មួយវិញទៀត បើកូនទល់លាមក ម៉ាក់ប៉ាគួរកំណត់ការញ៉ាំការ៉ុត និងអាហារដែលមានជាតិខ្លាញ់ច្រើនដូចជាដំឡូងបារាំងបំពង និងអាហារកែច្នៃផ្សេងទៀត។ យកល្អគួរបន្ថែមបរិមាណជាតិសរសៃទៅក្នុងរបបអាហារ និងឲ្យកូនផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ជាពិសេសទឹក ផ្លែប៉ោម និងផ្លែសារីជាដើម។
អាហារ និងភេសជ្ជៈដែលអាចបង្ការការទល់លាមកបានរួមមានផ្លែឈើស្រស់ដែលអាចញ៉ាំទាំងសម្បកបានដូចជាផ្លែឈើ និងផ្លែទំពាំងបាយជូរ ឬផ្លែឈើមានជាតិទឹកច្រើនដូចជាផ្លែឪឡឹក និងផ្លែត្រសក់ផ្អែម។ អាហារដែលសម្បូរជាតិសរសៃច្រើនមានបន្លែ គ្រាប់សណ្ដែក ទំពាំងបាយជូរក្រៀម និងស៊ុបបន្លែ។
ម៉ាក់ប៉ាគួរមើលស្លាកសញ្ញាអាហារដើម្បីដឹងថាអាហារណាមានជាតិសរសៃច្រើន និង គួរពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីព្យាបាល និងបង្ការអាការៈទល់លាមកព្រោះពេលខ្លះការទល់លាមកមិនមែនបង្កដោយរបបអាហារទេ។