តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យកូនធំឡើងពូកែអាន ប៉ាម៉ាក់​កុំរំលង​អាហារប៉ុន្មានមុខនេះ

    ចង់ឲ្យកូនធំឡើងពូកែអាន ប៉ាម៉ាក់​កុំរំលង​អាហារប៉ុន្មានមុខនេះ

    ការ​ជ្រើសរើស​របប​អាហារ​សម្រាប់​កូនៗក្នុង​ឆ្នាំ​ដំបូង​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​លូតលាស់​រាងកាយ​និង​ស្មារតី​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វាំងឡង់​កុមារ​ដែល​បរិភោគ​​អាហារ​សុខភាព ​និង​រក្សា​របប​អាហារ​បាន​ល្អ​ក្នុង​ដំណាក់​កាល​៣​ឆ្នាំ​ដំបូង​គឺ​ច្រើនមាន​ការ​វិវឌ្ឍ​ល្អ​ក្នុង​ជំនាញ​ការ​អាន។

    ការ​សិក្សា​​ស្ដី​អំពី​ទំនាក់ទំនង​រវាង​អាហារ​និង​ការ​អាន

    អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ហ្វាំងឡង់​បាន​រក​ឃើញ​អំពី​ទំនាក់ទំនង​រវាង​ការ​ទទួល​សារធាតុ​ចិញ្ចឹម​ និង​សមត្ថភាព​​ក្នុង​ការ​អាន​សម្រាប់​កុមារ​ក្នុង​ថ្នាក់​បឋម​សិក្សា។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​លើ​សិស្ស​ជនជាតិ​ហ្វាំងឡង់​១៦១​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​៦​ឆ្នាំ​និង​៨​ឆ្នាំ។ ដោយ​តម្រូវ​ឲ្យ​កូនសិស្ស​ធ្វើ​ការ​ស្ទង់​មតិ​ខ្លះ​អំពី​របប​អាហារ​និង​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អាន​របស់​ក្មេងៗទាំងនោះ​តាម​រយៈ​តេស្ត​មួយ​ចំនួន។

    កំណត់​ត្រា​អាហារ​របស់​ក្មេងៗទាំងនោះ​ក៏​ត្រូវ​បាន​កត់​ទុក​ផង​ដែរ។ លទ្ធផល​ដែល​ទទួល​បាន​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែនទែន​ព្រោះ​កុមារ​ដែល​មិន​សូវ​បរិភោគ​សាច់​ក្រហម ​អាហារកំប៉ុង​ ឬ​អាហារ​សំបូរ​ជាតិ​ស្ករ​ និង​ការ​ទទួលទាន​ផ្លែ​ឈើ​ច្រើន ​បន្លែ ​ត្រី​ គ្រាប់​ធញ្ញជាតិ​ និង​ខ្លាញ់​ក្នុង​របប​អាហារ​របស់​ពួក​គេ​គឺ​មាន​សមត្ថភាព​ក្នុង​ការ​អានល្អ​ជាង​លើ​អ្នក​បរិភោគ​អាហារ​ខាង​លើ​ច្រើន​លើស​លប់។

    ទោះ​កុមារ​អាច​អាន​បាន​យ៉ាង​ល្អ​នៅ​ពេល​រៀន​ថ្នាក់​ទី​១​ក៏​ដោយ​ ប៉ុន្តែ​ប្រសិន​បើ​របប​អាហារ​របស់​ក្មេងទាំងនោះ​​មិន​គ្រប់គ្រាន់​ទេ​ សមត្ថភាព​ក្នុង​ការ​អាន​អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពេល​ក្មេង​រៀន​ដល់​ថ្នាក់​ទី​៣។ ប៉ាម៉ាក់​ត្រូវ​ចង​ចាំ​ថា​គុណភាព​នៃ​របប​អាហារ​ និង​សមត្ថភាព​ក្នុង​ការ​អាន​មិន​មាន​ទំនាក់ទំនង​ជាមួយ​កត្តា​ផ្សេង​ទៀត​ដូចជា​សកម្មភាព​ផ្លូវ​កាយ​ ទ្រព្យ​សម្បត្តិ ​មុខ​ដំណែង​ក្នុង​សង្គម​ ការ​ហាត់​កីឡា ​ឬ​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​អាហារ​ខ្លះ​ដែល​អាច​ជួយ​ពង្រឹង​បន្ថែម​សម្រាប់​សមត្ថភាព​ក្នុង​ការ​អាន​របស់​កុមារ៖

