backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិកការពារកូនតូចពីជំងឺរលាកថ្លើមប្រភេទ A ប៉ាម៉ាក់គួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20

តិចនិកការពារកូនតូចពីជំងឺរលាកថ្លើមប្រភេទ A ប៉ាម៉ាក់គួរដឹង

ជំងឺ​រលាក​ថ្លើម​ប្រភេទ A ជា​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ដែល​ឧស្សាហ៍​កើត​បំផុត​លើ​កុមារ ហើយ​ធ្វើ​ឲ្យ​​​ហើម​ ឬ​រលាក​ជាលិកា​ថ្លើម។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​កូន​តូច​ៗ​ មិន​គួរ​ប្រហែស​ចំពោះ​ជំងឺ​មួយ​នេះ​ឡើយ។

​​តើ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី?

កុមារ​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A តាម​រយៈ៖

  • ប៉ះពាល់​ឈាម​ ឬ​លាមក​នៃ​អ្នក​ជំងឺ
  • ញ៉ាំ​អាហារ ឬ​ទឹក​ដែល​មាន​មេរោគ
  • ធ្វើ​ដំណើរ​ទៅ​​ក្រៅ​ប្រទេស ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​A។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ A

កុមារ​ភាគ​ច្រើន​ដែល​មាន​អាយុ​៦​ឆ្នាំ ឬ​តិច​ជាង​នេះ មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ នេះ​មាន​ន័យ​ថា ក្មេង​អាច​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​A ដោយ​មិន​ដឹង​ខ្លួន ហើយ​នឹង​ចម្លង​ទៅ​ក្មេង​ដទៃ​ទៀត​បាន​យ៉ាង​ងាយ។

ជា​ទូទៅ​ រោគសញ្ញា​អាច​លេចឡើង​ក្នុង​រយៈពេល​ប្រហែល​២ ទៅ​៦​សប្តាហ៍ ក្រោយ​ពេល​ឆ្លង​មេរោគ។ កុមារ​អាច​មាន​រោគសញ្ញា​ដូចជា​៖

  • ស្បែក និង​ភ្នែក​ឡើង​ពណ៌​លឿង
  • អស់កម្លាំង
  • រាករូស
  • ក្តៅ​ខ្លួន
  • លាមក​ស
  • ឈឺ​ពោះ
  • និង​ក្តៅ​ខ្លួន​ជា​ដើម។

តិចនិក​ការពារ​កូន​តូច​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ A

ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​ A ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​ខ្លួន​ប្រាណ​កូន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូចជា​លាង​សម្អាត​ដៃ​ឲ្យ​កូន​ជា​ប្រចាំ​ ញ៉ាំ​​តែ​អាហារ និង​ទឹក​ស្អាត ព្រម​ទាំង​ចាក់វ៉ាក់សាំង​បង្ការ​ឲ្យ​កូន​ផង​ដែរ។

រលាកថ្លើម

ចំណុចសំខាន់

រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម ​A


កុមារ​ភាគ​ច្រើន​ដែល​មាន​អាយុ​៦​ឆ្នាំ ឬ​តិច​ជាង​នេះ មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ នេះ​មាន​ន័យ​ថា ក្មេង​អាច​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​A ដោយ​មិន​ដឹង​ខ្លួន ហើយ​នឹង​ចម្លង​ទៅ​ក្មេង​ដទៃ​ទៀត​បាន​យ៉ាង​ងាយ។
ជា​ទូទៅ​ រោគសញ្ញា​អាច​លេចឡើង​ក្នុង​រយៈពេល​ប្រហែល​២ ទៅ​៦​សប្តាហ៍ ក្រោយ​ពេល​ឆ្លង​មេរោគ។ កុមារ​អាច​មាន​រោគសញ្ញា​ដូចជា​៖
  • ស្បែក និង​ភ្នែក​ឡើង​ពណ៌​លឿង
  • អស់កម្លាំង
  • រាករូស
  • ក្តៅ​ខ្លួន
  • លាមក​ស
  • ឈឺ​ពោះ
  • និង​ក្តៅ​ខ្លួន​ជា​ដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម