home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា?

ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា?

ប៉ា​ម៉ាក់​ធ្លាប់​ឆ្ងល់ទេ​​ថា​ហេតុអ្វី​បាន​កូន​តូច​ចូលចិត្ត​សួរ​សំណួរ​ច្រើន​ដែល​ភាគ​ច្រើន​សួរ​រក​មូលហេតុនៃ​រឿង​អ្វី​មួយ​។ មិន​ថា​កូនតូច​ទេ​សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ក៏​តែង​សួរ​សំណួរ​ពី​មូលហេតុ​នៃ​រឿង​អ្វី​មួយ​ដែរ​។ ប៉ុន្តែ​សម្រាប់​កូន​តូច ការ​សួរ​សំណួរ​ច្រើន​ព្រោះតែកូនៗ​ចង់ដឹង​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ ហើយ​នេះ​ជា​ពេលដែល​​អូនៗ​ចាប់ផ្តើម​រៀនផង​ដែរ​។ សំណួរ​ទាំង​នេះ​ជួយ​ជំរុញ​ដល់​ការ​រៀន​របស់​អូនៗ​ ហើយ​ការ​ឆ្លើយ​តប​របស់​ម៉ាក់ប៉ា​ក៏​សំខាន់​ដែរ។

ការ​ចង់​ដឹង​ចង់​ឃើញ​របស់​កូន​យើង​​ទៅ​លើ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​​អាច​ជួយ​បង្កើត​គំនិត ជំនាញ វាក្យសព្ទ និង​ការ​យល់ដឹង​ពី​អ្វី​ដែល​គេ​មិនបានដឹង។ សម្រាប់​ម៉ាក់​ប៉ា​វិញ ពេល​ឆ្លើយតប​នឹង​ការ​ចង់ដឹង​ចង់ឃើញ​របស់​កូន​តូច​អាច​ជួយ​ជំរុញ​ឲ្យ​កូន​តូច​រៀន​ពីអ្វី​ជាច្រើនក្នុង​ផ្លូវ​វិជ្ជមានមួយ។ ប៉ុន្តែ​តើ​ប៉ាម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជួយ​ដល់​ការ​ចង់ដឹង​ចង់​ឃើញ​របស់​កូន​តូច?​

នៅ​ពេល​កូន​តូច​សួរ​សំណួរ ប៉ាម៉ាក់​ដឹង​ហើយ​ថា​កូន​តូច​ចង់​ដឹង​ភ្លាមៗ។ ដូចនេះ​ប៉ា​ម៉ាក់​គួរ​ព្យាយាម​ផ្តល់​ចម្លើយ​ចំៗ និង​ភ្លាមៗ​​ដែល​ខ្លី ឬ​អាច​លម្អិត​បាន​អាស្រ័យ​លើ​អ្វី​ដែល​ប៉ា​ម៉ាក់​ដឹង និង​ចម្លើយ​បែប​ណា​កូន​តូច​អាច​យល់​បាន។ ពេល​ខ្លះ​ចម្លើយ​ធម្មតាៗ​គឺ​ជា​អ្វី​ដែល​កូនតូច​ត្រូវការ​ក្នុង​ពេល​នោះ។ ប៉ុន្តែ​បើ​ប៉ាម៉ាក់​ដឹង​ពី​ប្រធានបទ​ដែល​កូន​តូច​ចង់​ដឹង​ច្រើន​ និង​កូនតូច​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ប្រធាន​បទ ប៉ាម៉ាក់​អាច​ឆ្លើយ​ចម្លើយ​ដែល​លម្អិត​ទៅ​ដល់​កូន​តូចយើង​បាន​។ ប៉ាម៉ាក់​ក៏​អាច​បង្កើត​​ទម្លាប់​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​បន្ថែម​ជាមួយ​កូនៗ​​បាន​ដែរ។

ម៉្យាងទៀត ប៉ាម៉ាក់​ក៏​អាច​ជួយដល់​ការគិត​របស់​កូន​​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ដែរ​ដោយ​សួរ​ត្រលប់​ទៅ​កាន់​កូនតូច​វិញ​។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូន​តូច​បាន​គិត​ពី​ចម្លើយ​ដោយ​ខ្លួនឯង។ ការ​ឲ្យ​កូន​តូច​គិត​ពី​ចម្លើយ​ដោយ​ខ្លួន​ឯង​គឺ​សំខាន់​ណាស់​ព្រោះ​ពេល​ចូល​សាលា លោកគ្រូ ឬ​អ្នកគ្រូ​តែង​សួរ​មក​កាន់​សិស្ស​ពេល​បង្រៀន​ដែរ។ ការ​ដែល​កូន​តូច​អាច​ឆ្លើយ​សំណួរ​​គឺ​​មាន​​សារៈសំខាន់​ ​ព្រោះ​នៅ​ពេល​ធំ​ឡើង​ពួកគេ​អាច​នឹង​ជួប​ប្រទះ​សំណួរ​ជា​ច្រើន​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ការ​ឲ្យ​ពួកគេ​ដោះស្រាយ​​បញ្ហា​ដោយ​គិត​រក​ចម្លើយ​ដោយ​ខ្លួនឯង។

បទពិសោធន៍​ដំបូង​របស់​កូនតូច​ពេល​សួរ និង​អាច​ឆ្លើយ​សំណួរ​បាន​គឺ​ជួយ​ដល់​ការ​បង្កើន​ការ​គិត​របស់​ពួកគេ​ឲ្យ​ស៊ី​ជម្រៅ​ និង​អាច​ជួយ​ឲ្យ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ។

​កូនសួរ ហើយ​ប៉ាម៉ាក់​មិន​អាចឆ្លើយ​បានត្រូវធ្វើបែបណា? ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​ទប់ទល់​ពេល​កូន​តូច​សួរសំណួរដែល​ប៉ាម៉ាក់​មិនដឹង៖

  • យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំណួរ៖ ទោះបីជា​សំណួរ​ខ្លះ​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លើយ​ក៏​ដោយ ប៉ាម៉ាក់​មិន​គួរ​ប្រាប់​កូន​តូច​ឲ្យ​ឈប់​សួរ​សំណួរ​ទេ។
  • ពន្យារ​ពេល​ឆ្លើយ​សំណួរ​៖ ប៉ាម៉ាក់​ដឹង​ហើយ​ថា​កូនតូច​ត្រូវ​ការ​ចម្លើយ​ភ្លាមៗ ប៉ុន្តែ​យើង​មិន​ចាំ​បាច់​ត្រូវ​ផ្តល់​ចម្លើយ​ភ្លាមៗ​ទេ​។ ប៉ាម៉ាក់​អាច​ប្រាប់​កូន​តូច​ថា​នឹង​ឆ្លើយ​សំណួរ​នេះ​នៅ​ពេល​ក្រោយ ឬ​អាច​កំណត់​ពេល​ណា​មួយ​សម្រាប់​ឆ្លើយ​សំណួរ​របស់​កូនតូច។
  • កុំ​ខ្លាច​នឹង​ប្រាប់​កូនតូច​ថា​មិន​ដឹង​ចម្លើយ៖ នៅ​ពេល​មិន​ដឹង​ចម្លើយ​ទៅ​នឹង​សំណួរ​របស់​កូន​តូច​ ប៉ាម៉ាក់​អាច​កត់​ទុក​សំណួរ​ទាំង​នោះ និង​នៅ​ពេល​ទំនេរ​ពី​ការងារ​អាច​ស្វែងរក​ចម្លើយ​ជាមួយ​កូនតូច​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.huffpost.com/entry/why-do-children-ask-why_b_9233266

https://www.verywellfamily.com/dealing-with-never-ending-questions-1449272

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 03/06/2020
ត្រួតពិនិត្យដោយ ទូច សុខា
x