១- អាហារពេលព្រឹក
បើចង់បានអាហារពេលព្រឹកបែបសាមញ្ញ និងមានសុខភាពល្អសម្រាប់កូនៗ អាចធ្វើតាមរបៀបនេះ ដោយអាចប្រើនំ Muffin (ដូចនំពងទា) ធ្វើពីស្រូវសាឡី ចិតប៉េងប៉ោះមួយដុំធំ កម្ទេចឈីស ១/៤ពែង ពងចៀនមួយគ្រាប់ និងចិញ្រ្ចាំជីល្អិតៗមួយស្លាបព្រា។
យកនំ Muffin មកដាក់ជាមួយចំណិតប៉េងប៉ោះ បន្ទាប់មករោយឈីស ហើយដាក់វានៅលើចាន រួចហើយរុញវាចូលក្នុងម៉ាស៊ីនដុត និងដុតរហូតដល់ឈីសរលាយ ប្រែទៅជាពណ៌ត្នោត។ បន្ទាប់មកទៀតយកវាចេញពីម៉ាស៊ីនដុត ហើយដាក់ពងទាចៀនពីលើ និងរោយស្លឹកជីបន្ថែម។ អាចបន្ថែម Muffin ពាក់កណ្ដាលថែមទៀតក៏បាន។
២- អាហារថ្ងៃត្រង់
ភីហ្សាត្រជាក់ៗ ក៏អាចចាត់ទុកជាអាហារល្អសម្រាប់សុខភាព ប្រសិនបើប៉ាម៉ាក់ធ្វើវាបានត្រឹមត្រូវ។ ទឹកប៉េងប៉ោះសម្រាប់ជ្រលក់ភីហ្សា មានផ្ទុកដោយវីតាមីន ថែមទាំងអាចមានផ្ទុកសារធាតុប្រឆាំងមហារីកទៀតផង។ ប៉ុន្តែបើអាច ឲ្យកូនញ៉ាំបន្លែឲ្យបានច្រើន កាន់តែប្រសើរ។
ភីហ្សាមានជាតិសូដ្យូមតិច ឬទឹកជ្រលក់ភីហ្សា ដាក់លើភីហ្សាមានសំបកស្ដើង។ រោយឈីសមិនសូវមានជាតិខ្លាញ់ បន្ទាប់មកបន្ថែមសាច់ប៉ាតេ សាច់មាន់ទួគី សាច់ជ្រូកចំណិតស្ដើង ឬសាច់ផ្សេងទៀត។ បើកូនរបស់អ្នកចង់បន្ថែមបន្លែពីលើ កាន់តែពិសេសសម្រាប់ក្មេង បន្ទាប់មករុំបន្ទះភីហ្សា និងកាត់វាជាបួន។ បើអាច ធ្វើទឹកប៉េងប៉ោះបានដោយខ្លួនឯង គឺកាន់តែប្រសើ។