ចំណែកស្ត្រីក៏មានទំនោរនឹងបំបាត់ចោលផងដែរនូវទម្លាប់អាក្រក់របស់ពួកគាត់ ឬការជក់បារី ព្រោះជាម៉ាក់ត្រូវតែ បំបៅដោះ កូន។ ក៏មានទ្រឹស្តីផងដែរដែលស្នើលើកឡើងជាយោបល់មកថា ការមានកូនបានកាត់បន្ថយហានិភ័យនៃ មហារីក នៅលើស្ត្រី។ ដោយឳពុកម្តាយកាន់តែចាស់ កូនក៏ព្យាយាមធានាឲ្យប្រាកដថាប៉ាម៉ាក់ខ្លួនមានសុខភាពល្អដោយផ្តល់ជាជំនួយគាំពារផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត។ ភាពគ្មានកូន និយាយម្យ៉ាងវិញទៀត អាចជាសញ្ញាដែលមនុស្សម្នាក់ងាយរងគ្រោះនឹងបញ្ហាប្រឈមផ្នែកសង្គម និងផ្លូវកាយ។ ដំណើរការនេះត្រូវបានគេហៅថាជម្រើសដោយធម្មជាតិ។
– នៅលើចំណុចខាងចិត្តសាស្ត្រ
ឳពុកម្តាយដែលកាន់តែចាស់ទៅក៏បានផលចំណេញដែរពីអន្តរកម្មប្រាស្រ័យទាក់ទងសង្គម នេះបើយោងតាមវេជ្ជបណ្ឌិត Gisele Wolf-Klein នាយកផ្នែកការអប់រំស្តីអំពីមនុស្សចាស់នៅបណ្តាញថែទាំសុខភាព Northwell Health ក្នុងតំបន់ Great Neck ទីក្រុងញូយ៉ក។ លោកបានសង្កត់ធ្ងន់ទៅលើភាពសំខាន់ជាដុំកំភួននៃការពាក់ព័ន្ធផ្នែកសង្គមទៅលើការវិវត្តទៅរកភាពចាស់ប្រកបដោយសុខភាពល្អ។ ដោយមនុស្សមានចរិតលក្ខណៈជាសត្វសង្គម យើងរីកចម្រើនលូតលាស់ដុះដាលទៅលើភាពជាគូកន។ មិនថាប្រសិនបើសម្ព័ន្ធភាពជាមួយកូនល្អ ឬអាក្រក់នោះទេ ការមានកូនថែរក្សាឳពុកម្តាយឲ្យរស់មានជីវិតទាំងផ្លូវចិត្តរ និងផ្លូវអារម្មណ៍ល្អ។ ជាពិសេស សម្រាប់ឳពុកឬម្តាយជាអ្នកដែលមិនបានរៀបការ ពួកគេពឹងផ្អែកអាស្រ័យយ៉ាងខ្លាំងក្លាទៅលើកូនរបស់ពួកគេនៅត្រង់ចំណុចផ្លូវអារម្មណ៍ដោយសារតែអវត្តមាននៃដៃគូរបស់ពួកគេ។ ឳពុកម្តាយជារឿយៗរំពឹងទុកថាកូនខ្លួននឹងគាំពារជ្រោមជ្រែងពួកគេពេលចាស់ទៅ ហើយពួកគេបានបង្ហាញឃើញពិតថាវាមានប្រយោជន៍ជួយបានមែន។
៣- មនុស្សអត់កូនធ្វើម៉េចដើម្បីពន្យារអាយុឲ្យវែង ?
ការដែលនៅលីវមិនមែនមានន័យថាម្នាក់អាចផ្សារភ្ជាប់ខ្លួនគេទៅនឹងសហគមន៍បាននោះឡើយ។ ការចូលរួមនៅក្នុងកម្មវិធីសហគមន៍អាចជួយផ្តល់ដល់អ្នកទាំងនោះនូវជំនួយគាំទ្រដែលត្រូវបាន ដូចអ្នកមានកូន រំពឹងទុកពីកូនស្រី ឬកូនប្រុសដែរ។ ការធ្វើការងារស្ម័គ្រចិត្ត និងការកសាងក្រុមគ្រួសារដោយខ្លួនឯងអាចជួយអ្នកគ្មានកូនឲ្យពង្រីកអាយុកាលរស់នៅបានយូរ ហើយរស់នៅក្នុងជីវិតដ៏កាន់តែរីករាយដែរ។