តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

    ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

    តាម​ CDC ​របស់អាមេរិកឲ្យ​ដឹង​ថា រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង​រាង​កាយ​មនុស្ស​ធំ ហើយ​វីរុស​កូវីដ-១៩ ក៏​អាច​ធ្វើ​ទុក្ខ​លើ​កូន​ក្មេងខ្លាំង​ដូច​មនុស្ស​ធំ រហូត​គំរាម​កំហែង​ដល់​ជីវិត​។ ពេល​ក្មេង​ឆ្លងជំងឺ​កូវីដ-១៩ អា​អូន​ខ្លះ​ចេញ​រោគ​សញ្ញា​តិច ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​ផង។ ប៉ុន្តែក្នុង​ករណី​មួយ​ចំនួន ពេល​អា​អូន​កើត​ជំងឺ​កូវីដ-១៩ ​ហើយ អាច​វវិត្ត​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ​(MIS-C) គ្រោះ​ថ្នាក់​ដល់​សុខភាព​។

    អ្វី​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ (MIS-C) លើ​ក្មេង?

    ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ឬ​រលាក​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ក្នុង​រាងកាយ ជា​ជំងឺ​កម្រ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​។ ជំងឺ ​MIS-C នេះ ស្រដៀង​នឹង​ជំងឺ​កាវ៉ាសាគី (Kawasaki Disease) ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រលាក បណ្ដាល​ឲ្យ​ខូច​បេះ​ដូង​។

    កុមារ​ដែល​មាន​ជំងឺ​ MIS-C ភាគ​ច្រើន​គ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ) មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ រួម​ជាមួយ​រោគ​សញ្ញា​ផ្សេង​ទៀត។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួមមាន៖

    • ឆាប់​ខឹង ឬ​មិន​សូវ​លេង​ច្រើន​ដូច​ធម្មតា
    • ឈឺ​ចុក​ពោះ
    • រាក​រូស
    • ក្អួត
    • ឡើង​កន្ទួល​ក្រហម
    • ភ្នែក​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ពណ៌​ក្រហម
    • មិន​សូវ​ញ៉ាំ​អាហារ
    • មាត់​ឡើង​ក្រហម ហើយ​ប្រេះ ឬ​អណ្ដាត​ឡើង​ពកៗ​ដូច​ផ្លែ​ស្ដ្រប៊ើរី
    • ហើម​ដៃ ជើង (ស្បែក​អាច​មាន​ពណ៌​ក្រហម)។

    ជំងឺ​ MIS-C នេះ មិន​ឆ្លង​ទេ ប៉ុន្តែ​ក្មេង​ដែល​មាន​រោគ​សញ្ញា​ទាំង​នេះ​អាច​មាន​ជំងឺ​កូវីដ -១៩ ឬជំងឺ​ឆ្លង​ផ្សេង​ទៀត​ដែល​អាច​ចម្លងទៅអ្នកដទៃ​បាន។ ម៉ាក់​ប៉ា ឬ​អ្នក​ថែទាំ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ការពារ​ការ​រីក​រាល​ដាល​ពី​ជំងឺ​កូវីដ-១៩ រហូត​កើត​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ​នេះ។

    បន្ថែម​ពី​លើ​នេះ ប្រសិន​បើ​កូន​ក្ដៅ​ខ្លួន​លើស​ពី ​២-៣ថ្ងៃ ​មិន​ព្រម​បាត់ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្មេង​ឲ្យ​បាន​ឆាប់​ទើប​ល្អ ចៀសវាង​អា​អូន​អាច​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ធ្ងន់​ធ្ងរ។

    ក្ដៅខ្លួន

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://covid19.ncdhhs.gov/about-covid-19/symptoms/multisystem-inflammatory-syndrome-children-mis-c

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 31/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត