home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចម្អិនអាហារឲ្យកូន ម៉ាក់ៗត្រូវគិតលើចំណុច ៣ នេះជាសំខាន់

ចម្អិនអាហារឲ្យកូន ម៉ាក់ៗត្រូវគិតលើចំណុច ៣ នេះជាសំខាន់

កូន​ដល់​អាយុ​ត្រូវ​ញ៉ាំ​អាហារ ម៉ាក់ៗ​ច្បាស់​ជា​ខ្វាយ​ខ្វល់​អំពី​ការ​រៀប​ចំ​ចំណី​អាហារ​សម្រាប់​កូន តើ​គួរ​ផ្តល់​អាហារ​ប្រភេទ​ណា​ខ្លះ​ទើប​កូន​ញ៉ាំ​ទៅ​មាន​សុខភាព? ដើម្បី​ជា​គន្លឹះ​ខ្លះៗ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​ចំណុច​សំខាន់ ៣ ដែល​ម៉ាក់ៗ​ចាំបាច់​ត្រូវ​អនុវត្ត​ក្នុង​ការ​ចម្អិន​អាហារ​ឲ្យ​កូន​រាល់​ថ្ងៃ។

១- ចម្រុះមុខ

ចម្រុះ​មុខ​មាន​ន័យ​ថា មុខ​ម្ហូប​សម្រាប់​កូន​១​ពេលៗ ត្រូវ​តែ​មាន ត្រី/សាច់ ស៊ុត និង​បន្លែ​លាយ​គ្នា មាន​ទាំង​បន្លែ​បៃតង មាន​ទាំង​បន្លែ​ពណ៌​លឿង ចៀស​វាង​ឲ្យ​កូន​ញ៉ាំ​តែ​សាច់​សុទ្ធ ឬ​បន្លែ​សុទ្ធ។ កាលណា​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ ពួក​គេ​នឹង​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ ពោះវៀន​ដំណើរ​បាន​ល្អ មិន​ទល់​លាមក។

អត្ថបទពាក់ព័ន្ធ៖

២- កំណត់​បរិមាណ​ស្ករ

កូន​ក្មេង​ត្រូវ​ការ​បរិមាណ​ស្ករ​តិចតួច​បំផុត ព្រោះ​តម្រង​នោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់ ការ​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង ឬ​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ កូន​នឹង​លើស​គីឡូ​ទៅ​ជា​ធាត់​ទាំង​វ័យក្មេង ហើយ​ងាយ​នឹង​រង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ខូច​តម្រង​នោម។

៣- កាត់​បន្ថយ​អំបិល

កូន​ក្មេង​មិន​ត្រូវ​ញ៉ាំ​ប្រៃ​នោះ ព្រោះ​តម្រង​នោម​នៅ​ក្នុង​ដំណាក់​កាល​លូត​លាស់​នៅ​ឡើយ បើ​សិន​ជា​កូន​បៅ​ដោះ​ម្តាយ​នោះ​គេ​ទទួល​បាន​បរិមាណ​សូដ្យូម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្ដាយ​ហើយ។

បើ​សិន​ម៉ាក់ៗ​ឲ្យ​កូន​ញ៉ាំ​ប្រៃ​ពេក កូន​អាច​មាន​បញ្ហា​តម្រង​នោម ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើម​ខ្លួន ឆាប់​ពុក​ឆ្អឹង និង​ធ្មេញ។

– ក្មេងអាយុក្រោម ១ឆ្នាំ ត្រូវការអំបិល តិចជាង ១ ក្រាម/ថ្ងៃ

– ក្មេងអាយុ ១-៣ ឆ្នាំ ត្រូវការអំបិល ២ ក្រាម/ថ្ងៃ

– ក្មេងអាយុ ៤-៦ ឆ្នាំ ត្រូវការអំបិល ៣ ក្រាម/ថ្ងៃ

– ក្មេងអាយុ ៧-១០ ឆ្នាំ ត្រូវការអំបិល ៥ ក្រាម/ថ្ងៃ

– ក្មេងអាយុ ១១ ឆ្នាំឡើង ត្រូវការអំបិល ៦ ក្រាម/ថ្ងៃ។

អាហារបំប៉នកូន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 14/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x