយថ្ងៃទី 25/11/2018 . អាន 3 នាទី

    ខែទី ២១៖ អាយុប៉ុណ្ណឹង អាអូនពេញរពឹស

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Duk Panharat
    ចេញផ្សាយថ្ងៃទី 25/11/2018 . អាន 2 នាទី