    ១-ត្រី

    ត្រី​មាន​ផ្ទុក​អូមេហ្គា ៣​ ឬ​អាស៊ីដ​ខ្លាញ់​ដែល​ល្អ​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល​ និង​មុខងារ​ធម្មតាផ្សេងទៀត​។ ប៉ាម៉ាក់​ព្យាយាម​បន្ថែម​សាច់​ត្រី​ដូចជា​ត្រី​សាលម៉ុន​ក្នុង​អាហារ​របស់​កូនៗ​​​ដើម្បី​ជួយ​ពង្រឹង​បន្ថែម​ក្នុង​ការ​អាន​ និង​ការ​សិក្សា​របស់​កូន។

    ២-ស៊ុត

    មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ ស៊ុត​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ខូលីន​ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេង​ទៀត​សម្រាប់​បញ្ញា និង​ការ​លូតលាស់​ក្នុង​ការ​ចងចាំ។

    ៣-ប័រ​សណ្ដែក

    ប័រសណ្ដែកជា​អាហារ​សម្រន់​សុខភាព​ល្អ​បំផុត​ដែល​កុមារ​ភាគ​ច្រើន​ចូលចិត្ត​ដែល​ផ្ទុក​មក​ជាមួយ​នូវ​វីតាមីន​E​ជួយ​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល ​និង​ការ​ពារ​ភ្នាស​ខួរ​ក្បាល​ ជំរុញ​និង​ផ្ដល់​ថាមពល​ខួរ​ក្បាល។

    ៤-ស្រូវ​សាលី

    អាហារ​ពេល​ព្រឹក​របស់​កុមារ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​មាន​ដូចជា​នំប៉័ង​ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ឲ្យ​មាន​គ្លុយកូស​គ្រប់គ្រាន់​ដែល​ជា​ប្រភព​ថាមពល​សម្រាប់​ខួរក្បាល។ ក្រុម​វីតាមីន​B​ ដែល​មាន​នៅ​ក្នុង​ស្រូវ​សាលី​ និង​នំ​ធុង​នឹង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូនយើង។

    ៥-ប័ររី

    ផ្លែប័ររី​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​C​ និង​សារធាតុ​កម្ចាត់​ជាតិ​ពុល​ផ្សេង​ទៀត​ដូចជា​ស្រ្តរបែររី​ ឆេរី ​ប្លូរបែររី​ និង​បែររី​ខ្មៅ​ ។ ផ្លែទាំងនេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​តែក៏​​ជួយ​ពង្រឹង​ថាមពល​ខួរក្បាល​ថែម​ទៀត។ ម៉ាក់ៗ​អាច​ធ្វើ​ជា​ទឹក​ក្រឡុក​ ឬ​ឲ្យ​កូន​​ញ៉ាំ​លេង​ធម្មតា​ក៏​បាន។

    ជា​ចុង​បញ្ចប់​អ្វី​ដែលយើង​​បរិភោគនឹង​ជះ​ឥទ្ធិពល​មក​លើ​សុខភាពទាំង​ល្អ​និង​អាក្រក់។ បន្ថែម​ពី​នេះ​ទៀត​ទោះ​របប​អាហារ​ទាំង​នេះ​ជួយ​ឲ្យ​មាន​គុណ​ប្រយោជន៍​លើ​សុខភាព​ច្រើន​តាម​រយៈ​ការ​សិក្សា​តួនាទី​របស់​ប៉ា​ម៉ាក់​សាលារៀន ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ផ្សេងៗ ក៏​​ជួយ​ជំរុញ​ការ​យល់​ដឹង​ក្នុង​ការ​ជ្រើសរើស​យក​​អាហារ​សុខភាព​សម្រាប់​កុមារដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Healthy Diet May Be Key to Kids’ Reading Skills. http://www.webmd.com/parenting/news/20160919/healthy-diet-may-be-key-to-kids-reading-skills. Accessed December 19, 2016.

    Healthy Diet May Be Key to Kids’ Reading skill.

    https://consumer.healthday.com/vitamins-and-nutrition-information-27/food-and-nutrition-news-316/healthy-diet-may-boost-children-s-reading-skills-714811.html. Accessed December 19, 2016.

    Ten tips to improve children reading skills. http://main.poliquingroup.com/ArticlesMultimedia/Articles/Article/926/Ten_Tips_To_Improve_Your_Childs_Behavior_and_Learn.aspx. Accessed December 19, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: