តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ

    កូនឈឺល្មមៗ បើម៉ាក់ប៉ាទម្លាប់ធ្វើបែបនេះ ជំងឺកាន់តែធ្ងន់ធ្ងរ

    តាម​ទម្លាប់​តៗ​គ្នា ពេល​កូន​ឈឺ​ល្មមៗ​ម៉ាក់ប៉ា​កម្រ​នាំ​​យក​កូន​ទៅ​ពេទ្យ​ណាស់ គឺ​រត់​ទៅ​ផ្សំ​ថ្នាំ​តាម​ឱសថ​ស្ថានមកឲ្យ​កូន​ញ៉ាំ ឬ​ទិញ​ថ្នាំ​តាម​គ្នា។ តែ​ការ​ធ្វើ​បែប​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់​​ថា មិន​ត្រឹម​ត្រូវ​ឡើយ ធ្វើ​ឲ្យ​ជំងឺ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

    លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​ទម្លាប់​ធ្វើ​បែប​នេះ ព្រោះ​តែ​រវល់​នឹង​ការងារ ម្យ៉ាង​ទៀត​ចំណាយ​លុយ​តិច ហើយ​លឿន តែ​ផ្ទុយ​ទៅ​វិញ ករណី​ខ្លះ​អស់​លុយ​ច្រើន​ជាងការ​នាំ​កូន​ទៅ​ពេទ្យ​ទៀត។

    “គាត់​ទៅ​ហ្វា​ម៉ាស៊ី​ផ្សំ​ថ្នាំ គាត់​សួរ​គ្នា កូន​ប្រើ​ថ្នាំ​អី​ត្រូវ គាត់​ទៅ​វិញ​ថ្នាំ​ហ្នឹង​មក​ដែរ តែ​យើង​ត្រូវ​ចាំ​​ថា កូន​យើង កូន​គេ ឈឺ​មិន​ដូចគ្នា​ទេ ជួលកាល​ប្រើ​ថ្នាំ​ដូច​គ្នា​ត្រូវ ជួយ​កាល​មិន​ត្រូវ”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    បន្ថែម​ពីលើ​នោះ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បញ្ជាក់​ថា ពេល​កូន​ឈឺ បើ​យើង​ព្យាបាល​មិន​បាន​ល្អ ត្រឹម​ត្រូវ មិន​គ្រប់​រយៈពេល ក្មេង​អាច​នឹង​ស៊ាំ​ថ្នាំ ធ្វើ​ឲ្យ​មេរោគ​លែង​ត្រូវ​នឹង​ថ្នាំ ដល់​ពេល​កូន​ឈឺ​លើកទី​២ ទី៣ ទាល់​តែ​ប្រើ​ថ្នាំ​ខ្លាំងៗ​បាន​ត្រូវ ដែល​នោះ​ជា​បញ្ហា​ចោទ​ចំពោះ​ក្មេង​ទៅ​ថ្ងៃ​ក្រោយ។

    ចំណុច​មួយ​ទៀត​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ គឺ​ការ​មិន​ស្តាប់​បញ្ជា​គ្រូពេទ្យ ដែល​ពេល​ខ្លះ​គ្រូពេទ្យ​ឲ្យ​លេប​ថ្នាំ​៥ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ កូន​ធូរ ក៏​បញ្ឈប់​ការ​លេប​ថ្នាំ។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ថា បើ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ទោះ​ញ៉ាំ​មិន​គ្រប់​ដូស្ត តែ​ករណី​ប្រើ​ថ្នាំ​ផ្សះ​វិញ បើ​យើង​ឲ្យកូនលេប​មិន​អស់​តាម​វេជ្ជបញ្ជា ធ្វើ​ឲ្យ​ថ្នាំស៊ាំ​នឹង​មេរោគ ជំងឺ​មិន​ងាយ​ជា​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: