home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ

ទម្លាប់ឲ្យកូនអង្គុយបត់កង្កែប ប្រយ័ត្នប៉ះពាល់ឆ្អឹងអាអូនធ្ងន់ធ្ងរ

ពេល​ដែល​អា​អូន​តូច​ៗ​ចេះ​អង្គុយ ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របៀប​ដែល​កូន​អង្គុយ ព្រោះ​ទម្រង់​អង្គុយ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​របស់​កូន​ៗ។ ក្នុង​ចំណោម​ទម្រង់​អង្គុយ​ទាំង​អស់ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អង្គុយ​បែប​បត់​កង្កែប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កូន​។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​ទម្លាប់​ឲ្យ​កូន​តូចៗ​ដែល​កំពុង​អង្គុយ​បែប​បត់​កង្កែប​នេះ ឬ​ជា​ទម្រង់​អក្សរ W យូរ​ទៅ អាច​ក្លាយ​ទៅ​ជា​ទម្លាប់​។ កាល​ណា​ក្លាយ​ជា​ទម្លាប់ ឲ្យ​តែ​ពេល​អា​អូន​អង្គុយ​រាប​ស្មើ​លើ​ឥដ្ឋ ដឹង​តែ​ចេញ​ទម្រង់​បត់​កង្កែប​នេះ ដែល​ការអង្គុយ​ទម្រង់​របៀប​នេះមិន​សូវ​ជា​ល្អ​សម្រាប់​កូន​ប៉ុន្មាន​ទេ។

លោក​បន្ត​ថា បើ​អា​អូន​អង្គុយ​បែប​នេះ​ជាប់​រហូត អាច​ប៉ះពាល់​​ឆ្អឹង​​កូន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា៖

– រលាក​សន្លាក់
– សភាព​ឆ្អឹង​មិន​ប្រក្រតី
-​ បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង
– បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ពេល​ធំ​ឡើង។ល។

ភាគ​ច្រើន​ក្មេងៗ​ដែល​មាន​បញ្ហា​ខ្សោយ​សាច់ដុំ​ស្នូល តែង​អង្គុយ​ក្នុង​ទម្រង់​បែប​នេះ ព្រោះ​អង្គុយ​បែប​នេះ​ជួយ​ទប់​លំនឹង​ខ្លួន​បាន​ល្អ ដោយ​ពុំ​ចាំ​បាច់​ប្រឹង​ទប់​ដោយ​ខ្លួន​ឯង​ខ្លាំង។ ចំណែក​ក្មេង​ខ្លះ​ទៀត អង្គុយ​បែប​នេះ​ក៏​ព្រោះ​តែ​ស្រួល​អង្គុយ តែ​បើ​អង្គុយ​យូរ​ៗ​ទៅ ធ្វើ​ឲ្យ​សាច់​ដុំ​តឹង បណ្ដាល​ឲ្យ​ពិបាក​ក្នុង​ការ​អង្គុយ​ក្នុង​ទម្រង់​អង្គុយ​ដទៃ​ទៀត។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា នៅ​ពេល​កូន​រៀន​ចេះ​អង្គុយ ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សណ្ដូក​ជើង បត់​ជើង ពែន​ផ្នែនតាម​កាលៈទេសៈ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​ចៀស​វាង​អង្គុយ​បត់​កង្កែប។ ប្រសិន​បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​របៀប​របប​របស់​កូន​អង្គុយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម ដើម្បី​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 29/07/2020
x