តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វិធីនេះល្អបំផុត លាងដៃកូនតូចបានស្អាត មិនបារម្ភអាអូនពុលអាល់កុល

    វិធីនេះល្អបំផុត លាងដៃកូនតូចបានស្អាត មិនបារម្ភអាអូនពុលអាល់កុល

    អំឡុង​ពេល​នេះ​ម៉ាក់​ប៉ា​ច្បាស់​ជា​បារម្ភ​ខ្លាំង​ពី​សុខភាព​កូន ខ្លាច​អា​អូន​ឆ្លង​កូវីដ-១៩ តែ​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​ក្រោម​អាយុ ៥ឆ្នាំ មិនល្អនោះ​ទេ។ ដោយ​សារ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល បើ​សិន​ជា​ច្រឡំ​ដាក់ដៃចូល​ក្នុង​មាត់​បន្ទាប់​ពីលាង​អាល់កុល ឬ​ជែល​រួចភ្លាមៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)

    ជំនួស​ដោយ​ការ​ប្រើ​ជែល និង​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​តូចៗ ម៉ាក់​ប៉ា​អាច​ងាក​មក​ប្រើ​សាប៊ូ និង​ទឹក​ស្អាត​វិញ។ នេះជា​តិចនិក​ល្អ​បំផុត​សម្រាប់​សម្អាត​ដៃ​កូន ហើយ​យើង​មិន​ព្រួយ​ថា​ កូន​អាច​ពុល​ជាតិ​អាល់កុល​ដូច​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ ពេល​អា​អូន​ដាក់​ដៃ​ចូល​មាត់​ទេ។ និយាយ​ដល់​ត្រង់​តិចនិក​លាង​ដៃ​កូន មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក បាន​ណែនាំ​ពី​តិចនិក​លាង​ដៃ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា៖

    ១. ដាក់​ដៃ​កូន​ឲ្យ​សើម រួច​ដាក់​សាប៊ូ​លើ​ដៃ​កូន
    ២. យក​ដៃ​យើង​ដុស​លើ​ដៃ​កូន​ឲ្យ​គ្រប់​សព្វ ទាំង​បាតដៃ ខ្នង​ដៃ ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃ
    ៣. ដុស​សម្អាត​ដៃ​កូន​យ៉ាង​តិច​ ២០​វិនាទី
    ៤. លាង​សម្អាត​ដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក​ស្អាត
    ៥. ជូត​សម្អាត​ដៃ​កូន​ជាមួយ​កន្សែង ឬ​ កំណាត់​ស្អាត

    វេជ្ជបណ្ឌិត Patricia Garcia ឯកទេស​ជំងឺ​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​នៅ​កន្លែង​គ្មាន​បន្ទប់​ប្រើ​ប្រាស់ យើង​អាច​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ និង​ទឹក​ដប​បរិសុទ្ធ​យើង​ញ៉ាំ​ក៏​បាន​ដែរ រួច​ជូត​សម្អាត​ដោយ​ក្រដាស ឬ​កន្សែង។ល។

    តិចនិក​មួយ​ទៀត​ណែនាំ​ដោយ ​AAP នោះ​គឺ ជូត​សម្អាត​ដៃ​កូន​ដោយ​សាប៊ូ ជាមួយ​កន្សែង​សើម សម្អាត​ចុះ​ឡើង​ឲ្យ​គ្រប់​ជ្រុង​នៃ​ដៃ​កូន​ប្រហែល​ ២០​វិនាទី រួច​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។

    Covid-19

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.whattoexpect.com/news/family/hand-sanitizer-coronavirus/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/04/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: